03/09/2021 08:30
ឆ្នាំសិក្សា ២០២០-២០២១ ដោយបានវាយតម្លៃថាមានការទុក្ខលំបាកច្រើន ប៉ុន្តែផ្នែកអប់រំ-បណ្តុះបណ្តាលតែងអនុវត្តសម្រេចគោលដៅ និងធានាសុវត្ថិភាពបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង សម្រេចផែនការឆ្នាំសិក្សា ២០២០-២០២១ ផង។ ផ្នែកបន្តអនុវត្តសទិ្ធគ្រប់គ្រង លើកកម្ពស់លទ្ធផលគ្រប់គ្រងរដ្ឋអំពីអប់រំ-បណ្តុះបណ្តាល ការរៀបចំ គ្រោងផែនការប្រព័ន្ធមូលដ្ឋានអប់រំ-បណ្តុះបណ្តាលសមស្របជាង។ គុណភាពបង្រៀននៅគ្រប់កម្រិតសិក្សាតែងបានលើកកម្ពស់ ក្នុងទូទាំងប្រទេសមាន ៦៣/៦៣ ខេត្ត ទីក្រុង មាន ៧១៣ /៧១៣ អង្គភាពថ្នាក់ស្រុក៩៩,៣% អង្គភាព ថ្នាក់ឃុំរក្សាខ្ជាប់ និងអនុវត្តសម្រេចសម្បទាឧត្តានកម្មអប់រំកុមារពន្លក ០៥ ឆ្នាំ។ ការងារឧត្តានកម្មអប់រំបឋមសិក្សា និងអនុវិទ្យាល័យបន្តនឹងបានបណ្តាមូលដ្ឋានយកចិត្តទុកដាក់។ មាន ៦៣/៦៣ ខេត្ត ទីក្រុងរក្សាខ្ជាប់ និងអនុវត្តសម្រេចឧត្តានកម្មអប់រំបឋមសិក្សា គុណភាពអប់រំរបស់សាលាសកលជនជាតិអន្តេវាសិកបានលើកកម្ពស់។ ដោយមានសិស្សជិត ០១ លាននាក់ប្រឡងជាប់កម្រិតវិទ្យាល័យ (អត្រាប្រឡងជាប់ទូទាំងប្រទេសប្រមាណ ៩៧%) ហើយមានសិស្ស ១២.០០០ នាក់បានជម្រើសលក្ខណៈពិសេសជាប់កម្រិតសិក្សា។ ទន្ទឹមនឹងនោះ ជំរុញមាំការអនុវត្តន៍ស្វ័យភាពមហាវិទ្យាល័យ លើកកម្ពស់គុណភាពអប់រំ-បណ្តុះបណ្តាលប្រភពធនធាន ពិសេសគឺប្រភពធនធានគុណភាពខ្ពស់។ លើកកម្ពស់គុណភាព សុក្រឹតូបនីយកម្មកងជួរ គ្រូបង្រៀន និងកម្មាភិបាលគ្រប់លំដាប់ថ្នាក់។
សិស្សវិទ្យាល័យឆ្នាំសិក្សា ២០២០-២០២១ ធ្វើលំហាត់មេរៀនប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ។ រូបថត៖ ង៉ុកស្វង
នៅខេត្តត្រាវិញ ឆ្នាំសិក្សា ២០២០-២០២១ គ្រប់អង្គភាពអប់រំតែងធានាអនុវត្តការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គ្រប់កម្រិតសិក្សាតែងមានការវិវឌ្ឍន៍យ៉ាងច្បាស់អំពីគុណភាព ពិសេសគឺធានាលក្ខណៈអនុវត្តកម្មវិធីអប់រំកុមារពន្លក បង្រៀនតាមសៀវភៅថ្នាក់ទី ១ យកចិត្តទុកដាក់កសាងបរិស្ថានអប់រំ សុវត្ថិភាព តម្លាភាពមេត្រីភាព។ បង្កើនការផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងរូបភាពបង្រៀនតាមទិសដៅពង្រីកចរិតលក្ខណៈ និងលទ្ធភាពសិស្ស។ ទ្រង់ទ្រាយសាលា ថ្នាក់រៀន សិស្ស គ្រូបង្រៀន តែងបានលំនឹង បន្ថយសិស្សចោលរៀនពាក់កណ្តាលការ។ ការងារឧត្តានកម្មអប់រំ លុបបំបាតគ្រោះមិនចេះអក្សរតែងបានរក្សាខ្ជាប់ និងរឹងមាំ។ល។
មានយោបល់ចង្អុលការក្នុងសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជីញ តំណាងឱ្យបក្ស រដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជីញ បានស្ងើចសរសើរនូវបណ្តាសមិទ្ធផលរួមរបស់ទូទាំងផ្នែកក្នុងការចាត់តាំងអនុវត្តភារកិច្ចបណ្តុះបណ្តាលធនធានមនុស្ស និងស្មារតីខិតខំបញ្ចេញកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ផ្នែកអប់រំបណ្តុះបណ្តាល ពិសេសគឺ កម្មាភិបាល បឋាកថាចារ្យ និសិ្សតបណ្តាសាលាមហាវិទ្យាល័យបណ្តុះបណ្តាលផ្នែកសុខាភិបាល។ ផ្នែកបានជម្នះការជះឥទ្ធិពលរបស់រោគជំងឺកូវីដ-១៩ ចាត់តាំងប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ម្ចាស់ការផ្សព្វផ្សាយ អនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា អនុវត្តល្អការងារអប់រំ។
ដើម្បីត្រៀមបម្រុងឱ្យឆ្នាំសិក្សាថ្មី ២០២១-២០២២ បណ្តាមូលដ្ឋាន “តំបន់ខៀវ” រៀបចំឱ្យសិស្សចូលរៀន ប៉ុន្តែមិនគប្បីធ្វេសប្រហែស បណ្តែតបណ្តោយ អត្តនោម័តិទុកឱ្យរោគជំងឺរីករាលដាល បណ្តាមូលដ្ឋានដែលមានអាសន្នរោគជំងឺស្មុគស្មាញគប្បីចាត់តាំងឱ្យសិស្សរៀនផ្សាយបន្តផ្ទាល់ ប៉ុន្តែគប្បីយកចិត្តទុកដាក់ដល់កូនប្អូនមិនគ្រប់លក្ខណៈរៀនសូត្រផ្សាយបន្តផ្ទាល់ដើម្បីធានាភាពយុត្តិធម៌នៅក្នុងការអប់រំ។ រដ្ឋាភិបាលនឹងមានវិធានការអនុវត្តសុវត្ថិភាពសាលារៀន ឆ្លៀតយកបណ្តាប្រភពទុនវ៉ាក់សាំងសមស្របដើម្បីចាក់ឱ្យសិស្សអាយុពី ១២ ឆ្នាំឡើងទៅក្នុងពេលប្រញាប់បំផុត ដើម្បីជួយឱ្យសិស្សឆាប់បានវិលត្រឡប់មកសាលារៀនក្នុងឆ្នាំសិក្សាថ្មីនេះ៕
ប្រែសម្រួល៖ រតនា