• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទិវាសមោសរផ្ដើមអាជីពនៅខេត្តត្រាវិញ ឆ្នាំ ២០២២

20/12/2022 13:16

លោក ឡេវុាំងហាំង ពិធីប្រព័ន្ធជីវបរិស្ថានផ្ដើមអាជីពនៅលើភូមិសាស្រ្តខេត្ត។​ រូបថត៖ បាធី

កាលពីថ្ងៃទី ១៦ ធ្នូ គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងទិវាសមោសរផ្ដើមអាជីពថ្នាក់ខេត្ត ឆ្នាំ ២០២២ ដោយមានបធានបទ “ផ្លាស់ប្ដូរឌីជីថលក្នុងអាជីវកម្ម ជំរុញមាំការចងសម្ព័ន្ធ និងអភិវឌ្ឍន៍”។
អញ្ជើញចូលរួមក្នុងពិធីនេះ មានសមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងវុាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តង្វៀង គ្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត សមមិត្តគាងគ្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយតំណាងជាង ៦០០ រូបដែលជាថ្នាក់ដឹកនាំ បណ្ដាផ្នែក បណ្ដាមូលដ្ឋានក្នុងខេត្ត ថ្នាក់ដឹកនាំបណ្ដាវិជ្ជាស្ថាន សាលារៀន បណ្ដាអាជីវកម្ម សហករណ៍ គ្រួសារអាជីវកម្មនៅក្នុង  និងក្រៅខេត្ត។
ថ្លែងយោបល់បើកពិធីនេះ សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត មានបំណង ឆ្លងតាមរយៈទិវាសមោសរនេះនឹងកសាង និងពង្រីកបណ្ដាកត្តាក្នុងប្រព័ន្ធជីវបរិស្ថានផ្ដើម អាជីពនៅលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ  ក្នុងពិធីនេះនឹងមានចាត់តាំងសកម្មភាពជាក់ស្ដែងជាច្រើនដើម្បីផ្ដល់បរិយាកាសប្រឡងប្រណាំងយ៉ាងផុសផុល និងតភ្ជាប់បណ្ដាសកម្មភាព ផ្ដើមអាជីពផ្លាស់ប្ដូរថ្មីការច្នៃប្រតិដ្ឋរបស់ខេត្តត្រាវិញ។ ផ្ដើមពីនោះនឹងបង្កបានភាពទម្លុះទម្លាយលើវិស័យ ផ្ដើមអាជីពក្នុងដំណាក់កាលថ្មី។
លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនជាព័ត៌មាន៖ នៅខេត្តត្រាវិញ ដោយមានការខិតខំរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តន៍ការផ្លាស់ប្ដូរឌីជីថល លទ្ធផលសន្ទស្សន៍លេខឌីជីថល (DTI) របស់ខេត្តក្នុងឆ្នាំ ២០២១ សម្រេចបានលទ្ធផលគួរកត់សម្គាល់ គឺសម្រេចលំដាប់ទី ២៦/៦៣ ខេត្ត ក្រុងក្នុងទូទាំងប្រទេស  លំដាប់ទី ០៦/ ១៣ ខេត្ត ក្រុងក្នុងតំបន់វាលទំនាប ទន្លេគឺវឡុង។ ក្នុងនោះ ចំណាត់ថ្នាក់រដ្ឋអំណាច លេខ សម្រេចលំដាប់ថ្នាក់ទី ១២/៦៣។ សេដ្ឋកិច្ច សន្ទស្សន៍លេខសម្រេចលំដាប់ថ្នាក់ទី ៥៥/៦៣ និងសង្គមលេខ សម្រេចលំដាប់ថ្នាក់ទី ០៨/៦៣ ខេត្ត ក្រុង។
ជាពិសេសនៅថ្ងៃទី ២៦ មករា ឆ្នាំ ២០២២ គណៈអចិន្រ្តៃយ៍បក្សខេត្តត្រាវិញបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ០៩- NQ-TU ស្ដីពីការផ្លាស់ប្ដូរឌីជីថលខេត្តត្រាវិញដល់ឆ្នាំ ២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ក្នុងនោះ បានកំណត់គោលដៅដល់ឆ្នាំ ២០២៥ សេដ្ឋកិច្ចសន្ទស្សន៍លេខស្មើនឹង ១០% ប្រភពចំណូលរួម (GRDP) របស់ខេត្តដល់ឆ្នាំ ២០៣០ លើ ២៥% (GRDP)។
ដើម្បីសន្សឹមៗអនុវត្តសម្រេចតាមគោលដៅដាក់ចេញ គណៈកម្មាធិការប្រជាជនខេត្ត បានចេញផ្សាយបណ្ដាផែនការដើម្បីចាត់តាំងផ្សព្វផ្សាយ អនុវត្តបណ្ដាកម្មវិធី គម្រោងការ ឧបត្ថម្ភអាជីវកម្ម ដូចជា៖ ផែនការលេខ ៥០/KH-UBND ចុះថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២២ ស្ដីពីការផ្សព្វផ្សាយអនុ វត្តសេចក្ដីសម្រេចចិត្តលេខ ០៩/NQ-TU ផែនការលេខ ៥៩/KH-UBND ចុះថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២២ ស្ដីពីការពង្រីកសេដ្ឋកិច្ច សង្គម ដំណាក់កាល ២០២២ ដល់ ២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ លើភូមិសាស្រ្តខេត្ត។ កម្មវិធីផ្សព្វផ្សាយសន្ទស្សន៍លេខវាយតម្លៃកម្រិតផ្លាស់ប្ដូរឌីជីថលអាជីវកម្ម និងឧបត្ថម្ភជំរុញឲ្យអាជីវកម្ម ផ្លាស់ប្ដូរឌីជីថលពង្រីកសេដ្ឋកិច្ចឌីជីថលលើភូមិ សាស្រ្តខេត្ត ផែនការពង្រីកអាជីវកម្មបច្ចេកវិទ្យាឌីជីថលនៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល ២០២១ ដល់ ២០២៥ និងកំណត់ទិសដៅដល់ ឆ្នាំ ២០៣០ គម្រោងការឧបត្ថម្ភអាជីវកម្មតូច និងល្មមនៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល ២០២២ ដល់ ២០២៥។
សមមិត្តឡេវុាំងហាំងសំណូមពរ៖ ចំពោះបណ្ដាទម្រង់អាជីវកម្មផ្ដើមអាជីពត្រូវមានការផ្លាស់ប្ដូរ យ៉ាងរវៀសរវៃដើម្បីតាមទាន់ទីផ្សារ។ ការចូល រួមនៃកត្តាបច្ចេកវិទ្យានឹងលើកកម្ពស់ទិន្នផលពល កម្ម។ អាជីវកម្មនឹងសម្លឹងឃើញច្បាស់ផ្ទាំងគំនូរ ហិរញ្ញវត្ថុ ឆាយាល័ក្ខណ៍អតិថិជន និងប្រសិទ្ធភាពពលកម្មពេលដែលបោះបង់ចោលបណ្ដាសំណុំបែបបទសល់ដើម្បីជួយប្រិតសំចៃពេលវេលា លើកកម្ពស់សក្ដានុពលប្រជែង។ នៅក្នុងពិធីនេះ ក្រៅពីបានប្រសព្វ ទស្សនាបណ្ដាផលិតផលផ្ដើម អាជីពដែលសម្រេចជោគជ័យ (ផលិតផល OCOP) លើភូមិសាស្រ្តខេត្ត  តំណាងនៅទាំងបានបណ្ដាអ្នកឯកទេស បណ្ដាអ្នកវិទ្យាសាស្រ្តចែករំលែក បណ្ដាបទពិសោធន៍ល្អៗក្នុងការផ្លាស់ប្ដូរឌីជីថល ក្នុងការពង្រីកអាជីវកម្ម។
ភ្ជាប់ជាមួយបណ្ដាសកម្មភាពក្នុងពិធីសមោសរ មន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាខេត្តបូកសរុបពិធីប្រឡងផ្ដើមអាជីពផ្លាស់ប្ដូរថ្មីការច្នៃប្រតិដ្ឋខេត្តត្រាវិញ ឆ្នាំ ២០២២។ ឆ្លងតាមរយៈនោះ គណៈ ចាត់តាំងបានជូន ០៩ រង្វាន់ដល់បណ្តាបុគ្គល និងសមូហភាពឆ្នើម រួមមានរង្វាន់លេខមួយ ០១ រង្វាន់ លេខពីរ ០១ រង្វាន់ លេខបី ០២ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ០៥ រង្វាន់។ វិធីសាស្រ្ត “ចិញ្ចឹម ធ្វើអាជីវកម្មខ្យងហោងខ្មៅ” របស់មីងង្វៀងធីហុងង៉ីប អង្គភាពសាលាវិទ្យាល័យកូវកែទទួលបានរង្វាន់លេខមួយ៕          ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.