• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បក្ខភាគឃុំហ៊ីវត្រុង៖ រៀនសូត្រ និងធ្វើតាមអ៊ំដោយការងារធ្វើជាក់ស្តែង

20/04/2021 09:29

ជាមួយនឹងស្មារតីខិតខំពុះពារក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ឆ្នាំ ២០២០ បក្ខភាគ និងប្រជាជនឃុំហ៊ីវត្រុង ស្រុកទីវកឹងអនុវត្ត​សម្រេចជោគជ័យផែនការគោលដៅដែលបានដាក់ចេញជួយឱ្យប្រជាជន លំនឹង​សេដ្ឋកិច្ច រួមចំណែកជួយលើកស្ទួយឃុំហ៊ីវត្រុងបានជឿនលឿនលើគ្រប់វិស័យ។

បងស្រីកៅធីវ៉ឹងជាមួយមុខទំនិញត្បាញជ័រ។ រូបថត៖ ស៊ើងតៀង

     ​​ឃុំហ៊ីវត្រុងមាន ០៦ ភូមិ ជាមួយនឹងគ្រួសារ​ប្រជាជន ២.៦៩០ គ្រួ ក្នុងនោះជនរួមជាតិខ្មែរ​ស្រូប​យកអត្រា ២០% នៃចំនួនប្រជាជនរួម។ ពី​មុន​នេះ ឃុំហ៊ីវត្រុងគឺជាឃុំកសិកម្ម  ប៉ុន្តែបច្ចុប្បន្ននេះឃុំកំពុងបង្វែរតាមទិសដៅយន្តូបនីយកម្មកសិកម្ម ចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបាន​ផលមកដាំបណ្តាប្រភេទដើមឈើហូបផ្លែ ដំណាំ​ ដែលនាំមកតម្លៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ ចលនាបណ្តាគ្រួសារប្រជាជនចូលរួមក្នុងបណ្តា​ ក្រុមសហការ សហករណ៍ ក្រុមតម្បាញដាំបន្លែបង្ការសុវត្ថិភាព រួមចំណែកដោះ ស្រាយការងារ​ធ្វើជូនពលកម្មមូលដ្ឋាន។
       លោក ហ្វិនវុាំងលី លេខាគណៈកម្មាធិការបក្សឃុំហ៊ីវត្រុងបានឱ្យដឹងថា៖ “ក្នុងទូទាំងបក្ខភាគ មានសាខាបក្ស ១៣ កន្លែង ជាមួយនឹងបក្ខជន ២៩២ នាក់ ការរៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបថរបស់អ៊ំបានបង្កជាថាមពលសម្រាប់ឃុំពង្រីកបានល្អជាង។  
      ជារៀងរាល់ឆ្នាំ យើងខ្ញុំបានចាត់តាំងទូទាំងប្រព័ន្ធនយោបាយ  ប្រគល់ភារកិច្ចជាក់ស្តែងឱ្យផ្នែកនីមួយៗ អង្គការមហាជនអនុវត្តយ៉ាងម៉ឹងម៉ាត់។ គណៈកម្មាធិការបក្សប្រមូលផ្តុំកម្លាំងដឹកនាំ បង្កភាពសាមគ្គី ស្និទ្ធស្នាលដើម្បីអនុវត្តសម្រេចល្អបណ្តាភារកិច្ចដែលបានប្រគល់ជូន។ ទន្ទឹមនឹង នោះ ធ្វើល្អការងារផ្សព្វផ្សាយជូនប្រជាជនក្តាប់ខ្ជាប់បណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ ដើម្បីជំរុញ ពង្រីកសេដ្ឋកិច្ច-សង្គមមូលដ្ឋាន ទម្រង់មួយចំនួនមានប្រសិទ្ធភាពជាក់ស្តែងដូចជា៖ ទម្រង់រួមកម្លាំងជាមួយនឹងសាលារៀនឧបត្ថម្ភដល់បណ្តាប្អូនៗមានស្ថានភាពលំបាក បង្កើតមូលនិធិចូលរួមរស់នៅសារឡើងវិញក្នុងសហគមន៍ ក្រុមពលកម្មធម្មតា បង្វែរផ្ទៃដីផ្នោរខ្សាច់ផលិតស្រូវមិនសូវបានផលមកដាំបន្លែបង្ការ ចិញ្ចឹមពូជទាកប៉ាបារាំង។ល។ ក្នុងនោះមានបណ្តាមូលដ្ឋានច្នៃយកឈ្នូលបណ្តាមុខផលិតផលសិប្បកម្មតូចនៅនឹងគ្រួសារតែងបានពង្រីកប្រសិទ្ធភាព ជួយឱ្យសមាជិកានារីមានការងារធ្វើនឹងកន្លែង បង្កប្រភពចំណូលលំនឹង ពង្រីកសេដ្ឋកិច្ចគ្រួសារឈានឡើងក្នុងជីវភាពរស់នៅ”។ ការទទួលធ្វើច្នៃយកឈ្នូលបណ្តាផលិតផលសិប្បកម្មតូច តម្បាញគឺជាកិច្ចការមិនធ្ងន់ធ្ងរហត់នឿយឡើយ ឱ្យតែមានការយកចិត្តទុកដាក់ និងប្រ សប់ដៃនឹងធ្វើបានដោយងាយ មិនថាប្រុសឬ ស្រីទេ។ បងស្រីគឹមធីសារឹមនៅភូមិតឹងត្រុងយុង (អា) បានសំណេះសំណាលជាមួយនឹងយើងខ្ញុំថា៖ ពីមុននេះ គ្រួសារខ្ញុំលំបាកណាស់ ដីស្រែបន្តិច បន្តូច កូនតូច ០២ នាក់ក្នុងអាយុស៊ីរៀន។ ប្តីខ្ញុំនៅផ្ទះឱ្យតែអ្នកណាជួលអ្វីក៏ធ្វើទាំងអស់ ប៉ុន្តែប្រាក់ដែលធ្វើបានមកក៏មិនគ្រប់ចាយក្នុងគ្រួសារឡើយ។    
     អាស្រ័យដោយមានមុខរបរធ្វើយកឈ្នូលនៅ នឹងផ្ទះរបស់បងវ៉ឹងបានជាបងប្អូនក្នុងភូមិនាំគ្នាធ្វើតាម។ ពេលនៅទំនេរគឺបងស្រីទៅកាន់មូលដ្ឋានរបស់បងវ៉ឹងត្បាញជាមួយនឹងបងប្អូនសប្បាយលេង ពេលមានការងារគឺទទួលយកវត្ថុធាតុដើមទៅធ្វើនៅនឹងផ្ទះ ក្នុងមួយខែទទួលបានប្រភព ចំណូលពី ០៣-០៤ លានដុង”។
      បងស្រីលឺវធីឡឹប នៅភូមិតឹងត្រុងយុង (អា)បានឱ្យថា៖ “ខ្ញុំធ្វើយកឈ្នូលបណ្តាមុខទំនិញ ត្បាញកំប្រោង កន្រ្តកជ័របានជិត ០៤ ឆ្នាំមកហើយ ពីព្រោះគ្រួសារគ្មានដីស្រែធ្វើ ពីមុននេះខ្ញុំទៅធ្វើ ស៊ីឈ្នូល ចាប់តាំងពីមានការងារធ្វើយកឈ្នូល បណ្តាមុខទំនិញនេះ ខ្ញុំទទួលយកវត្ថុធាតុដើមទៅធ្វើនៅនឹងផ្ទះ។អាស្រ័យដោយមានការប្រិតសំចៃ ខិតខំរកស៊ី ទើបខ្ញុំបានរួចផុតពីភាពក្រីក្រ​ កាលពីឆ្នាំ ២០១៩”។
     លោកហ្វិនវុាំងលីឱ្យដឹងបន្ថែមថា៖ បច្ចុប្បន្ននេះ នៅលើភូមិសាស្ត្រឃុំមានមូលដ្ឋានធ្វើយកឈ្នូលបណ្តាមុខទំនិញត្បាញ ០៣ មូលដ្ឋានរួមចំណែក បង្កការងារធ្វើជូនពលកម្មជនបទជាង ២៥០ នាក់។   
    ទន្ទឹមនឹងនោះ បណ្តាសាខាសមាគម អង្គការ មហាជនឃុំបង្កើតបណ្តាទម្រង់ចូលរួមហ៊ុនប្រាក់ទុនបង្វិលជុំ ក្រុមប្រិតសំចៃ ទុនប្រិតសំចៃឥណទាន ធ្វើសកម្មភាពផ្តើមអាជីពដើម្បីចលនា និងឧបត្ថម្ភ សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមដែលបានចូលរួមអនុវត្តបណ្តាទម្រង់ពង្រីកសេដ្ឋកិច្ច ឈានឡើងរួចផុតពីភាពក្រីក្រចីរភាព។ អាស្រ័យ ហេតុនោះបានជា ឆ្នាំ ២០២០ ឃុំមាន ១៤ គ្រួ សាររួចផុតពីភាពក្រីក្រ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ឃុំចុះនៅ ១,៣៧%។ ក្នុងពេលខាងមុខនេះ គណៈកម្មាធិការបក្សឃុំបន្តពង្រីកទូលាយបណ្តាទម្រង់មានប្រសិទ្ធភាព ពិសេសគឺចលនាបណ្តាគ្រួសារផលិតតូចរាត់រាយឱ្យពង្រីកជាមូលដ្ឋាន ក្រុមសហការ ដើម្បី​ ប្រមូលផ្តុំប្រជាជនចូលរួម ជំរុញពង្រីកសេដ្ឋកិច្ច។ គណៈកម្មាធិការបក្ស ឃុំហៀវត្រុងបន្តចលនាប្រជាជនរៀនសូត្រ និងធ្វើតាមអ៊ំដោយការងារធ្វើជាក់ស្តែង រួមចំណែកអនុវត្តសម្រេចប្រសិទ្ធភាពការងារបណ្តុះបណ្តាលវិជ្ជាជីវ ដោះស្រាយ ការងារធ្វើជូនពលកម្មជនបទ និងបន្ថយភាពក្រី ក្រចីរភាព៕
   តាមការណែនាំរបស់កម្មាភិបាលឃុំ យើងខ្ញុំបានទៅជួបជាមួយនឹងបងស្រីកៅធីវ៉ឹង ប្រធានក្រុមច្នៃយកឈ្នូលមុខទំនិញសិប្បកម្មតូចនៅភូមិតឹងត្រុងយុង (អា) បងស្រីវ៉ឹងបានឱ្យដឹងថា៖ “ឆ្នាំ ២០១៦ ស្ថានភាពគ្រួសារខ្ញុំជាគ្រួសារក្រីក្រធ្វើគ្រប់តែហូប។ ខ្ញុំធ្វើជាគ្រូបង្រៀន និងធ្វើជាសមាជិកានារីភូមិ ពេលនោះ សមាគមសហព័ន្ធនារីឃុំបើកវគ្គបង្រៀនរបរត្បាញបានជាខ្ញុំចូលរួមហ្វឹកហាត់និងទទួលយកមុខទំនិញមួយចំនួនមកធ្វើយកឈ្នូលនៅពេលយប់និងបណ្តាថ្ងៃសម្រាក់ក្នុងសប្តាហ៍។ សន្សឹមៗ នឹងបានថ្នឹកដៃ ខ្ញុំក៏ត្បាញបានមួយចំនួនច្រើន និងបានអាជីវកម្មជំនឿទុកចិត្តប្រគល់ឱ្យខ្ញុំយកវត្ថុធាតុដើម គំរូប្លង់ដោយចំនួនច្រើន។ ខ្ញុំទទួលយកពាក្យដាក់ទិញរួចខ្ញុំចែកចាយឱ្យបងៗដើម្បីធ្វើយកឈ្នូល។ បច្ចុប្បន្ននេះគិតជាមធ្យមក្នុងមួយសប្តាហ៍មូលដ្ឋានធ្វើយកឈ្នូល និងប្រគល់មុខទំនិញគ្រប់ប្រភេទបានជាង ៣០.០០០ ផលិតផលឱ្យក្រុមហ៊ុននីទីក្រុងហូជីមិញ ខេត្តបិញយឿង បង្កការងារធ្វើជូនពលកម្មនៅក្នុងនិងក្រៅឃុំបានជាង ១០០ នាក់”។
  បងស្រីកៅធីវ៉ឹងបានឱ្យដឹងបន្ថែមថា៖ ប្រការជាក់ស្តែងនោះគឺការបណ្តុះបណ្តាល់វិជ្ជាជីវៈរបស់សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចមូលដ្ឋានសុទ្ធតែមានប្រសិទ្ធភាព ចំពោះមូលដ្ឋាន ខ្ញុំវិញ សព្វថ្ងៃមិនត្រឹមតែដោះស្រាយការងារធ្វើជូនរាប់រយពលកម្មនៅក្នុងឃុំប៉ុណ្ណោះ នៅទាំងរាយ ចេញនៅបណ្តាស្រុកថ្កូវ កូវង៉ាង កូវកែ ជួយឱ្យបងប្អូននារីរួចផុតពីភាពក្រីក្រទុក្ខលំបាក។ របរត្បាញមិនពិបាកប៉ុន្តែតម្លៃឈ្នូលសងបានខ្ពស់ឬទាបគឺយោងតាមផលិតផល គិតជាមធ្យមកន្រ្តកតូចបំផុត បងៗបានសងប្រាក់ឈ្នូលពី ៧.០០០-១០.០០០ដុង កន្រ្តកធំសងពី ៦០.០០០-៧០.០០០ ដុង។ បងប្អូនភាគច្រើនមានអាយុមធ្យមវ័យ ពិបាកសុំការងារធ្វើ អាស្រ័យរបរត្បាញនេះបានជាទទួលបានប្រ ភពចំណូលបានស្មើក្នុងមួយខែពី ០៣-០៤ លានដុង៕   
     
     

    ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.