• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បក្ខភាគឃុំចូវដៀង៖ មានទម្រង់ថ្មីជាច្រើនដើម្បីជំរុញការពង្រីកសេដ្ឋកិច្ច-សង្គម

29/12/2020 09:49

អនុវត្តសារាចរលេខ ០៥-CT/TWចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ (នីតិកាលទី ១២) “ស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ឆ្នាំ ២០២០ បក្ខភាគឃុំចូវដៀង ស្រុកកូវកែបានផ្សព្វផ្សាយអនុវត្តទម្រង់ថ្មីជាក់ស្ដែងជាច្រើនភ្ជាប់ជាមួយស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាននិងជីវភាពរបស់ប្រជាជន។ បំផុតគឺការផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ថ្មី មានប្រសិទ្ធភាព បង្កជាកម្លាំងជំរុញឲ្យវិស័យសេដ្ឋកិច្ច-សង្គមរីកចម្រើន។

ទម្រង់ដាំដំណាំនៅឃុំចូវដៀង។  រូបថត៖ ថាច់ហ្វាង

         លោកឃឺវជីកឿង លេខាបក្សឃុំបានឲ្យដឹង៖ បច្ចុប្បន្ននេះ បក្ខភាគឃុំមានសាខាបក្សស្ថិតក្រោមឱវាទ ១៤ សាខា ដោយមានបក្ខជន ២៩០ រូប។ កំណត់ការរៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំហូពីបណ្ដាទង្វើជាក់ស្ដែង ពិតប្រាកដ ភ្ជាប់ជាមួយស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ឆ្នាំ ២០២០ បក្ខភាគឃុំបានកសាងផែនការលម្អិតរួចកំណត់បណ្ដាភារកិច្ចសំខាន់ៗចូលក្នុងខ្លឹមសារទម្លុះទក្លាយទៅមុខភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច-សង្គម ធានាកិច្ច ការពារជាតិសន្តិសុខ។ អាស្រ័យហេតុនោះ យោងលើមូលដ្ឋាននៃបណ្ដាទម្រង់មានប្រសិទ្ធភាព គណៈកម្មាធិការបក្សឃុំទើបបានផ្សព្វផ្សាយពង្រីកទូលាយបណ្ដើរ កសាងបណ្ដាទម្រង់ថ្មីបណ្ដើរ ជំហានដំបូងនាំមកនូវលទ្ធផលជូនដល់ប្រជាជន បង្កជាកម្លាំងជំរុញឲ្យវិស័យសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានរីកចម្រើនជាបន្ត។ លេចធ្លោដូចជាសមាគមកសិករបង្កើតបានទម្រង់សាខាសមាគមរបរចិញ្ចឹមគោមេនៅភូមិត្រាបូង ទម្រង់យុវជនផ្ដើមអាជីព ពង្រីកសេដ្ឋកិច្ចគ្រួសារ ទម្រង់ដាំល្ពៅរបស់បក្ខជនថាច់ឧស្សាហ៍។ល។

          បងផាមវូត្រឿង លេខាសម្ព័ន្ធយុវជនឃុំបានឲ្យដឹង៖ ឆ្នាំ ២០២០ អនុវត្តសារាចរលេខ ០៥ ភ្ជាប់ជាមួយបណ្ដាចលនាយុវជនផ្ដើម អាជីពរបស់សម្ព័ន្ធយុវជន សម្ព័ន្ធយុវជនឃុំបានចលនាសមាជិកលើភូមិសាស្រ្ដឃុំចូលរួមបង្កើតទម្រង់យុវជនផ្ដើមអាជីព។ បច្ចុប្បន្ន ទម្រង់មានសមាជិក ២៥ នាក់ចូលរួមបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ច ជាពិសេសគឺជ្រើសបណ្ដាទម្រង់ដែលមានលទ្ធផលខ្ពស់អាចពង្រីកទូលាយបានក្នុងសមាជិកយុវជន ប្រជាជនទូទាំងឃុំ សរុបប្រាក់ទុន ៤៦២,៦ លានដុង។ ក្នុងនោះ មានសមាជិកយុវជន ០៧ នាក់បានសម្ព័ន្ធយុវជនខេត្តឧបត្ថម្ភទុនម្នាក់ៗ ៥០ លានដុង។ ក្រោយរយៈពេល ០៣ ឆ្នាំអនុវត្តទម្រង់ សមាជិកទាំងនោះនឹងសងដើមទុនវិញដើម្បីសម្ព័ន្ធយុវជនខេត្តបន្តឧបត្ថម្ភដល់សមាជិកផ្សេង។ បច្ចុប្បន្ន ទម្រង់ទាំងនោះកំពុងពង្រីកប្រសិទ្ធភាព ដូចជាម៉ាស៊ីនមូរចំបើងរបស់សមាជិកយុវជនស៊ើងហ្វាងស៊ើងនៅភូមិចូវហ៊ឹង ម៉ាស៊ីនកិនស្រូវរបស់យុវជនលីត្វឹងអាញ់ នៅភូមិត្រាបូង ទម្រង់ចិញ្ចឹមគោមេរបស់យុវជនផាមហ្វាងត្រៀង នៅភូមិអូរទទឹង (អា) ទម្រង់ចិញ្ចឹមកង្កែបរបស់យុវជន ថាច់ឧស្សាហ៍នៅភូមិអូរទទឹង (បេ) ទម្រង់ចិញ្ចឹមមាន់ចែរបស់យុវជនផាមមិញកួនៅភូមិព្រើម។ល។

          រួមដំណើរជាមួយកម្មាភិបាលឃុំ យើងខ្ញុំទៅកាន់ភូមិព្រើមជួបជាមួយយុវជនផាមមិញកួទស្សនាទម្រង់​ “ចិញ្ចឹមមាន់សាច់ដោយទ្រាប់កម្រាលជីវសាស្រ្ដ” ផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ បងកួជាយុវជនមួយរូបក្នុងចំណោមយុវជន ០៧ រូបបានឧបត្ថម្ភទុនសម្រាប់ពង្រីកទម្រង់។ បានដឹងថា ឆ្នាំ ២០១៧ បងផាមមិញកួចាប់ផ្ដើមចិញ្ចឹមមាន់ចែ។ តាមសំដីរបស់បង មុននោះ បងក៏ធ្លាប់ចិញ្ចឹមមាន់ចិន មាន់ឈ្មោលសម្រាប់លក់ឲ្យឈ្មួញនៅផ្សារត្រាវិញដែរ ប៉ុន្តែចិញ្ចឹមតាមទម្លាប់បុរាណ ម៉្លោះហើយរបៀបបង្ការជំងឺនៅអន់ថយ មានឆ្នាំខ្លះចិញ្ចឹមខាតដើមទុនអាស្រ័យដោយមានកើតជំងឺ។ ឆ្នាំ ២០១៧ ដោយឃើញមាន់ចែនៅតាមទីផ្សារមិនសូវមាន ប៉ុន្តែប្រជាជនចូលចិត្តច្រើន ហើយមាន់មានកម្លាំងធន់នឹងជំងឺបានផងទៀតនោះ បងក៏ប្ដូរមកចិញ្ចឹមមាន់ចែដោយប្រើកម្រាលជីវសាស្រ្ដ។

          បងផាមមិញកួបានឲ្យដឹង៖ ជាមួយរបៀបចិញ្ចឹមដោយប្រើកម្រាលជីវសាស្រ្ដ ទ្រុងមាន់ខ្ញុំក្រាលផ្ទាំងប្រាក់ ហើយរោយអង្កាមពីលើដោយមានច្របល់ជាមួយតំបែរជីវសាស្រ្ដដើម្បីជួយឲ្យអាចម៍មាន់ឆាប់រលាយ កាត់បន្ថយចំហាយពុលនិងក្លិន។ ចិញ្ចឹមដោយរបៀបនេះ លើកដំបូងខ្ញុំចិញ្ចឹម ១.២០០ ក្បាល ក្រោយពេលចិញ្ចឹមបាន ៣ ខែកន្លះមាន់មួយក្បាលៗមានទម្ងន់ពី ០,៨-១,១ គីឡូក្រាម ហើយចាប់ផ្ដើមលក់។ ខណៈនោះ តម្លៃមាន់លក់បាន ៧៥.០០០ ដុងក្នុងមួយគីឡូក្រាម ចំណេញជាង ៣០ លានដុង។

          ដោយឃើញលទ្ធផលសេដ្ឋកិច្ចផ្ដល់ឲ្យពីការចិញ្ចឹមមាន់ចែលំនឹងបង្គួរ ម៉្លោះហើយបងបន្តអនុវត្តទម្រង់នេះ។ ដល់ឆ្នាំ ២០១៩ បងបានឧបត្ថម្ភទុន ៥០ លានដុងសម្រាប់ចិញ្ចឹមមាន់ជាង ៣.០០០ ក្បាល។ តាមបងកួ ក្នុងមួយឆ្នាំអាចចិញ្ចឹមបាន ០៣ លើក។ ក្រោយពេលលក់មាន់អស់ អ្នកចិញ្ចឹមត្រូវកម្ចាត់មេរោគអនាម័យទ្រុងប្រមាណ ០១ ខែក្រោយមកទើបចិញ្ចឹមបន្តទៀត។ ចំពោះអាចម៍មាន់ និងអង្កាម បងប្រមូលទុកសម្រាប់ធ្វើជីដាក់ដំណាំ។

          ហ្វូងមាន់របស់បងកំពុងប្រមូលផលលក់ជាមួយតម្លៃ  ៦០.០០០  ដុងក្នុងមួយគីឡូក្រាម។ ជាមួយនឹងតម្លៃនេះ មាន់ចែ ០១ ក្បាលមានតម្លៃពី ៦០-៧០ ពាន់ដុង អ្នកចិញ្ចឹមមិនសូវមានចំណេញប៉ុន្មាន ប៉ុន្តែអាចគ្រប់ចំណាយនិងរក្សាទម្រង់នេះ។ បានដឹងថា ក្រៅពីចិញ្ចឹមមាន់ជារៀងរាល់ថ្ងៃ បងនៅទាំងដាំដើមអង្គាសីលសម្រាប់លក់នៅរដូវបុណ្យតេតទៀតផង។ បច្ចុប្បន្ន ចម្ការអង្គាសីលរបស់បងមានជាង ២០ ដើម បងបានពត់ជារូបរាងនិងថែទាំដើម្បីឲ្យចេញផ្កាត្រង់រដូវបុណ្យតេត។ នេះក៏ជារបៀបធ្វើជាក់ស្ដែងមួយ រួមចំណែកបង្កើនប្រភពចំណូលលំនឹងសេដ្ឋកិច្ចសម្រាប់យុវជន។

          លោកឡេហ្វាងវិញ លេខាសាខាបក្សភូមិព្រើមបានឲ្យដឹង៖ បើប្រៀបនឹងបណ្ដាទម្រង់ចិញ្ចឹមសត្វដទៃ ទម្រង់ចិញ្ចឹមមាន់ចែរបស់យុវជនផាមមិញកួជាទម្រង់មួយក្នុងបណ្ដាទម្រង់នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់បង្គួរនាពេលបច្ចុប្បន្ន។

           បងផាមវូត្រឿងបានឲ្យដឹងបន្ថែម៖ អស់រយៈពេល ០១ ឆ្នាំ អនុវត្តទម្រង់យុវជនផ្ដើមអាជីព (មានសមាជិក ២៥ នាក់) មិនត្រឹមតែជួយឲ្យសមាជិកយុវជនដែលជួបលំបាកអំពីប្រភពទុនសម្រាប់ផលិត បណ្ដាទម្រង់យុវជនជួយគ្នាពង្រីកសេដ្ឋកិច្ចនៅទាំងជាកន្លែងសម្រាប់សមាជិកចែករំលែកបទពិសោធន៍ពីគ្នា ស្វែងរកទិសដៅរកទទួលទាន មានប្រសិទ្ធភាព ជំរុញមាំចលនាពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋានផង។ នៅពេលខាងមុខ សម្ព័ន្ធយុវជនឃុំនឹងពង្រីកទូលាយបណ្ដាទម្រង់ដែលមានប្រសិទ្ធភាពនិងបន្តចលនាសមាជិកយុវជនឲ្យសកម្មចូលរួមទម្រង់យុវជនផ្ដើមអាជីព។

          អាចនិយាយបានថា ការជោគជ័យរបស់ទម្រង់យុវជនផ្ដើមអាជីពមានការរាលដាល បង្កជាចលនាសម្រាប់យុវជនប្រឡងប្រណាំងធ្វើមាន ពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន រួមចំណែកដោះស្រាយការងារធ្វើជូនពលករជនបទ កាត់បន្ថយបានស្ថានភាពយុវជនទៅស៊ីឈ្នួលឆ្ងាយនិងកាត់បន្ថយអត្រាគ្រួសារក្រីក្រទូទាំងឃុំនៅតែក្រោម ២,៧៩%  ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ឆ្នាំ ២០២០ សម្រេច ៥៩,៣ លានដុង។ ឆ្លងតាមរយៈនោះ រួមចំណែកបង្កជាកម្លាំងជំរុញវិស័យសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានឲ្យកាន់តែរីកចម្រើនជាង។ នេះជាមូលដ្ឋាន ជាបុព្វបទដើម្បីឃុំចូវដៀងកសាងឃុំជនបទថ្មីលើកកម្ពស់៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.