• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

នាំយកការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូចូលក្នុងជីវភាព

02/07/2021 10:13

អនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) ក្នុងរយៈកាល ៥ ឆ្នាំកន្លង ឃុំចូវដៀង ស្រុកកូវកែបានផ្សព្វផ្សាយអនុវត្តយ៉ាងប្តូរផ្តាច់ និងនាំយកការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូទៅអនុវត្តក្នុងជីវភាពរបស់កម្មាភិបាល បក្ខជន និងប្រជាជន។ ផ្តើមពីនោះមានទម្រង់ពូកែ របៀបធ្វើទទួលបានលទ្ធផល បុគ្គលឆ្នើមជាច្រើន រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅមូលដ្ឋាន។

លោកមាថាច់ញ៉ឹកកំពុងថែទាំហ្វូងគោ។

       បក្ខភាគឃុំចូវដៀងមាន ១៤ សាខាបក្សស្ថិតក្រោមឱវាទ ដោយមានបក្ខជន ២៩០ នាក់។ អនុវត្តសារាចរលេខ​ ០៥ ភ្ជាប់ជាមួ សេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) គិតតាំងពីឆ្នាំ ២០២០​ មកដល់ពេលនេះ ឃុំបំផុសចលនាសប្បុរស ជនឧបត្ថម្ភ និងប្រជាជនចូលរួមវិភាគទាន  ដើម្បីកសាងសំណង់គមនាគមន៍ជនបទបាន ២៣ សំណង់ រួមមានស្ពាន ផ្លូវ អស់ថវិកាជាង ០៣ ពាន់លានដុង​ ប្រភពចំណូលគិតជាមធ្យមរបស់ប្រជាជនម្នាក់ក្នុងឆ្នាំ ២០២០​ សម្រេច ៥៩,៣  លានដុង។​ ការងារគោលនយោបាយសង្គម គាំពារសង្គមតែងបានយកចិត្តទុកដាក់ ការងារ បណ្តុះបណ្តាល ដោះស្រាយការងារធ្វើបានផ្តុ កម្លាំងអនុវត្ត។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ឃុំថយចុះនៅ ២,៧៩%។

          លោកឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀងបាន­ឲ្យដឹង៖ ថ្នាក់ដឹកនាំឃុំតែង យកចិត្តទុកដាក់បង្កការសាមគ្គី ឯកភាពទូទាំងបក្ខភាគ។ បក្ខភាគឃុំតែងយកចិត្តទុកដាក់ ត្រួតពិនិត្យការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញនៅតាមបណ្តា សាខាបក្ស អង្គភាព​ ស្ថាប័នភ្ជាប់ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (និតិកាលទី ១២)។ ផ្តើមពីនោះ បក្ខភាគឃុំរកឃើញទាន់ពេលបណ្តាសាខាបក្សដែលនៅមានកង្វះខាតប្រព្រឹត្តខុសឆ្គង ដើម្បីស្នើឲ្យសាខាបក្សនោះជម្នះទាន់ពេល។

          បច្ចុប្បន្នភូមិត្រាបូង ឃុំចូវដៀងមានគ្រួសារប្រជាជន ៤០៩ គ្រួសារ​ ជនជាតិខ្មែរស្រូបយកអត្រា ៨០%​ សាខាបក្សមានបក្ខជន ២៥ រូប។ ឆ្នាំ ២០១៥ ភូមិបានទទួលស្គាល់ជាភូមិវប្បធម៌ជនបទថ្មី ប៉ុន្តែភូមិនៅមានលក្ខឋានមួយចំនួនគប្បីលើកកម្ពស់ បណ្តាដងផ្លូវគប្បីក្រាលកៅស៊ូ ប្រឡាយធារាសាស្ត្រគប្បីជីកស្តារឡើងវិញ និងអនាម័យបរិស្ថាន។ល។  ផ្តើមពីនោះ ក្នុងឆ្នាំ ២០១៦​ សាខាបក្សភូមិបានចុះឈ្មោះអនុវត្តទម្រង់ “រៀនសូត្រនិងធ្វើ តាមគំរូអ៊ំហូដោយចលនាប្រជាជនស្ម័គ្រចិត្តបរិច្ចាគដី ដើមឈើកសាងជនបទថ្មី”។

          លោកស៊ើងដឿង លេខាសាខាបក្សភូមិត្រាបូងរីករាយឲ្យដឹង៖​ ពេលដែលភូមិត្រៀមបម្រុងអនុវត្តសំណង់ កិច្ចការណាមួយក្រៅពីឯកភាពក្នុងសង្គមនោះ បក្ខជនម្នាក់ៗ ក៏បានសហការជាមួយប្រធានក្រុមស្វ័យគ្រប់គ្រង ផ្សព្វផ្សាយ បំផុសចលនាបណ្តាគ្រួសារដើម្បីអ្នករាល់គ្នាយល់ច្បាស់និងចូលរួមជ្រោមជ្រែង។ គិតតាំងពីឆ្នាំ​ ២០១៥ មកដល់ពេលនេះ ប្រជាជនបរិច្ចាគដីជាង​ ៣,៥​ ហិកតា សម្រាប់កសាងដងផ្លូវជនបទ​ ៥ ខ្សែ ជីកស្តារប្រឡាយ ១២ ខ្សែសម្រាប់បម្រើការស្រោចស្រព ផលិតកសិកម្ម។ ភូមិបំផុសចលនាសប្បុរសជនឧបត្ថម្ភថវិកាកសាងស្ពានបេតុង ​១៤ កន្លែងបម្រើការធ្វើដំណើរទៅមករបស់ប្រជាជន។ ជាពិសេស ចូលរួមជ្រោមជ្រែងចលនាកសាងជនបទថ្មី កាលពីឆ្នាំ ២០១៦ ទូទាំងភូមិមានគ្រួសារ ២៤៧ គ្រួ បរិច្ចាគដី និងដើមឈើ លេចធ្លោដូចជាលោកមាថាច់សោមហា លោកមាយ៉ាងហៀង គ្រួសារនីមួយៗ បរិច្ចាគដីស្រែជាង ២ កុងសម្រាប់កសាងផ្លូវកៅស៊ូ និងជីកស្តារប្រឡាយបម្រើការផលិត។

          ឆ្នាំ​ ២០២០ ភូមិត្រាបូងមានគ្រួសារក្រីក្រ ១៤ គ្រួ គ្រួសារជិតក្រ ២១ គ្រួ។ ដើម្បីបង្កលក្ខណៈឲ្យគ្រួសារទាំងនោះបានចាកផុតពីភាពក្រីក្រ សាខាសមាគមកសិករភូមិបានជួប  សំណេះសំណាល ពិភាក្សាយោបល់ ដើម្បីរកគោលដៅឧបត្ថម្ភឲ្យបានសមស្រប។ សព្វថ្ងៃ ភូមិបង្កើតបានសាខាសមាគមរួមអាជីព ១ ជាមួយទម្រង់ “ចិញ្ចឹមគោមេ” ដោយមានគ្រួសារ ១៨ គ្រួចូលរួម។ ក្នុងនោះមាន ១៤​ គ្រួសារបានឧបត្ថម្ភប្រាក់ទុនពីមូលនិធិសមាគមកសិករខេត្ត គ្រួសារនីមួយៗបានឧបត្ថម្ភ ២៥ លានដុងសម្រាប់ចិញ្ចឹមគោមេ។

          លោកមាថាច់ញ៉ឹក សមាជិកសាខាសមាគមរួមអាជីពបានចែករំលែកថា៖ ដើមឆ្នាំ ២០២០ ខ្ញុំបានឧបត្ថម្ភទុន ២៥ លានដុងទិញគោមេមួយក្បាលតម្លៃ ២៣ លានដុង។ ក្រោយពេលថែទាំបាន ៣ ខែ គោកើតកូនបាន ០១ ក្បាល។ ក្រៅពីចិញ្ចឹមគោ ខ្ញុំនៅទាំងជួលដី ០២ កុងសម្រាប់ផលិតស្រូវ ដើម្បីយកចំបើងធ្វើជាចំណីឲ្យគោ។ រៀងរាល់ថ្ងៃ ខ្ញុំទៅធ្វើការស៊ីឈ្នួលដើម្បីរកប្រភពចំណូលបន្ថែម។ គ្រួសារខ្ញុំទើបរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០២០។

         ប្រសិទ្ធភាពជាក់ស្តែងរបស់ “ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​”​ នៅសាខាបក្សភូមិត្រាបូងនិយាយដោយឡែក និបក្ខភាគឃុំចូវដៀងនិយាយរួម ក្នុងរយៈកាលកន្លង បានក្លាយជាចលនាមួយមានការរាលដាល ទាក់ទាញការចូលរួមរបស់កម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសគឺក្នុងចលនាកសាងជនបទថ្មីនៅលើភូមិសាស្រ្តឃុំ៕

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.