• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទម្រង់ចងសម្ព័ន្ធក្នុងការដាំក្រូចឆ្មារឥតគ្រាប់នីហរ័ណ

11/02/2025 09:55

ទម្រង់ចងសម្ព័ន្ធក្នុងការដាំក្រូចឆ្មារឥតគ្រាប់នីហរ័ណដោយបានសហករណ៍ដាំក្រូចឆ្មារឥត​ គ្រាប់ថាញ់ទ្រី ឃុំហ្វៀងហោយ ស្រុកកាងឡុងអនុវត្តប្រមូលទិញ និងផ្គត់ផ្គង់ឱ្យក្រុមហ៊ុនចំកាត់ The Fruit Republic (ហូឡង់)។ គិតមកដល់ចុងខែតុលា ឆ្នាំ ២០២៤ ផ្ទៃដីដាំក្រូចឆ្មារឥតគ្រាប់ បានពង្រីកទូលាយការដាំដោយភ្ជាប់ជាមួយនឹងការចងសម្ព័ន្ធម៉ៅទិញបានជាង ១៥០ ហិកតា នៅតាមបណ្តាស្រុកកាងឡុង ទីវកឹង ចូវថាញ់ និងស្រុកថ្កូវ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង (ខាងស្តាំ) តោះប្តូរជាមួយនឹងបណ្តាសមាជិកដាំក្រូចឆ្មារឥតគ្រាប់របស់
សហករណ៍ថាញ់ទ្រី។ រូបថត៖ ហ៊ឺវហ្វេ

លោកផាងឌឹកតាយ នាយកសហករណ៍ថាញ់ទ្រីបានឱ្យដឹងថា៖ អាស្រ័យដោយក្រូចឆ្មារឥត គ្រាប់បាននីហរ័ណឆ្លងទៅទីផ្សារទ្វីបអ៊ឺរុ៉បនោះ ដូច្នោះផ្នែកផលិតក៏ត្រូវធានាសម្រេចតាមសម្បទា GlobalGAP ដែរ។  យោងតាមនោះ កសិករពេលដែលបានចូលរួមក្នុងទម្រង់នេះគប្បីប្រតិបត្តិម៉ឺងម៉ាត់តាមបែបបទបច្ចេកទេសយ៉ាងតឹងរ៉ឹងរបស់ភាគីប្រមូលទិញ តាំងពីផ្នែកវិនិច្ឆ័យផ្កា ថែទាំផ្លែ  បង្ការរោគជំងឺសុទ្ធសឹងតែមានអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន និងសហករណ៍ចុះផ្ទាល់ចម្ការដើម្បីឧបត្ថម្ភកសិ ករ។ បច្ចុប្បន្ននេះ ផ្ទៃដីដាំក្រូចឆ្មារឥតគ្រាប់បានពង្រីកទូលាយ និងបង្កលក្ខណៈការងារធ្វើសម្រាប់កម្លាំងពលកម្មនៅតាមបណ្តាមូលដ្ឋាន។ ទម្រង់ដាំក្រូចឆ្មារឥតគ្រាប់បានសម្រេចជោគជ័យមិនត្រឹមតែបង្កប្រភពចំណូលខ្ពស់ជូនគ្រួសារកសិករប៉ុណ្ណោះទេ នៅទាំងរួមចំណែកទៅក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់សហគមន៍ផងដែរ។ កសិករពេលចូលរួមក្នុងសហ ករណ៍នឹងបានម៉ៅទិញជាមួយនឹងតម្លៃពី ១០.០០០ ដុងក្នុងមួយគីឡូក្រាមឡើងទៅ។ ក្រៅពីនោះ កសិករនៅទាំងទទួលបានតម្លៃអាទិភាពពេលទិញជី និងថ្នាំកម្ចាត់សត្វក្រាដង្កូវដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់អាជ្ញាកណ្តាលឡើយ។ លោក លឺវវ៉ាំង តាយ នៅភូមិដៃទាញ ឃុំលឿងហ្វា អា ស្រុកចូវថាញ់បានឱ្យដឹងថា៖ គ្រួសារលោកបានចូលរួមដាំក្រូចឆ្មារឥតគ្រាប់ឱ្យសហ ករណ៍ថាញ់ ទ្រីជាមួយនឹងផ្ទៃដី ០,៥ ហិកតា។ ចំណាយគ្រាដំបូងឱ្យការដាំរហូតដល់ក្រូចឆ្មារមានផ្លែក្នុងមួយ ហិកតាពី ១៥០-២០០ លានដុង។ ក្រោយពេលក្រូចឆ្មារផ្តើមផ្តល់ផ្លែ ពេលនេះចំណាយប្រាក់ ថែទាំក្នុងមួយហិកតាពី ៧០-១០០ លានដុងក្នុងមួយឆ្នាំ។  ជាមួយនឹងទិន្នផលក្នុងមួយហិកតា សម្រេចបាន ៣០ តោន អ្នកដាំក្រូចឆ្មារឥតគ្រាប់ទទួលបានប្រភពចំ ណេញប្រមាណពី ២៥០-៣០០ លានដុងក្នុងមួយហិកតា។  
តាមប្រសាសន៍លោកផាងឌឹកតាយ ក្នុងមួយខែ តម្រូវការនីហរ័ណក្រូចឆ្មារឥតគ្រាប់របស់អង្គ ភាពជាមួយនឹងដៃគូឡើងដល់ ១០០ តោន ប៉ុន្តែសហករណ៍ឆ្លើយតបតម្រូវការបានត្រឹមតែពី ៣០-៥០% បរិមាណផលប៉ុណ្ណោះ។ ហេតុដូច្នោះ សហករណ៍នឹងបន្តពង្រីកទូលាយផ្ទៃដីដាំក្រូច ឆ្មារឥតគ្រាប់ជាមួយនឹងកសិករបណ្តាមូលដ្ឋានក្នុងខេត្តជាបន្តទៀត។ គិតតាំងពីពេលនេះរហូតដល់ ឆ្នាំ ២០២៧ ក្នុងមួយឆ្នាំត្រូវពង្រីកផ្ទៃដីដាំក្រូចឆ្មារឥតគ្រាប់បន្ថែម ៥០ ហិកតា៕ ប្រែសម្រួល៖ រតនា 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.