08/07/2022 13:28
បក្ខជនសាខាបក្សលេខ ៥ រៀបចំថ្វាយកម្រងផ្កានិងអុជធូបនៅចេតិយអនុស្សាវរីយ៍ប្រពៃណីបដិវត្តន៍ជនជាតិខ្មែរនៅវត្តដៃទទឹង។
ដំណើរការវិលមកកាន់ប្រភព និងប្រជុំជីវភាពឯកទេសបទសំដៅអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សកាសែតកឹងធើ និងអនុវត្តតាមផែនការលេខ ៥៥-KH/ĐUK និងសេចក្តីណែនាំលេខ ២២-HD/BTGTU ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ របស់គណៈឃោនាអប់រំនៃគណៈកម្មាធិការបក្ស ទីក្រុងកឹងធើ ស្តីពីការណែនាំរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញស្ដីពីការជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ស្វាហាប់ ច្នៃប្រតិដ្ឋ ខិតខំអនុវត្តសម្រេចជោគជ័យភារកិច្ចឆ្នាំ ២០២២។
បក្ខជនសាខាបក្សលេខ ៥ នៅទាំងបានថ្នាក់ដឹកនាំមូលដ្ឋាននិងព្រះតេជគុណថាច់ស៊ុង ព្រះចៅអធិការវត្តដៃទទឹងណែនាំ ស្វែងយល់អំពីចេតិយអនុស្សាវរីយ៍ប្រពៃណីបដិវត្តន៍ជនជាតិខ្មែរ ភូមិដៃទទឹង ទស្សនារមណីយដ្ឋាន វត្តដៃទទឹងដ៏ស្រស់ស្អាត។
បក្ខជនសាខាបក្សលេខ ៥ ចំនួន ១១/១៣ រូប (ក្នុងនោះមានបក្ខជនបម្រុង ០២ រូប) ប្រជុំជីវភាព និងប្រជុំជីវភាពឯកទេសបទរៀនសូត្រ និងធ្វើមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញនៅវត្តសុវណ្ណមុនីសាមគ្គី(ដៃទទឹង)។
ក្រោយពីបានស្តាប់រឿងនិទានមេរៀន “ស្តីពីការប្តេជ្ញាចិត្ត” របស់អំ បក្ខជនបម្រុងថាច់សុវណ្ណមុនី (ឈរ) រៀបរាប់: ឆ្លងតាមរយៈនៃរឿង បាននាំមកឲ្យយើងនូវមេរៀនក្នុងការងារជំនាញ ពិសេស ខ្លួនខ្ញុំផ្ទាល់កំពុងទទួលការងារជាអ្នកប្រែសម្រួល ប្រសិនបើជួបការលំបាក គឺយើងត្រូវតែខិតខំព្យាយាមនិងអត់ធ្មត់ហើយបើប្តេជ្ញាចិត្តពិតប្រាកដយើងនឹងធ្វើបានជោគជ័យ៕ អត្ថបទ-រូបភាព៖ សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។