15/06/2022 15:02
ក្រុមប្រតិភូត្រួតពិនិត្យនៅគណបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។ រូបថត៖ ហឺវហ៊ីប
តាមសេចក្តីរបាយការណ៍ ក្នុងរយៈកាលកន្លងគណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានយោ ធាខេត្តសហការជាមួយនឹងបណ្តាស្ថាប័នមានសមត្ថកិច្ចផ្សព្វផ្សាយអប់រំច្បាប់ក្នុងតំបន់ជន រួមជាតិខ្មែរបាន ២៤៥ លើកដោយមានមនុស្សចូលរួមជាង ១១ ពាន់នាក់ (ក្នុងនោះជនរួមជាតិខ្មែរជាង ៩.៥៥០ លើកនាក់) ទន្ទឹមនឹងនោះ គ្រប់គ្រងហ្មត់ចត់កងជួរកម្មាភិបាល យុទ្ធជន ជាជនជាតិខ្មែរ ពិសេសគឺប្រភពពង្រីកបក្ខជន សមាជិកសម្ព័ន្ធយុវជនក្នុងការជម្រើសទ័ពជ្រើសសិស្សយោធា បង្កប្រភពបញ្ជូនទៅបណ្តុះបណ្តាល និងស្នើឱ្យរៀបចំផ្ទេរបញ្ជូនទៅធ្វើការនៅតាមបណ្តាស្ថាប័ន អង្គភាពដោយសមស្រប។ រៀង រាល់ឆ្នាំ គណៈកម្មាធិការបក្ស-គណៈបញ្ជាកា រដ្ឋានយោធាខេត្តសហការជាមួយនឹងគណៈកម្មាផធិការបក្ស រដ្ឋអំណាចមូលដ្ឋានចាត់តាំង ប្រតិបត្តិការសឹកក្រៅបន្ទាយជួយប្រជាជនពលកម្ម ជួសជុលលើកកម្ពស់ផ្លូវជនបទបានជាង ១៦៥ គីឡូម៉ែត្រ ប្រមូលផលដំណាំ ៩៤ ហិកតា កសាងស្ពាន ១៨ កន្លែង ជូនសៀវភៅ ១៥ ពាន់ក្បាលនិង អាហារូបករណ៍រាប់រយចំណែកដល់ សិស្សក្រីក្រសង្វត់រៀនសូត្រ។ល។ កសាងបានច្រើនទម្រង់ “ប៉ុនប្រសប់ការងារប្រជាចលនា” ដូចជា៖កសាងកំណាត់ផ្លូវខៀវ-ជ្រះ-ស្អាតធុង សប្បុរសធម៌ដើម្បីអ្នកជំងឺក្រីក្រក្រឡអង្ករមេត្តា ធម៌ រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមនៅមូលដ្ឋាន។
ក្រុមប្រតិភូត្រួតពិនិត្យបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋាន យោធាខេត្តដែលបានផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ការងារជនជាតិ ចូលរួមពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់ជនរួមជាតិ រួមចំណែកអនុវត្ត សម្រេចល្អភារកិច្ចយោធាការពារជាតិនៅមូលដ្ឋាន ពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងកសាងប្រព័ន្ធការពារក្នុងប្រជាជនកាន់តែ រឹងមាំ៕ ហឺវហ៊ីប-រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។