• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ធ្វើតាមគំរូអ៊ំ អស់ពីចិត្តដើម្បីសមាជិក និងប្រជាជន

21/07/2023 07:44

មកកាន់ភូមិចុងផ្នោលេខ ១ ឃុំហ្វាតឹង ស្រុកកូវកែ សួររកលោកមាថាច់អឿង (កើតឆ្នាំ ១៩៥៧) នរណាក៏ស្គាល់ និងគោរពស្រឡាញ់លោកមា ពីព្រោះលោកមាជាអតីតយុទ្ធជនមានគុណសម្បត្តិល្អ តែងរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូអស់ពីចិត្តក្នុងការគិតគូរដល់ជីវភាពរបស់សមាជិក និងប្រជាជន។

     ក្រោយពីវិលមកពីការបំពេញកាតព្វកិច្ចយោធាមករស់នៅមូលដ្ឋានវិញ (១៩៧៩)  ។ ចាប់តាំងពីនោះ អតីតយុទ្ធជនថាច់អឿងមានបំណងរួមចំណែកក្នុងការកសាងមាតុភូមិឲ្យបានរីកចម្រើន និងសម្បូររុងរឿង ។ ដោយមានបំណងដូច្នោះ អតីតយុទ្ធជនថាច់អឿងតែងខិតខំបង្កបង្កើនផល កសាងជីវភាពគ្រួសារ រីកចម្រើនជាមុនសិន។ ឆ្នាំ ២០០៨ លោកមាបានបុលទុនដើម្បីចិញ្ចឹមមាន់លែងក្នុងចម្ការ រួចក៏សន្សំដើមទុនសន្សឹមៗទិញ គោមកចិញ្ចឹម ។ បន្ទាប់មក លោកមាសន្សំដើម​ទុន​ផ្ទេរកម្មសិទ្ធិដីស្រែ ដីចម្ការបាន​​ជាង ០,១ ហិកតាសម្រាប់ពង្រីកការផលិតកសិកម្ម ។ បច្ចុប្បន្ន ក្រោយពីទូទាត់ខ្ទង់ចំណាយរួច គ្រួសារលោកមាទទួលបានប្រាក់ចំណូលក្នុងមួយឆ្នាំជាង ១00 លានដុង ។

លោក ថាច់អឿង (ឆ្វេង) លើកទឹកចិត្ត និងចែករំលែកបទពិសោធន៍អំពីការផលិតជាមួយលោក ថាច់ង៉ុកឡាម (កណ្តាល)។

     លោកមាថាច់អឿងមានប្រសាសន៍ថា៖ ក្នុងនាមជាអតីតយុទ្ធជនដែលរៀនសូត្រ និងធ្វើតាមគំរូអ៊ំ ដំបូងខ្ញុំត្រូវមានមធ្យោបាយល្អបំផុតដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារឲ្យរួចផុតពីភាពក្រីក្រ ទើបចលនាសមាជិក និងប្រជាជនធ្វើតាម។ ខ្ញុំតែងព្យាយាមធ្វើការ បង្កបង្កើនផលមិនឈប់ឈរ ដើម្បីរកប្រាក់ចំណូលខ្ពស់ បានក្លាយជាអ្នកមាន។

     ទន្ទឹមនឹងពង្រីក​សេដ្ឋកិច្ចគ្រួសារ លោកមាថាច់អឿងនៅទាំង​ចូល​រួមបណ្តា ចលនា​ដែល ​មូលដ្ឋាន និង​អង្គការ​មហាជនបំផុសចលនា។ ជាពិសេសអនុវត្ត ល្អ តួនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិចុងផ្នោលេខ ១ ។ បច្ចុប្បន្ន សាខាសមាគមអតីតយុទ្ធជនភូមិចុងផ្នោលេខ ១ មានសមាជិក ៣៥ នាក់ (សមាជិកខ្មែរ ៣០ នាក់) ជាច្រើនឆ្នាំកន្លង អតីតយុទ្ធជនថាច់អឿងតែងណែនាំសមាជិក និងកសិករអំពីការបង្វែររចនាសម្ព័​ន្ធផលិត ប្តូរពូជសត្វចិញ្ចឹម បង្កលក្ខណៈជូនសមាជិក និងប្រជាជនឲ្យបុលទុនអាទិភាពសម្រាប់ពង្រីកការផលិត ដើម្បីរួចផុតពីភាពក្រីក្រ ក្នុងនោះមាន៖ សមាជិកថាច់រិន្ទ(បង្វែរពីចម្ការចម្រុះមកដាំស្វាយ) សមាជិក ឡឹមគាង(បុលទុនចិញ្ចឹមគោ) កសិករថាច់ង៉ុកថាញ់(បុលទុនសម្រាប់ធ្វើស្រែចម្ការ) ។ល។ ដើម្បីបង្កលក្ខណៈឲ្យសមាជិក និងប្រជាជនមានដើមទុនសម្រាប់ពង្រីកការផលិត តាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន អតីតយុទ្ធជនថាច់អឿង បង្កលក្ខណៈជូនសមាជិក ០៤ នាក់ និងប្រជាជន ០៣ នាក់បានបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមបាន ជិត ២៥០ លានដុង។

     លោកថាច់ង៉ុកឡាម នៅភូមិចុងផ្នោលេខ ១ បានឲ្យដឹង៖ ខ្ញុំសូមអរគុណ លោកមាថាច់អឿងដែលបានស្នើគណៈកម្មាធិការបក្ស រដ្ឋអំណាចដោះស្រាយឲ្យខ្ញុំបានបុលទុនអាទិភាព ដើម្បីពង្រីកការផលិត និងចិញ្ចឹមសត្វ ទើបគ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០២២។ ឆ្នាំ ២០១៩ ពេលខ្ញុំមកពីធ្វើការស៊ីឈ្នួលយួរកំបោរក៏ជួបគ្រោះថ្នាក់ចរាចរណ៍។ ជីវភាពខ្ញុំមានការលំបាកស្រាប់​​ហើយ ពេលជួបគ្រោះថ្នាក់ដូច្នោះ កាន់តែដុនដាប់ជាងទៀត។ ប្រសិនបើគ្មានលោកមា​អឿង​ជួយបង្កលក្ខណៈឲ្យបុលទុន និង​ណែនាំ​ ខ្ញុំ​ពី​របៀប​ដាំ​ដំណាំ ​ចិញ្ចឹម​មាន់​លែងក្នុងចម្ការនោះទេ គ្រួសារខ្ញុំពិតជាមិនអាចរួចផុតពីភាពក្រីក្របានឡើយ​។

     លោក ត្រឹងវ៉ាំងហាយ ប្រធានសមាគមអតីតយុទ្ធជនឃុំហ្វាតឹងមានប្រសាសន៍ថា៖ សមមិត្តថាច់អឿងតែងអស់ពីចិត្តដើម្បីសមាជិក និងប្រជាជននៅមូលដ្ឋាន។ ថ្វីត្បិតតែមមាញឹកនឹងការងារពង្រីកសេដ្ឋកិច្ចគ្រួសារក៏ដោយ សមមិត្តនៅតែឆ្លៀតពេលរួមជាមួយ មូលដ្ឋាន និងសមាគមអតីតយុទ្ធជនឃុំអនុវត្តល្អការងារចលនាសមាជិក និងប្រជាជនក្នុងការពង្រីកសេដ្ឋកិច្ច។ ក្នុង​នាម​ជា​ប្រធាន​សាខាសមាគមអតីតយុទ្ធជន​ភូមិ ​សមមិត្តអឿងតែង​បំពេញសម្រេចភារកិច្ចដែល​បានប្រគល់ជូន។ សា​ខាសមាគមអតីតយុទ្ធជនភូមិចុងផ្នោរលេខ ១ បានសមាគមអតីតយុទ្ធជនស្រុកទទួលស្គាល់ជាសាខាសមាគមគំរូ។ ​សម្រេច​បាន​លទ្ធផល​នោះ មានការ​រួម​ចំណែក​យ៉ាង​សកម្ម​របស់​សមមិត្តថាច់អឿងក្នុង​នាមជាអ្នកដឹកនាំគ្រប់គ្រងការងារ។ សមមិត្តថាច់អឿង ស័ក្តិសមនឹងកិត្តិនាម “កងទ័ពអ៊ំហូ” នៅប្រជាជនស្រឡាញ់ ចេញទៅប្រជាជននឹក ។

     ទទួលស្គាល់ការរួមចំណែករបស់អតីតយុទ្ធជនថាច់អឿង គណៈកម្មាធិការប្រជាជនឃុំស្រុក និងខេត្ត ជូនលិខិត-ប័ណ្ណសរសើរសម្រេចភារកិច្ចឆ្នើមជារៀងរាល់ឆ្នាំ (ពីឆ្នាំ ២០០៩ ‑ ២០២២)។ នោះ​គឺជាថាមពលជំរុញឲ្យអតីតយុទ្ធជន ថាច់​អឿង បន្ត​ការពង្រីក​ប្រវេណី​ដ៏​ល្អ​របស់ “កងទ័ពអ៊ំហូ”​៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.