• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទីវកឹង៖ ចាត់តាំងបរិច្ចាគឈាមស្ម័គ្រចិត្តលើកទីមួយឆ្នាំ ២០២១

04/03/2021 13:33

កាលពីថ្ងៃទី ២៨ កុម្ភៈ គណៈចង្អុលការចលនាបរិច្ចាគឈាមមនុស្សធម៌ស្រុកទីវកឹងសហ​ការជាមួយនិងមន្ទីរពហុព្យាបាលពេទ្យបញ្ចូលឈាមកឹងធើចាត់តាំងបរិច្ចាគឈាមស្ម័គ្រចិត្ត​លើកទីមួយឆ្នាំ ២០២១។

ចូលរួមបរិច្ចាគ​ឈាមដោយស័្មគ្រចិត្ត។ រូបថត៖ ថាញ់ក្វាង

  ការបរិច្ចាគឈាមលើកនេះស្រុកទីវកឹងមានកម្មាភិបាល បុគ្គលិក និយោជិត សមាជិសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនរបស់បណ្តាឃុំ ទីប្រជុំជនក្នុងស្រុកជិត ៤៨១ នាក់បានចុះឈ្មោះ បរិច្ចាគ​ឈាមដោយស័្មគ្រចិត្ត។ ថ្វីត្បិត អាស្រ័យដោយជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ ត្រូវបន្ថយការប្រមូលផ្តុំមនុស្សច្រើនដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺ រាលដាល។ ហេតុនោះហើយ បានជាមនុស្សចូលរកបរិច្ចាគឈាមត្រូវបន្ថយចុះប្រៀបជាមួយនឹងគ្រាដំបូងបានចុះឈ្មោះ។ ឆ្លងតាមការត្រួតពិនិត្យសុខភាព មានមនុស្ស ១៧២ នាក់គ្រប់លក្ខណៈបរិច្ចាគឈាម។ ក្នុងមនុស្សម្នាក់ៗបរិច្ចាគឈាមតិចបំផុតគឺ ២៥០ មីលីលិត្រឈាម និងច្រើនបំផុតគឺ ៣៥០ មីលីលិត្រឈាម។ ក្នុងនោះ មានមនុស្ស ៦៦ នាក់បរិច្ចាគឈាម ២៥០ មីលី លិត្រ និងមនុស្ស ១០៦ នាក់បរិច្ចាគឈាម ៣៥០ មីលីលិត្រ។ ចំនួនឈាមដែលប្រមូលបានក្នុងការ​បរិច្ចាគឈាមលើកនេះសរុបរួមបាន ៥៣.៦០០ ឯកតាឈាម។
    ក្នុងចំនួននេះមានកម្មាភិបាល បុគ្គលិក និយោជិត សមាជិកសមាគមបណ្តាអង្គការមហាជនចូលរួមបរិច្ចាគឈាមបន្តបន្ទាប់បានពី ១០-២៥ លើកឡើងទៅ៕

    *បង្កើតបាន ៩៧ ក្លឹបស្ថិតក្នុង ១២ ប្រភេទទម្រង់បង្ការបង្ក្រាបឧក្រឹដ្ឋជន បំពានច្បាប់

ពិធីចេញបង្ហាញមុខក្លឹប។ រូបថត៖ ថាញ់ក្វាង

     កាលពីថ្ងៃទី ០១ មីនា ក្រុមកសាងចលនាការពារសន្តិសុខមាតុប្រទេសនគរបាលស្រុកទីវកឹង សហការជាមួយនឹងរដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីចេញបង្ហាញមុខក្លឹប “បង្ការបង្ក្រាបបទល្មើសច្បាប់ និងហិង្សាក្នុងសាលារៀន” នៅនឹងសាលាអនុវិទ្យាល័យទីប្រជុំជនទីវកឹង ស្រុកទីវកឹង ក្លឹបរួមមានសមាជិក ៣៤ នាក់។ ក្នុងនោះចាងហ្វាងរងសាលាអនុវិទ្យាល័យទីប្រជុំជន ទីវកឹងអធិការ អនុប្រធាននគរបាលទីប្រជុំជនទីវកឹងធ្វើជាអធិការរង បណ្តាសមាជិកក្រៅពី នោះគឺជាប្រធានសហជីព ការពារសាលា តំណាងឪពុកម្តាយសិស្ស ប្រធានគណៈកម្មាការប្រជាជន អនុសង្កត់លេខ ២ ក្រុមការពារក្រុង និងគ្រូបង្រៀនអចិន្ត្រៃយ៍ថ្នាក់រៀន  ២៥ នាក់ (ពី ថ្នាក់ទី ៦ ដល់ទី ៩) របស់សាលាអនុវិទ្យាល័យទីប្រជុំជនទីវកឹងធ្វើជាសមាជិកក្លឹប។
      នេះគឺជាក្លឹប“បង្ការបង្ក្រាបបទល្មើសច្បាប់ និងហិង្សាក្នុងសាលារៀន” ទី ០២ នៅលើភូមិសាស្ត្រស្រុកបានចេញបង្ហាញមុខនៅ ដើមឆ្នាំ ២០២១(បន្ទាប់ពីក្លឹបសាលាអនុវិទ្យាល័យហុងហ្វា) គិតមកដល់ពេលនេះ ក្នុងទូទាំងស្រុកទីវកឹងមាន៩៧ ក្លឹបស្ថិតក្នុង ១២ ប្រភេទទម្រង់ បង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់។ ក្នុងនោះ មាន ១១ ក្លឹបក្នុងសាលារៀន ១៦ ក្លឹបក្នុង សាសនា ក្រៅពីនោះគឺបណ្តាក្លឹបស្ថិតក្នុងបណ្តាអង្គការចាត់តាំងនយោបាយសង្គម។ បណ្តាក្លឹបទាំងនេះសុទ្ធតែធ្វើសកម្មភាពមានប្រសិទ្ធ ភាព ពិសេសគឺក្នុងការងារតស៊ូប្រឆាំងបង្ក្រាបឧក្រឹដ្ឋជន បំពានច្បាប់ និងគ្រោះអបាយមុខសង្គមរួមចំណែកធ្វើលំនឹងសន្តិសុខនយោបាយ សណ្តាប់ ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្ត្រ៕   

ថាញ់ក្វាង-រតនា

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.