09/11/2021 10:02
ក្រុមហ៊ុនអគ្គិសនីត្រាវិញ ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព ។ រូបថត៖ ក្វឹកត្វឹង
លោកក្វាច់ហាយហូ នាយករងក្រុមហ៊ុនអគ្គិសនី ត្រាវិញបានឲ្យដឹងថា៖ ដើម្បីធានាផ្គត់ផ្គង់អគ្គិសនី បម្រើកម្មវិធីបង្រៀន និងរៀនបន្តផ្ទាល់ រៀនលើទូរទស្សន៍ឆ្នាំសិក្សា ២០២១-២០២២ ក្រុមហ៊ុន បានផ្សព្វផ្សាយអនុវត្តផែនការផ្គត់ផ្គង់អគ្គិសនីដោយមានបណ្ដាខ្លឹមសារ៖ ផ្អាកបណ្ដាកិច្ចការទាក់ទងដល់ការផ្ដាច់អគ្គិសនីក្នុងរយៈពេលចាត់ តាំង កម្មវិធីបង្រៀន និងរៀនអន ឡាយ រៀនលើទូរទស្សន៍ឆ្នាំសិក្សា ២០២១-២០២២។ បង្កើតវិធីសាស្រ្តបញ្ជាអគ្គិសនីឲ្យបានល្អបំផុតក្នុងរយៈពេលផ្គត់ផ្គង់អគ្គិសនី ធានាបណ្ដាញអគ្គិសនីធ្វើសកម្មភាពលំ នឹងឆ្លើយតបតម្រូវការ ផ្គត់ផ្គង់អគ្គិសនី បង្កើនការងារគ្រប់គ្រងបញ្ជាពិនិត្យ វិនិច្ឆ័យទាន់ ពេលបណ្ដាចំណុចខ្សោយលើបណ្ដាញអគ្គិសនី ធានាបណ្ដាញអគ្គិសនីនៅតំបន់គ្រប់គ្រងបញ្ជាសុវត្ថិភាព បន្តបន្ទាប់ ពិនិត្យឡើងវិញសម្ភារ ឧបករណ៍បម្រុងដើម្បី ធានាឲ្យការងារវិនិច្ឆ័យហានិភ័យបណ្ដាញអគ្គិសនី។ លៃលកបង្កើនកងកម្លាំង ប្រចាំការដើម្បីវិនិច្ឆ័យភ្លាមពេលមានហានិភ័យ បង្រួញពេលវេលាខណៈដែលផ្លាស់ប្ដូរវិធីសាស្រ្ត បញ្ជាធានាឆាប់រហ័សក្នុងការផ្គត់ផ្គង់អគ្គិសនី ឡើងវិញ។
គិតមកទល់ពេលនេះ ការផ្គត់ផ្គង់អគ្គិសនីបម្រើការបង្រៀន និងរៀនបន្តផ្ទាល់តែងធានាសុវត្ថិភាពលំនឹង។ នេះជាការខិតខំរបស់ក្រុមហ៊ុន អគ្គិសនីត្រាវិញ ដើម្បីរួមចំណែកជាមួយផ្នែកសិក្សាអប់រំ ចែករំលែកការលំបាកជាមួយសាលារៀន ប្រជាជន ទន្ទឹមនឹងនោះរួមចំណែកជួយឲ្យប្អូនៗមានប្រភពអគ្គិសនីលំនឹង បានប្រសព្វចំណេះវិជ្ជា៕ ក្វឹកត្វឹង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។