• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទីផ្សាររួមខេត្តយ្វៀងហាយៈ “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុងលការពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ

03/03/2023 08:02

            ចុងឆ្នាំ ២០២២ ទីផ្សាររួមខេត្តយ្វៀងហាយ នៅមានគ្រួសារក្រីក្រ ៩៦ គ្រួ (ស្រូបយកអត្រា ០,៧%) គ្រួសារជិតក្រ ៣៣៣​ គ្រួ (ស្រូបយកអត្រា ២,៤៤%) ប្រៀបជាមួយចំនួនគ្រួសារក្រីក្ររួម។ ទទួលបានលទ្ធផលនោះ អាស្រ័យទីផ្សាររួមខេត្តអនុវត្តល្អការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” ជាពិសេសគឺបណ្តាអង្គការចាត់តាំងមហាជន បានពង្រីកល្អ តួនាទីទទួលបន្ទុក របស់ខ្លួន និងអនុវត្តការកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ ឆ្លងតាមរយៈការងារប៉ិនប្រសប់ការងារចលនាមហាជន ក្នុងឆ្នាំ ២០២២ បណ្តាអង្គការចាត់តាំងមហាជន សមាគមពង្រីកសមាជិកសមាគមបាន ២.០៩៥ នាក់។ បច្ចុប្បន្ន ទីផ្សាររួមខេត្តមានសមាជិកសម្ព័ន្ធយុវជន សមាគម ៣៣.៥៥៤/៣៨.២០៧ នាក់ ស្រូបយកអត្រា ៨៧,៨២% ប្រៀបជាមួយមុខសញ្ញាដែលត្រូវប្រមូលផ្តុំ។ ផ្តើមពីចលនាពង្រីកសេដ្ឋកិច្ច លេចធ្លោគំរូឆ្នើម មានរបៀបធ្វើពូកែជាច្រើន ​និងបានមូលដ្ឋាន​ បុគ្គលបើកទូលាយ។ ទន្ទឹមនឹងនោះ មានបណ្តាទម្រង់ របៀបធ្វើច្នៃប្រតិដ្ឋក្នុងការកេណ្ឌប្រភពកម្លាំងរបស់បណ្តាអង្គការចាត់តាំងមហាជន អនុវត្ត កម្មវិធីគោលដៅជាតិ កសាងជនបទថ្មីដូចជា៖ បរិច្ចាគដី ថ្ងៃពលកម្ម ជួសជុលកសាងថ្មីដងផ្លូវបេតុង។ល។

ទម្រង់ដាំដំណាំនៅទីផ្សាររួមខេត្តយ្វៀងហាយ។

            ផ្តើមពីចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុងឆ្នាំ ២០២២ សមាគមកសិករទីផ្សាររួមខេត្តយ្វៀងហាយ បង្កើតថ្មីសាខាសមាគមរួមអាជីពបាន ០៧ កន្លែង និង ក្រុមរួមអាជីពបាន ២៨ កន្លែង (សម្រេច ១០០% បើប្រៀបជាមួយកម្រិតផែនការ) បង្កើនចំនួនមកដល់បច្ចុប្បន្ន ទីផ្សាររួមខេត្តយ្វៀងហាយ មាន ក្រុមសមាគមរួមអាជីព ១០២ ក្រុមដោយមានសមាជិក ១.៣៦៥ នាក់ ពង្រីក សមាជិកថ្មី ៧៨/៧០ នាក់ (សម្រេច ១១១,៤២% នៃកម្រិតផែនការ)។ បច្ចុប្បន្ន ទីផ្សាររួមខេត្តមានសមាជិកសមាគមកសិករ ៥.៩១១/៥.៩៤៥ នាក់ បើប្រៀបជាមួយគ្រួសារកសិកម្មសម្រេច ៩៩,៤២%។ បច្ចុប្បន្នទីផ្សាររួមខេត្តបង្កើតថ្មីសហករណ៍ចិញ្ចឹមងាវ នៅភូមិលេខ ១ ឃុំឡុងហ៊ឺវ មានសមាជិក ៣៨ នាក់ (សម្រេច​ ១០០% ប្រៀបជាមួយកម្រិតផែនការ) បង្កើនចំនួនមកដល់បច្ចុប្បន្នមានសហករណ៍ ០៨ កន្លែង ដោយមានសមាជិក ២៦៣ នាក់ កសាងទម្រង់ផលិត ០៣ កន្លែងទទួលបានលទ្ធផល ដោយមានសមាជិក ១៣៥ នាក់ ដូចជា៖ ទម្រង់ចិញ្ចឹមពពែមេ (សង្កាត់លេខ ១) ទម្រង់ដាំបន្លែជ្រះ (ឃុំឡុងហ៊ឺវ) ទម្រង់ចិញ្ចឹមងាវ (ឃុំហ៊ីបថាញ់) ទម្រង់ចិញ្ចឹមមាន់ក្នុងចម្ការ (ឃុំឡុងត្វង)។ល។

            ទន្ទឹមជាមួយនោះ អង្គការសម្ព័ន្ធយុវជនទីផ្សាររួមខេត្តយ្វៀងហាយ ក៏បានពង្រីកតម្លាភាពក្នុងការអនុវត្តសុខុមាលភាពសង្គម។ ក្នុងឆ្នាំ ២០២២ ក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល អង្គការសម្ព័ន្ធយុវជនបានចាត់តាំង ពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ​ ជូនអំណោយដល់ប្រជាជនដែលមានស្ថានភាពលំបាកចំនួន​ ៧៣៧ ចំណែក។ល។ អង្គការសម្ព័ន្ធយុវជនមូលដ្ឋានជាច្រើន បានសហការចាត់តាំងក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានវ័យចាស់អនាថា និងសមាជិកសម្ព័ន្ធយុវជនដែលមានស្ថានភាពក្រលំបាកចំនួន ១.៣៩៤ ចំណែក គិតជាតម្លៃជាង ៧៤៣ លានដុង។

            ក្នុងឆ្នាំ ២០២២ សមាគមអតីតយុទ្ធជនទីផ្សាររួមខេត្តយ្វៀងហាយ បំផុសចលនាឧបត្ថម្ភសាងសង់ផ្ទះបាន ៣០​ ខ្នង ក្នុងនោះផ្ទះមិត្តរួមអាវុធ១២​ ខ្នង ផ្ទះឧបការគុណ ១៨ ខ្នង គិតជាតម្លៃ ១,៥១ ពាន់លានដុង។ ក្នុងនោះ អង្គការចាត់តាំងសមាគមបំផុសចលនាបាន ០៦ ខ្នង តម្លៃ ៣០០ លានដុង។

            សមមិត្ត​ឡឹមវ៉ាំងបិញ អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយបានឲ្យដឹង៖ ក្នុងឆ្នាំ ២០២២ បណ្តាគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ផ្តុំកម្លាំង ចង្អុលការផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពបណ្តាសារលិខិតដែលទាក់ទងដល់ការងារប្រជាចលនារបស់ទូទាំងប្រព័ន្ធនយោបាយ ធ្វើឲ្យជាក់ស្តែងការងារកសាងបក្ស រៀនសូត្រតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយភារកិច្ចស្នូលរបស់ផ្នែក​ មូលដ្ឋាន។ ផ្តើមពីនោះបង្កបានចលនាយ៉ាងខ្លាំងក្លា ពីបណ្តាអង្គការចាត់តាំងមហាជន ដល់ប្រជាជន ក្នុងការចូលរួមកសាងជនបទថ្មីលើកកម្ពស់​ ភូមិជនបទគំរូខ្នាត លក្ខឋានទីក្រុងអារ្យធម៌ ស្មារតី ទទួលបន្ទុក សីលធម៌របស់កម្មាភិបាល បុគ្គលិក និយោជិតបានលើកកម្ពស់។ ផ្តើមពីការចូលរួមយ៉ាងសកម្មក្នុងការងារប៉ិនប្រសប់ការងារប្រជាចលនា និង ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុងឆ្នាំ ២០២២ ទីផ្សាររួមខេត្តយ្វៀងហាយអនុវត្តសម្រេចនិងសម្រេចលើស ២១/២៥​ កម្រិតផែនការដាក់ចេញ។

            ចលនា ប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” បានអនុវត្ត ទៅក្នុងជីវភាពសង្គម និងបានសាយភាយទូលំទៅលាយ ហើយក្លាយជាចលនាប្រឡងប្រណាំងរួមរបស់ទូទាំងប្រព័ន្ធនយោបាយ និងបានប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមជ្រោមជ្រែង រួមចំណែកអនុវត្តបណ្តាកម្រិតផែនការ ភារកិច្ចពង្រីកសេដ្ឋកិច្ច ‑សង្គមរបស់ទីផ្សាររួមខេត្តយ្វៀងហាយដែលបានដាក់ចេញ៕

 ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.