18/12/2020 13:49
គណៈចាត់តាំងជូនរង្វាន់ដល់ បណ្ដាបេក្ខជនដែលសម្រេចបានស្នាដៃ។ រូបថត៖ មិញទ្រី
ចូលរួមពិធីប្រឡងមានបេក្ខជន ៤០ នាក់ នាំមកជូនដល់ទស្សនិកជននូវបណ្ដាឈុតសម្ដែងទាក់ទាញអារម្មណ៍សម្បូរបែបនិងវិសេសវិសាលជុំវិញបណ្ដាប្រធានបទស្ដីពីស្រុកកំណើត ប្រទេសជាតិ មនុស្ស ស្ងើចសរសើរប្រពៃណីបដិវត្ដន៍កសាងជនបទថ្មី ចម្រៀងអំពីព្រំដែនសមុទ្រ-កោះរបស់មាតុភូមិ ។ល។ បញ្ចប់ពិធីប្រឡង បេក្ខជនម៉ាយម៉ាយត្រាងមកពីអង្គភាព ឃុំឡុងត្វងបានទទួលរង្វាន់លេខ ១ ផ្នែកខាងចម្រៀងទោលនិងបេក្ខជនង្វៀងមិញចៀងមកពីអង្គភាពសង្កាត់ទី ២ ទទួលរង្វាន់លេខ ១ ផ្នែកចម្រៀងបុរាណ។ ក្រៅពនោះ គណៈចាត់តាំងនៅ ទាំងជូនរង្វាន់លេខពីរ ០២ រង្វាន់ លេខបី ០៥ រង្វាន់និងរង្វាន់លើកទឹកចិត្ដ ០៨ រង្វាន់ ដល់បណ្ដា បេក្ខជនដែលសម្ដែងបានល្អ ៕ មិញទ្រី-លឺវវូ
ពិធីប្រឡងផ្សព្វផ្សាយច្បាប់
គណៈចាត់តាំងជូនរង្វាន់ដល់បណ្ដាក្រុមដែលមានស្នាដៃឆ្នើម។
កាលពីថ្ងៃទី ១១ ធ្នូ សាលាមហាវិទ្យាល័យត្រាវិញសហការជាមួយគណៈដើម្បីការជឿនលឿនរបស់នារីខេត្តត្រាវិញ ចាត់តាំងពិធីប្រឡងផ្សព្វផ្សាយច្បាប់មានប្រធានបទ “និស្សិតសាលាមហាវិទ្យាល័យត្រាវិញជាមួយច្បាប់សមភាពភេទ និងបង្ការទប់ស្កាត់អំពើហឹង្សាលើមូលដ្ឋានភេទ” ឆ្នាំ ២០២០ ដើម្បីជំរុញមាំការងារផ្សព្វផ្សាយច្បាប់សមភាពភេទ បណ្ដាសារលិខិតច្បាប់ពាក់ព័ន្ធដល់កម្មាភិបាល និយោជិត ពលករ សិស្ស និស្សិត ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់និងអនុវត្តច្បាប់សមភាពភេទបង្ការទប់ស្កាត់អំពីហឹង្សាក្នុងគ្រួសារ។
ចូលរួមពិធីប្រឡងមាន ១២ ក្រុម(ក្នុងមួយក្រុមៗមានបេក្ខជន ០៥ រូប) ជានិស្សិតសាលាមហាវិទ្យាល័យត្រាវិញ ត្រូវឆ្លងកាត់វគ្គប្រឡង ០៣ វគ្គ៖ ឧទ្ទេសនាមអំពីខ្លួនឯង ប្រឡងសម្ដែង វណ្ណកម្មនិងប្រឡងធ្វើអនុកុលដោយមានខ្លឹមសារស្ដីពីច្បាប់សមភាពភេទ បណ្ដាអនុក្រឹត្យកំណត់អំពីបណ្ដាវិធានការធានាសមភាពភេទពិន័យបទបំពានរដ្ឋបាលអំពីសមភាពភេទ។
ក្រោយពេលប្រជែងពេញ ០១ ថ្ងៃ គណៈចាត់តាំងបានជូនរង្វាន់លេខ ១ លេខ ២ លេខ ៣ និងរង្វាន់លើកទឹកចិត្ដ ០៤ រង្វាន់ដល់បណ្ដាក្រុមដែលមានស្នាដៃឆ្នើមបំផុត ៕
ដំណឹង- រូបថត៖ ហុងញុង-លឺវវូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។