• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ទីវកឹង៖ បូកសរុប ៥ ឆ្នាំផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្ត មហាសន្និបាតលើកទី ៥ សមាគមអ្នកមានវ័យចាស់វៀតណាម (២០១៦ ២០២១)

26/11/2021 22:07

បច្ចុប្បន្ន ស្រុកទីវកឹងមានអ្នកមានវ័យចាស់ ១៣.៨១៨ នាក់ (មានអាយុពី ៦០ ឆ្នាំឡើងទៅ) ស្រូបយកអត្រា ១២,៨១% ចំនួនប្រជាជនរួមនៅក្នុងស្រុក។ ក្នុងនោះ មានអ្នកមានវ័យចាស់ ៥៤២ នាក់ជាបក្ខជន អ្នកម្តាយវៀតណាមវីរភាព ១៦​ នាក់ អតីតយុទ្ធជន ១.២២២ នាក់ យុទ្ធជនពិការ ៥៦៩​ នាក់ យុទ្ធជនមានជំងឺ ១៥ នាក់ អតីតយុវជនឈានមុខ ៣៣ នាក់ និងអ្នកមានវ័យចាស់ ២២ នាក់ជាកម្មាភិបាលចូលនិវត្តន៍។ គួរចំណាប់អារម្មណ៍គឺមានគ្រួសារអ្នកមានវ័យចាស់ ៣៧៧ នាក់ជាគ្រួសារក្រីក្រ ក្នុងនោះមានអ្នកមានវ័យចាស់ ១៣​ នាក់មានផ្ទះបណ្តោះអាសន្ន។ល។ គិតមកដល់បច្ចុប្បន្ន គណៈតំណាងអ្នកមានវ័យចាស់ស្រុកទីវកឹងពង្រឹង និងពង្រីកអង្គការសមាគមអ្នកមានវ័យចាស់ថ្នាក់ឃុំ ទីប្រជុំជនបាន ១១ កន្លែង មានសាខាសមាគមភូមិ អនុសង្កាត់ ៨០ កន្លែង និងក្រុមសមាគមជិត ២០០ ក្រុម នៅបណ្តាអង្គការសង្គម សាសនា និងតំបន់អាសយជន ដោយមានសមាជិក ១០.២៥៣ នាក់ចូលរួមប្រជុំជីវភាព។

 

គណៈកម្មាធិការប្រជាជនស្រុកទីវកឹងបានជូនលិខិតសរសើរដល់សមូហភាព និងបុគ្គល។​ រូបថត៖ ថាញ់ក្វាង

ក្នុងរយៈកាល ០៥ ឆ្នាំកន្លងគណៈតំណាងសមាគមអ្នកមានវ័យចាស់ស្រុកទីវកឹងឆ្លៀតកេណ្ឌប្រមូលបណ្តាប្រភពទុនពីថវិការដ្ឋ និងសង្គមបានជាង ២៦ ពាន់លានដុងសម្រាប់ថែ ទាំអ្នកមានវ័យចាស់មានស្ថានភាពក្រលំបាក ទន្ទឹមនឹងនោះ ចាត់តាំងទៅសួរសុខទុក្ខ ជូន អំណោយចម្រើនព្រះជន្មជូនអ្នកមានវ័យចាស់មានជំងឺឈឺថ្កាត់ ៦.២២០ នាក់​សហការ ជាមួយផ្នែកសុខាភិបាលស្រុក ពិនិត្យសុខភាពតាមពេលកំណត់ជូនអ្នកមានវ័យចាស់ ៩.២៤៨ លើក បំផុសចលនាក្រុមវេជ្ជបណ្ឌិតសប្បុរសធម៌ ផ្តល់ថ្នាំដោយឥតគិតថ្លៃជូនអ្នកមានវ័យចាស់ ៨៤៧ លើកស្នើផ្គត់ផ្គង់ ឧបត្ថម្ភប័ណ្ណគាំពារសុខាភិបាលជូនអ្នកមានវ័យចាស់ ១២.៨៤៩ ច្បាប់នៅលើភូមិសាស្ត្រស្រុក។

រួមជាមួយការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់បក្ស រដ្ឋ អ្នកមានវ័យចាស់ស្រុកទីវកឹងនៅទាំងពង្រីកល្អស្មារតី “ វ័យចាស់គំរូល្អ” សកម្មចូលរួមបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋានដូចជា៖ ការងារជំរុញការសិក្សា ជំរុញបញ្ញា ចូលរួមកសាងជនបទថ្មី ការពារបរិស្ថាន ចលនាប្រជាជនសាមគ្គីកសាងជនបទថ្មី​ ការពារបរិស្ថាន​ ចលនាប្រជាជនការពារសន្តិសុខមាតុភូមិ បង្ការប្រឆាំងឧក្រឹដ្ឋជន។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុកទីវកឹងបានជូនលិខិតសរសើរ ០៨ ច្បាប់ដល់សមូហភាព ០៤ កន្លែង និងបុគ្គល ០៤ នាក់ដែលមានស្នាដៃឆ្នើមក្នុងការងារសង្គមនៅមូលដ្ឋាន៕                                                                         

ថាញ់ក្វាង‑សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.