• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទិវាមហាសាមគ្គីទូទាំងជនជាតិនៅវត្តអំពាំងសាន្ត

15/11/2022 08:55

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ភូមិផ្នោរទន្ទឹម ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានខេត្តជ្រើសចាត់តាំងធ្វើជាកន្លែង ចង្អុលការបានចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិឆ្នាំ ២០២២។ ចូលរួមពិធីនេះ មានលោឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ បណ្ដាអង្គ- លោកអ្នកមុខអ្នកការសាសនា អ្នក មានប្រជាប្រិយភាពក្នុងជនរួមជាតិ និងប្រជាជនច្រើននៅលើភូមិសាស្រ្តភូមិផ្នោរទន្ទឹម។

លោកឡេវុាំងហាំង ជូនស្លាកនិមិត្តផ្ទះមហាសាមគ្គី ២៣១ ខ្នងដល់លោកង្វៀងវុាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង។

        ភូមិផ្នោរទន្ទឹម មានគ្រួសារប្រជាជន ៤៤៧ គ្រួ ក្នុងនោះ គ្រួសារជនជាតិខ្មែរ ៣៥៧ គ្រួ។ ឆ្នាំ ២០២២ គណៈការងាររណសិរ្សភូមិបន្តបំផុសចលនាអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង”។ ដោយបានឧបត្ថម្ភរបស់ថ្នាក់លើ ក្នុងឆ្នាំ ២០២២ គណៈការងាររណសិរ្សភូមិសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ជិតក្របាន  ៦  ខ្នងជាមួយទឹកប្រាក់ចំនួន ២៨០ លានដុង។ គិតមកដល់ពេលនេះ នៅលើភូមិសាស្រ្តភូមិគ្មាននៅផ្ទះបណ្តោះអាសន្នឡើយ ផ្តើមពីនោះជួយឱ្យគ្រួសារក្រីក្រ ជិតក្រ លំនឹងចិត្តពលកម្មផលិតកម្មស្ថេរភាពជីវភាព។
      ចលនាសប្បុរសជន ឧបត្ថម្ភអំណោយ ២៥៦ ចំណែកនិងឧបត្ថម្ភផ្ទះ ១ ខ្នងដល់គ្រួសារដែល រងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ដោយទឹកប្រាក់ចំនួន ១៩០ លានដុង។ល។ ចលនាប្រជាជន ១.៦០៤ នាក់ចូលរួមគាំពារសុខាភិបាល សម្រេចអត្រា ៩៥,២%។ភូមិនៅមានគ្រួសារ ក្រីក្រចំនួន ១៥ គ្រួ គ្រួសារជិតក្រចំនួន ១៩ គ្រួ។ ប្រជាជនក្នុងភូមិភាគច្រើនគឺផលិតកសិកម្ម  មួយចំនួនតូចរស់នៅដោយប្រកបរបរលក់ដូរ តូចតាច និងស៊ីឈ្នួល។ ប្រភពចំណូលគិតជា មធ្យមលើមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៥៦ លានដុង។ 
     នាឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ជូនបណ្ណសរសើរ ១ ច្បាប់ដល់គណៈការងាររណសិរ្សភូមិផ្នោរទន្ទឹម ដោយមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុង អារ្យធម៌” ជូនផ្ទះមហាសាមគ្គី ២៣១ ខ្នងដល់ គ្រួសារក្រីក្រ ជិតក្រលើភូមិសាស្រ្តស្រុកកូវង៉ាង (ឃុំទ្រឿងទ័រ ៣២ ខ្នង) សរុបតម្លៃ ៩,៧៥ ពាន់ លានដុង ពីប្រភពមូលនិធិសុខុមាលភាពសង្គម ខេត្ត។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត ស្រុក ​​​គណៈកម្មា​ធិ​ការបក្សស្រុក ជូនអំណោយ ៥៥ ចំណែកដល់គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ គ្រួសារក្រីក្រ ជិតក្រ។
     ឱកាសនេះដែរ គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមស្រុក គណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័រ ជូនលិខិតសរសើរ ១៥ ច្បាប់ ដល់បណ្ដាសមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងបណ្ដាចលនានៅមូលដ្ឋាន និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង”៕        ដំណឹង - រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.