• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

នារីគ្រប់លំដាប់ថ្នាក់ចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

14/09/2021 08:57

នារីជាកងកម្លាំងមួយ ក្នុងបណ្ដាកងកម្លាំងសកម្មក្នុងបណ្តាចលនា ជាពិសេសក្នុងពេល ដែលអាសន្នរោគជំងឺរាតត្បាតស្មុគស្មាញ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ បានចូលរួមអនុវត្ត បណ្តាសកម្មភាពបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩ ទទួលបានប្រសិទ្ធភាព។

លោកស្រី គាងធីមិញង្វៀក ប្រធាន សមាគមសហព័ន្ធនារីខេត្ត ជូនអំណោយនៅតំបន់ចត្តាឡី
ស័ក ស្រុកថ្កូវ។ រូបថត៖  ង៉ុកស្វង

     ស្រុកថ្កូវជាមូលដ្ឋានដែលមានជនរួមជាតិខ្មែរ រស់នៅច្រើនប្រមាណ ៦២% និងត្រូវជះឥទ្ធិពល អាស្រ័យអាសន្នរោគជំងឺកូវីដ-១៩ ដោយមានអ្នកមានជំងឺជិត ៤០០ នាក់។ សមាគមសហព័ន្ធនារី ស្រុកថ្កូវ ជាអង្គភាពចូលរួមយ៉ាងសកម្មក្នុង ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩។ សមាគមគ្រប់លំដាប់ថ្នាក់ចាត់តាំងកាត់ដេររបាំងមុខជូនសមាជិកា ប្រជាជន ចលនាថវិកាឧបត្ថម្ភដល់ប្រជាជនដែលមានស្ថានភាពលំបាក រួមចំណែកអនុវត្តសុខុមាលភាពសង្គម។ ជាពិសេសក្នុងពេល ដែលអាសន្នរោគជំងឺរាតត្បាតស្មុគស្មាញលើកទី ៤ នៅវៀតណាម គិតពីថ្ងៃពី ២៧ មេសា ឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន សមាគមគ្រប់លំដាប់ថ្នាក់ បន្តបំផុសចលនាប្រភពកម្លាំង សម្ភារប្រើប្រាស់ចាំបាច់ បន្លែ មើម សាច់ប្រាក់។ល។ ដើម្បីឧបត្ថម្ភដល់ចង្រ្កានចម្អិនអាហារ ឧបត្ថម្ភកងកម្លាំង ប្រចាំប៉ុស្ដិ៍ និងតំបន់ចត្តាឡីស័ក។ ជាងនោះទៅទៀត សមាជិកាម្នាក់ៗខិតខំធ្វើការដោយមានបំណងឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តដល់កងកម្លាំង កំពុងបំពេញការងារបង្ការទប់ស្កាត់អាសន្នរោគ ដើម្បីបង្រ្កាបអាសន្នរោគ។
     លោកស្រីភឿកធីគឹមហ្វេ ប្រធានសមាគមសហព័ន្ធនារីស្រុកថ្កូវបានឲ្យដឹង៖ គិតតាំងពីខែកក្កដា មកដល់បច្ចុប្បន្ន សមាគមសហព័ន្ធនាររីស្រុក បានបំផុសចលនាបណ្តាបណ្តាអង្គការចាត់តាំងបុគ្គលនៅក្នុងនិងក្រៅស្រុកឧបត្ថម្ភបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ គិតជាប្រាក់ជាង ៥០០ លានដុង។ សមាគមសហព័ន្ធនាររីស្រុក សហការចាត់តាំង “រថយន្តដឹកជញ្ជូន ០ ដុង” បានច្រើន លើកទៅឧបត្ថម្ភបណ្តាឃុំ ទីប្រជុំជន។ សមាគម សហព័ន្ធនៅបណ្តាឃុំមានតំបន់ចត្តាឡីស័ក តែងឈានមុខក្នុងការអនុវត្តបណ្តាសកម្មភាពពោរពេញដោយមនោសញ្ចេតនា បំផុសចលនា បណ្តាប្រភពកម្លាំងចូលរួមចម្អិនអាហារបម្រើបណ្តាប៉ុស្ដិ៍ និងតំបន់ចត្តាឡីស័ក។ ក្រៅពីការងារចម្អិនអាហារ បងប្អូននារីនៅទាំងចាត់តាំងវេចនំលាយភេសជ្ជៈសម្រាប់ឧបត្ថម្ភដល់កងកម្លាំងបង្ការទប់ ស្កាត់អាសន្នរោគផងដែរ។
     ឃុំថាញ់ស៊ើងមានជនរួមជាតិខ្មែររស់នៅជិត ៧៣% អាស្រ័យអាសន្នរោគជំងឺរាតត្បាតនៅក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង បានធ្វើចត្តាឡីស័កទូទាំងឃុំចាប់តាំងពីថ្ងៃទី ២៩ កក្កដា។ ពេលនោះ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ និង បណ្តាអង្គការចាត់តាំងបុគ្គល សប្បុរសជនចូល រួមឧបត្ថម្ភប្រជាជនឲ្យឆ្លងផុតការលំបាក។ មកដល់បច្ចុប្បន្ន ឃុំបានគិតគូរល្អចំពោះគ្រួសារក្រីក្រ និងកុមារ មិនទុកខ្វះខាតដោយសារអាសន្នរោគជំងឺឡើយ។ ការចូលរួមចម្អិនអាហារបម្រើ កងកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺ តែងបានសមាគមសហព័ន្ធនារីឃុំអនុវត្តល្អជានិច្ច។ បងស្រីង្វៀងធីត្វៀកភឿង ប្រធានសមាគមសហ ព័ន្ធនារីឃុំថាញ់សើុងចែករំលែកថា៖ ជាភូមិសាស្ត្រ នៅជួបការលំបាកច្រើន អាស្រ័យដោយជីវភាព របស់បណ្តាគ្រួសារក្រីក្រ និងជិតក្រតែងជួបលំបាក បច្ចុប្បន្នដោយសារអាសន្នរោគជំងឺរាតត្បាត ស្មុគស្មាញ ពួកគាត់កាន់តែលំបាកជាងទៀត។ ហេតុនោះក្រៅពីចម្អិនអាហារជូនដល់កងកម្លាំង ប្រចាំការ សមាគមនៅទាំងបំផុសចលនា​ បណ្តាប្រភពកម្លាំងឧបត្ថម្ភសមាជិកាក្រីក្រ និងគ្រួសារក្រ ជួបលំបាកទៀតផង។
     ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងក៏ជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ លោកស្រី​ ង្វៀងធីង៉ុកយ្វៀង ប្រធានសមាគម សហព័ន្ធនារីឃុំថាញ់ហ្វាស៊ើង បានចែករំលែកថា៖ ទោះបីជីវភាពនៅជួបការលំបាកច្រើន ប៉ុន្តែស្មារតី “ ជួយគ្នាទៅវិញទៅមក” ចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់សមាគម សហព័ន្ធនារី និងប្រជាជននៅក្នុងឃុំបានល្អ។ កម្មាភិបាល សមាជិកាសមាគម បន្តសកម្មភាពចូលរួមបង្ការទប់ស្កាត់អាសន្នរោគ និងគិតគូរដល់ បណ្តាគ្រួសារជួបលំបាកនៅមូលដ្ឋាន គ្មាននរណា ខ្វះហូបក្នុងពេលនេះឡើយ។
     លោកស្រី គាងធីមិញង្វៀក សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមសហព័ន្ធនារីខេត្ត បានឲ្យដឹង៖ កម្មាភិបាល សមាជិកា សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត តែងចូលរួមកម្លាំងចែករំលែក រួមវិភាគទាន ដើម្បីឆ្លងផុត មហាអាសន្នរោគ ការពារសុខភាពសហគមន៍។ តាមស្ថិតិមិនទាន់គ្រប់គ្រាន់ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានបំផុសចលនាចូលរួមផ្គត់ផ្គង់របាំងមុខ ៤០.៨៥០ ផ្ទាំង, ទឹកលាង ដៃរម្ងាប់មេរោគ ១.២០០ដប ក្បាំងមុខ ១.១០០ គ្រឿង និងអំណោយប្រមាណជិត ២.០០០ ចំ ណែកជូនគ្រួសារក្រីក្រ ជិតក្រនិងគ្រួសារជួបលំបាក។ល។ ទន្ទឹមនឹងនោះចាត់តាំងចង្រ្កានចម្អិន អាហារសប្បុរសធម៌ ឧបត្ថម្ភកងកម្លាំងប្រចាំ ប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល ប្រជាជននៅតំបន់ចត្តាឡីស័ក ឧបត្ថម្ភមុខទំនិញជាច្រើនលើក មាន បន្លែ មើម ផ្លែឈើជាដើមដល់ប្រជាជននៅទីក្រុង ហូជីមិញ និងបណ្តាមូលដ្ឋានក្នុងខេត្តដែលត្រូវរងឥទ្ធិពលអាសន្នរោគជំងឺ៕    ង៉ុកស្វង-សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.