10/01/2023 14:00
អនុវត្តកម្មវិធីសហការឯកភាពសកម្មភាពរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹង និងបណ្តាអង្គការចាត់តាំងជាសមាជិកបន្តជំរុញមាំការងារផ្សព្វផ្សាយបណ្តាសកម្មភាព នាឱកាសអនុស្សាវរីយ៍ ថ្ងៃបុណ្យធំៗ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ជាតិ។ អនុវត្តល្អការងារសាសនា ជនជាតិ ការងារសុខុមាលភាពសង្គម និងចលនា “ទូទាំងប្រជាជន សាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង។ ពង្រីកល្អបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន តាមគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ និងប្រជាជនទទួលផល” ។ ទន្ទឹមជាមួយនោះ បង្កលក្ខណៈ និងពង្រីកតួនាទីរបស់បណ្ដាបុគ្គលឆ្នើម អ្នកមានប្រជាប្រិយភាព ក្នុងតំបន់ជនរួមជាតិ និងសាសនា។ ឆ្នាំ ២០២២ បំផុសចលនាអាជីវកម្ម សប្បុរសជន ចូលរួមឧបត្ថម្ភ “មូលនិធិសុខុមាលភាពសង្គម” ឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី គិតគូរបុណ្យតេតជូនគ្រួសារក្រីក្រ។ ជំរុញចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម”។ល។ រួមចំណែកជាមួយបក្ខភាគស្រុក និងប្រព័ន្ធនយោបាយ អនុវត្តសម្រេច និងសម្រេចលើសពីកម្រិតផែនការដាក់ចេញ។
ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តដល់សមូហភាព ០៣ បុគ្គល។
ក្នុងអង្គសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុក អនុវត្តនីតិវិធីជ្រើសបន្ថែមសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ៩ អាណត្តិកាល ២០១៩‑២០២៤។ ទន្ទឹមជាមួយនោះ បានជូនប័ណ្ណសរសើររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដល់សមូហភាព ០៣ កន្លែង និងបុគ្គល ០២ រូប និងជូនលិខិតសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកដល់សមូហភាព ០៧ កន្លែង និងបុគ្គល ០៥ រូប ដែលមានស្នាដៃឆ្នើមក្នុងសកម្មភាពរណសិរ្សឆ្នាំ ២០២២៕
តូវៀង‑សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។