09/03/2021 08:39
បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ តូវៀង
ក្នុងអង្គសន្និបាត ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹងឆ្លងសេចក្ដីប្រកាសលេខ ១៣/TB-MTTQ-BTT ចុះថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញស្ដីពីការលៃលកចំនួនឧទ្ទេសនាមអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ លើភូមិសាស្រ្ដស្រុកទីវកឹង រួមមានអ្នកចេញឈរឆ្នោត ០៥ រូប (ក្នុងនោះ កម្មាភិបាលថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក ០១ រូប កម្មាភិបាលថ្នាក់ដឹកនាំគណៈឃោសនាអប់រំបក្សស្រុក ០១ រូប ថ្នាក់ដឹកនាំ សាលាវិទ្យាល័យទីវកឹង ០១ រូប នាយកក្រុមហ៊ុនចំកាតត្រាវិញផាម ០១ រូប នាយកសហករណ៍កសិកម្មព្រែកលបឃុំតឹងហ៊ុង ០១ រូប) ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកក៏បានឆ្លងសេចក្ដីប្រកាសលេខ ០៣/TB-MTTQ-BTT ចុះថ្ងៃទី ២៦ កុម្ភៈឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកស្ដីពីការលៃលកចំនួនឧទ្ទេសនាមអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុកនីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦ រួមមានអ្នកឈរឆ្នោត ៥៤ រូប។ ក្នុងនោះ អចិន្រ្តៃយ៍បក្សស្រុក ០២ រូប ស្ថាប័នក្រុមប្រឹក្សាប្រជាជនស្រុក ០៤ រូប ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក ០១ រូប បណ្ដាគណៈនៃគណៈកម្មការបក្សស្រុក ០៦ រូប គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអង្គការមហាជននយោបាយ-សង្គម ០៦ រូប កងកម្លាំងប្រដាប់អាវុធ ០២ រូប ស្ថាប័នរដ្ឋបាល ០៧ រូប អង្គភាពបុព្វហេតុ ០៥ រូប អង្គការចាត់តាំងសេដ្ឋកិច្ច ០៦ រូប បណ្ដាឃុំ ទីប្រជុំជន ១២ រូប បញ្ញាវន្ត-សមណស័ក្ដិសាសនា ០៣ រូប។
យោងតាមនោះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកស្នើដល់ថ្នាក់ដឹកនាំបណ្ដាស្ថាប័ន អង្គការចាត់តាំង អង្គភាពដំណើរការអនុវត្តបណ្ដាខ្លឹមសារតាមសេចក្ដីណែនាំលេខ ០៧, ០៨TB-MTTQ -BTT ចុះថ្ងៃទី ០៣ កុម្ភៈឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តស្ដីពីការណែនាំ “បណ្ថាស្ថាប័ន អង្គការចាត់តាំង អង្គភាពឧទ្ទេសនាមអ្នកចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦” និង “អនុវត្តបណ្ដាជំហានទី ៣ ទី ៤ ទី ៥ នៃនីតិវិធី ឧទ្ទេសនាមបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦”។ បណ្ដាសេចក្ដីកំណត់ហេតុឧទ្ទេសនាមអ្នកឈរឆ្នោតយឺតបំផុតដល់ថ្ងៃទី ១១ មិថុនា ឆ្នាំ ២០២១ ផ្ញើដល់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកដើម្បីបូកសរុប និងដំណើរការចាត់តាំងសន្និបាតព្រឹក្សាឧទ្ទេសនាមលើកទី ២ តាមច្បាប់កំណត់៕
តូវៀង-ថាច់ហ្វាង