• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បក្ខភាគឃុំដាឡុក “រៀនសូត្រ និងធ្វើតាមអ៊ំហូបានក្លាយជាទង្វើជាប្រចាំ”

28/06/2022 09:19

សកម្មកសាង និងពង្រីកទម្រង់គំរូសមូហភាព បុគ្គលឆ្នើមជាមួយបណ្ដាទម្រង់ថ្មី មានរបៀបធ្វើល្អៗមានប្រសិទ្ធភាពជាក់ស្ដែង បក្ខភាគឃុំដាឡុក ស្រុកចូវថាញ់បានយកការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្លាយជាទង្វើជាក់ស្ដែង ពិតប្រាកដភ្ជាប់ជាមួយបណ្ដាសំណង់ កិច្ចការជាក់ស្ដែង រួមចំណែកអនុវត្តសម្រេចជោគជ័យភារកិច្ចពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន។

ក្នុងបណ្ដាទម្រង់រៀនសូត្រ និងធ្វើតាមអ៊ំនៅលើភូមិសាស្រ្តឃុំដាឡុក យើងខ្ញុំចំណាប់អារម្មណ៍បំផុតគឺទម្រង់ “ការងារសប្បុរសធម៌ និងផ្សព្វផ្សាយអប់រំច្បាប់ដល់ពុទ្ធបរិស័ទ” របស់ព្រះឧបជ្ឈាយ៍គឹមថន ព្រះចៅអធិការវត្តត្រោកកើត ភូមិត្រោក ឃុំដាឡុក។ មុននេះ ដាឡុកជាឃុំលំបាកខ្លាំងស្ថិតក្នុងកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល។ ទូទាំងឃុំមាន ០៨ ភូមិ មានគ្រួសារប្រជាជនចំនួន ៣.៦៤៧ គ្រួ ក្នុងនោះជនរួមជាតិខ្មែរស្មើ ៧៩,២% ។ ឆ្នាំ ២០០៨ ដោយមានតួនាទីជាបក្ខជន ព្រះតេជគុណ គឹមថន សហការជាមួយគណៈអារាមាភិបាល ប្ដេជ្ញាកសាង និងអនុវត្តទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញអំពីការពង្រីកតម្លៃសាសនា និងសីលធម៌ស្តីអំពីការស្រឡាញ់មនុស្សជាមួយទម្រង់ “ការងារសប្បុរសធម៌ និងផ្សព្វផ្សាយ អប់រំច្បាប់ដល់ពុទ្ធបរិស័ទ”។ ឆ្លងតាមរយៈនោះ រួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំគិតគូរ ឧបត្ថម្ភគ្រួសារក្រីក្រ សិស្សក្រីក្រសង្វាតរៀនសូត្រ អនុវត្តសុខុមាលភាពសង្គមរបស់មូលដ្ឋាន និងផ្សព្វផ្សាយ អប់រំច្បាប់ដល់ប្រជាជន។

លោកហ្វិញកុងឡឹប លេខាបក្សស្រុកចូវថាញ់ប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍គឹមថន។រូបថត៖ ស៊ើងត្វៀង

យោងតាមនោះ ព្រះតេជគុណគឹមថនម្ចាស់ការសហការជាមួយគណៈអចិន្រ្តៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក និងគណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដោយរូបភាពជាច្រើនសមស្របនៅក្នុងបណ្ដាពិធីបុណ្យទានឬបណ្ដាថ្ងៃឧបោសថសីលប្រចាំខែ ជាថ្ងៃដែលមាមីងខ្មែរប្រមូលគ្នាទៅវត្ត។ ឧស្សាហ៍ចលនាព្រះសង្ឃសួរសុខទុក្ខបណ្ដាព្រះឧបជ្ឈាយ៍ បណ្ដាសាលាពុទ្ធិកសិក្សា គ្រូបង្រៀន និងលើកទឹកចិត្តព្រះសង្ឃឲ្យរៀនសូត្រ ប្រតិបត្តិល្អលក្ខន្តិកៈរបស់វត្ត សាលារៀន គោរពច្បាប់រដ្ឋ។

ទន្ទឹមនឹងនោះ ព្រះតេជគុណម្ចាស់ការសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបើកថ្នាក់បំពាក់បំប៉នទ្រឹស្ដីនយោបាយជូនបណ្ដាព្រះចៅអធិការវត្ត អាចារ្យ និងសមាជិកគណៈអារាមាភិបាលក្នុងខេត្ត។ បើកថ្នាក់ពុទ្ធិកសិក្សា ០២ ថ្នាក់មានសិស្ស ២១ អង្គ និងរូប បើកថ្នាក់ខេមរភាសា ០៩ ថ្នាក់ មានសិស្សជាង ២០០ រូប។ ពង្រីកតួនាទីជាអ្នកមានប្រជាប្រិយភាព ព្រះតេជគុណឧស្សាហ៍ផ្សព្វផ្សាយច្បាប់ជូនដល់ពុទ្ធបរិស័ទជាង ១០.០០០ លើកនាក់ស្ដាប់ និងកសាងបានទូសៀវភៅច្បាប់មួយដោយមានសៀវភៅជាង ៥០០ ច្បាប់។ ចលនាសប្បុរសជនឧបត្ថម្ភថវិកា គ្រឿងឧបភោគដល់គ្រួសារក្រីក្រ អនុវត្តសុខុមាលភាពសង្គម សរុបថវិកាជាង ១,១ ពាន់លានដុង។ ក្នុងនោះ ចលនាកសាងស្ពាន ជនបទ ០៣ កន្លែង តម្លៃជាង ៤០០ លានដុង។ ជូនអំណោយគ្រួសារក្រីក្រ គ្រួសារជិតក្រ ជាមួយថវិកាជាង ២៧៦ លានដុង ជូនសៀវភៅសរសេរ ៧.០០០ ក្បាល ប៊ិក ៣.០០០ ដើម អាហារូបករណ៍ ១៥០ ចំណែកដល់សិស្សានុសិស្សនៅក្នុង និងក្រៅឃុំ សរុបតម្លៃជាង ២១០ លានដុង។ល។

លោកថាច់ហ្វាងស៊ើង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំដាឡុកឲ្យដឹង៖ ព្រះតេជគុណគឹមថនចលនាពុទ្ធបរិស័ទ បង្កភាពសាមគ្គី រួមជាមួយប្រជាជន រដ្ឋអំណាចមូលដ្ឋានរួមវិភាគទានទ្រព្យសម្បត្តិ កម្លាំងកាយ កសាងវត្ត ស្ពាន ផ្លូវ បង្កលក្ខណៈឲ្យប្រជាជនធ្វើដំណើរងាយស្រួល ផ្ដើមពីនោះ ប្រជាជនសកម្មជ្រោមជ្រែងចូលរួម។ ឆ្លងតាមរយៈការជ្រោមជ្រែងចលនារៀនសូត្រ និងធ្វើតាមអ៊ំ ព្រះតេជគុណចាត់ទុកនេះជារបៀបធ្វើល្អបំផុតដើម្បីពុទ្ធបរិស័ទរួចផុតពីភាពក្រីក្រ។ ដូច្នោះ នៅបណ្ដាថ្ងៃបុណ្យទាន ព្រះតេជគុណឆ្លៀតផ្សព្វផ្សាយបណ្ដាគោលនយោបាយ ច្បាប់ជូន ដល់ពុទ្ធបរិស័ទ បំផុតគឺបណ្ដាមេរៀនដ៏វិសេសវិសាលស្ដីពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញដោយភាសាខ្មែរ។ ការធ្វើនេះបានពង្រីករបៀបគិត របៀបធ្វើនៅក្នុងតំបន់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ ពុទ្ធបរិស័ទបញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្មផលិត រួមចំណែកគួរកត់សម្គាល់ក្នុងការងារបំបាត់ភាពក្រីក្រស្ថិរភាពនៅមូលដ្ឋាន។

លោកថាច់ខើយងៀ លេខាគណៈកម្មាធិការបក្សឃុំដាឡុកឲ្យដឹងថា៖ បណ្ដាឆ្នាំកន្លង ជ្រោមជ្រែងចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” មានកម្មាភិបាល បក្ខជន ប្រជាជន និងសមណស័ក្ដិសាសនាជាច្រើនធ្វើតាមគ្រប់ទិសទី ក្នុងនោះ មានព្រះតេជគុណគឹមថន ព្រះចៅអធិការវត្តត្រោកកើត។ ឆ្លងតាមរយៈរឿងនិទាន លក្ខណសម្បត្តិអំពីអ៊ំ មិនចំពោះតែព្រះតេជគុណគឹមថនខិតខំរៀនសូត្រធ្វើតាម ពុទ្ធបរិស័ទនរណាក៏ស្ដាប់តាមការផ្សព្វផ្សាយរបស់ព្រះតេជគុណគឹមថន។ អាស្រ័យហេតុនោះ ជនរួមជាតិខ្មែរសន្សឹមៗបានរួចផុតពីភាពក្រីក្រ ចំនួនគ្រួសារក្រីក្រថយចុះនៅតែ ២៨ គ្រួ (ស្មើ ០,៧៧%) ថយចុះ ៩២៦ គ្រួបើប្រៀបនឹងពេលមិនទាន់អនុវត្តទម្រង់នេះ។ ជាមួយបណ្ដាស្នាដៃឆ្នើម ក្នុងការងារសប្បុរសធម៌សង្គម ព្រះតេជគុណគឹមថនបានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរ “មានស្នាដៃឆ្នើមក្នុងចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ដំណាក់កាល ២០១៦-២០២១”។

អនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” សាខាបក្សស្ថិតក្រោមឱវាទបក្ខភាគឃុំទាំង ១៤ កន្លែងសុទ្ធសឹងកសាងបានទម្រង់រៀនសូត្រ និងធ្វើតាម។ ជាក់ស្ដែងដូចជា៖ ទម្រង់ចលនាប្រជាជនចូលរួមកសាងជនបទថ្មីរបស់សាខាបក្សភូមិត្រោក ទម្រង់ចលនាបក្ខជន និងប្រជាជននៅក្នុង និងក្រៅភូមិរួមកម្លាំងកសាងភូមិជនបទថ្មីរបស់សាខាបក្សភូមិអូរតាពៅ ទម្រង់ផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ និង បណ្ដាសកម្មភាពសប្បុរសធម៌សង្គមរបស់បក្ខភាគឃុំ។ល។ រួមចំណែកកសាងឃុំដាឡុកអនុវត្តសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី៕       

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.