18/06/2021 08:01
សម្រស់នៅឃុំជនបទថ្មី ។
កាលពីថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចុះហេត្ថលេខាចេញផ្យាយសេចក្តីសំរេចចិត្តលេខ ៨៦១/QĐ-TTg ផ្ដល់សច្ចាប័នបញ្ជីរាយនាមបណ្តាឃុំតំបន់ទី ៣ ទី ២ ទី ១ ស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥។
យោងតាមនោះ ផ្ដល់សច្ចាប័នបញ្ជីរាយនាមចំនួន ៣.៤៣៤ ឃុំស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៅ ៥១ ខេត្ត ទីក្រុងស្ថិតក្រោម ឱវាទមជ្ឈិមរួមមានឃុំតំបន់ទី ១ ចំនួន ១.៦៧៣ ឃុំ តំបន់ទី ២ ចំនួន ២១០ ឃុំ និងតំបន់ទី ៣ ចំនួន ១.៥៥១ ឃុំ។
ដោយឡែកខេត្តត្រាវិញមាន ៤៤ ឃុំនៅតំបន់ទី ១ និង ១៥ ឃុំលំបាកពិសេស ស្ថិតក្នុង តំបន់ទី ៣ រួមមាន៖ (១) ស្រុកកូវង៉ាង៖ ឃុំហ៊ីបហ្វា ធ្វឹងហ្វា ទ្រឿងទ័រ ញ៉ីទ្រឿង ឡុងសើុង ថាញ់ហ្វាសើុង។ (២) ស្រុកចូវថាញ់៖ ឃុំហ្វាឡើយ ដាឡុក ស៊ុងឡុក ។ (៣) ស្រុកថ្កូវ៖ ឃុំថាញ់ស៊ើង ហាមយ៉ាង ង៉ាយស្វៀង។ (៤) ស្រុកយ្វៀងហាយ៖ ឃុំដូងស្វឹង ដូងចូវ ង៉ូវឡាក។
សេចក្តីសម្រេចចិត្តលេខ ៨៦១/QĐ-TTg បានកំណត់ច្បាស់៖ បណ្តាឃុំនៅតំបន់ទី ៣ទី ២ ដែលបានផ្ដល់សច្ចាប័នក្នុងសេចក្តីសម្រេចចិត្តនេះ ប្រសិនជាបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីនឹងបានកំណត់ជាឃុំតំបន់ ទី ១ និងឈប់ទទួលផលបណ្តាគោលនយោបាយដែលអនុវត្តចំពោះឃុំតំបន់ទី ៣ ទី ២ ចាប់តាំងពីថ្ងៃដែលមានសេចក្តីសម្រេចចិត្តរបស់ថ្នាក់មានសមត្ថកិច្ចទទួលស្គាល់ជាឃុំជនបទថ្មីមានសុពលភាព។ សេចក្តីសម្រេច ចិត្តលេខ ៨៦១/QĐ-TTg ចុះថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មានសុពលភាពចាប់តាំងពីថ្ងៃចុះហេត្ថលេខា និងជំនួសឲ្យសេចក្តីសម្រេចចិត្តលេខ ៥៨២/ QĐ-TTg ចុះថ្ងៃទី ២៨ មេសា ឆ្នាំ ២០១៧ សេចក្តីសម្រេចចិត្តលេខ ១០៣/QĐ-TTg ចុះថ្ងៃទី ២២ មករា ឆ្នាំ ២០១៩ និងសេចក្តីសម្រេច ចិត្តលេខ ៧២/QĐ-TTg ចុះថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
ដំណឹង-រូបថត៖ សុខា