07/03/2023 08:50
កាលពីថ្ងែទី ០១ ខែមីនា គណៈកម្មាធិការបក្សស្រុកទីវកឹង ចាត់តាំងជ្រួតជ្រាបរៀនសូត្រ បធានបទឆ្នាំ ២០២៣ របស់ខេត្ត “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ និងពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បំផុសបំណងកសាងមាតុភូមិត្រាវិញអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី”។ មានកម្មាភិបាលថ្នាក់ដឹកនាំបណ្តាសាខា‑បក្ខភាគ និងបណ្តាគណៈ ការិយាល័យ ផ្នែករបស់ស្រុក ឃុំ‑ទីប្រជុំជន នៅលើភូមិសាស្ត្រស្រុកចូលរួម។
កម្មាភិបាលបណ្តាគណៈ ផ្នែក ស្រុក ឃុំចូលរួមពិធីជ្រួតជ្រាប។ រូបថត៖ តូវៀង
តំណាងទាំងអស់បានស្តាប់អ្នករបាយការណ៍ផ្សព្វផ្សាយ ខ្លឹមសារ ០៣ យ៉ាង ស្ថិតក្នុងបធានបទឆ្នាំ ២០២៣ របស់ខេត្ត រួមមាន៖ ខ្លឹមសារសំខាន់ៗក្នុងសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ ស្តីពីការពង្រីកកម្លាំងមហាសាមគ្គីទូទាំងជាតិ បំផុសបំណងកសាងមាតុភូមិត្រាវិញអភិវឌ្ឍន៍រុងរឿងសុភមង្គល។ ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជាតិ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ អនុវត្តជោគជ័យបណ្តាភារកិច្ចបដិវត្តន៍ បង្កកម្លាំងជំរុញបំណងកសាងមាតុភូមិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។ បន្តពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិរបំផុសបំណងកសាងមាតុភូមិត្រាវិញអភិវឌ្ឍន៍ ក្នុងដំណាក់កាលថ្មី រួមចំណែកធ្វើឲ្យជាក់ស្តែង គោលដៅអភិវឌ្ឍន៍ ដែលមហាសន្និបាតបក្ស លើកទី ១៣ របស់បក្ស និង សេចក្តីសម្រេចចិត្តរបស់បក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០‑២០២៥ ដាក់ចេញ។
តាមផែនការ ស្រុកទីវកឹងបន្តចង្អុលការគណៈឃោសនាអប់រំបក្សស្រុក ចាត់តាំង ផ្សព្វផ្សាយ រៀនសូត្រតាមបធានបទឆ្នាំ ២០២៣ បន្ថែម ០២ វគ្គទៀតដល់បក្ខជនបណ្តាគណៈ ការិយាល័យផ្នែកក្នុងស្រុក។ ទន្ទឹមនឹងនោះ ចង្អុលការគណៈកម្មាធិការបក្សឃុំ‑ទីប្រជុំជន ផ្សព្វផ្សាយទូលំទូលាយ បធានបទឆ្នាំ ២០២៣ ក្នុងទូទាំងកម្មាភិបាល បក្ខជន សមាជិកបណ្តាអង្គការចាត់តាំងមហាជន បង្កភាពសាយភាយទូលំទូលាយ និងអនុវត្តទៅក្នុងជីវភាពរបស់បណ្តាប្រជាជនគ្រប់ជាន់ស្រទាប់៕
តូវៀង‑សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។