05/05/2022 09:51
ជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម។ រូបថត៖ ថាញ់ក្វាង
យោងលើមូលដ្ឋានរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកទីវកឹង ឆ្លងអស់រយៈកាល ០៥ ឆ្នាំអនុវត្តសារាចរលេខ ២៤-CT/TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមមិត្តយឿងម៉ីផា អនុប្រធានគណៈឃោសនាអប់រំបក្សខេត្តសំណូមពរគណៈកម្មាធិការបក្សស្រុកទីវកឹង បន្តយកចិត្តទុកដាក់ចង្អុលការបណ្តាសាខា បក្ខភាគ អនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ៣៥ របស់ការិយាល័យយោបាយ ស្តីពីបង្កើនការការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធបណ្តាទស្សនៈខុសឆ្គងរបស់អានុភាពជាអមិត្តក្នុងស្ថានភាពថ្មី ទន្ទឹមនឹងនោះពង្រីកតួនាទីគណៈចង្អុលការលេខ ៣៥ និងឧស្សាហ៍រៀបចំបណ្ដាញប្រយុទ្ធ បញ្ជាការអនុវត្តភារកិច្ចលេខ ៣៥ ធានារលូន ដាស់តឿនក្រើនរំលឹក កែកុនទាន់ពេលការនិយាយ ស្ដី យល់ឆ្វេង អាស្រ័យដោយមានការវ័ណ្ឌទំនាស់ផ្ទៃក្នុង តប់ប្រមល់ឯកជន មិនទុកឱ្យមានកើតឡើងសតិអារម្មណ៍ឆ្វេង ទុកខ្មាំងឆ្លៀតឱកាស ញុះញង់ អូសទាញបំផ្លាញ។ ជាពិសេសគឺបន្តរក្សា និងពង្រីកបណ្តាទំព័រ Panpage Zalo Facebook របស់បណ្តាផ្នែក អង្គការមហាជន បណ្តាក្រុមបណ្តាញសង្គម សកម្មនៅនឹងមូលដ្ឋាន ដើម្បីផ្តល់ដំណឹងត្រឹមត្រូវទាន់ពេល និងចែករំលែក ព័ត៌មានសកម្ម រួមចំណែកកំណត់ទិសដៅមតិសង្គម។
រួមជាមួយនឹងការបូកសរុបលទ្ធផលរយៈកាល ០៥ ឆ្នាំអនុវត្តសារាចរលេខ ២៤-CT/TU នោះ គណៈកម្មាធិការបក្សស្រុកទីវកឹងបានផ្សព្វផ្សាយផែនការលេខ ៧៨-KH/HU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុវត្តគ្រោងផែនការលេខ ០២-ĐA/TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពី “ផ្លាស់ថ្មីការងារសតិអារម្មណ៍របស់បក្ខភាគខេត្តត្រាវិញក្នុងស្ថានភាពថ្មី” ផែនការលេខ ៧៩-KH/HU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក ស្តីពីការកសាង និងអនុវត្តទម្រង់ “ថ្នាក់លើធ្វើជាគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម”។ល។
ក្នុងឱកាសនេះដែរ មានសមូហភាព ០៥ កន្លែង និងបុគ្គល ០៦ នាក់ បានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកស្ងើចសរសើរព្រោះមានស្នាដៃឆ្នើមក្នុងការផ្សព្វផ្សាយអនុវត្តសារាចរលេខ ២៤ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីការជួបសន្ទនា វិនិច្ឆ័យ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ចំពោះកម្មាភិបាល បក្ខជន សមាជិកសមាគមនៅលើភូមិសាស្ត្រខេត្ត”៕
ថាញ់ក្វាង‑សុខា