• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទង្វើមិនប្រតិបត្តិតាមសេចក្ដីកំណត់ស្ដីពីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រឆាំងអ្នកបំពេញកិច្ចការរដ្ឋបានវិនិច្ឆ័យដូចម្តេច?

07/09/2021 10:13

ស្ថិតក្នុងស្ថានភាពស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ នគរបាលបណ្តា អង្គភាព មូលដ្ឋានបានបង្កើតបណ្តាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលដើម្បីប្រជាជន និង បណ្តាមធ្យោបាយដឹកជញ្ជូនចេញចូលមូលដ្ឋានអនុវត្តការរបាយការណ៍សុខាភិ បាល ស្ទង់កាយឧណ្ហធាតុ ធ្វើតេស្តរហ័សរកកូវីដ-១៩ មានករណីមួយចំនួនមិនត្រឹម តែមិនប្រតិបត្តិតាមសេចក្តីកំណត់ ពេលឆ្លងប៉ុស្ដិ៍ហើយនៅទាំងមានទង្វើមិនសម គួរប្រឆាំងជាមួយអ្នកបំពេញកិច្ចការរដ្ឋទៀតផង។

     តាមសេចក្តីកំណត់នៅត្រង់អនុប្រយោគទី ១ មាត្រាទី ៣ អនុក្រិត្យលេខ ២០៨/២០១៣/ NĐ-CP របស់រដ្ឋាភិបាល កំណត់បណ្តាវិធានការបង្ការ ទប់ស្កាត់ និងវិនិច្ឆ័យបណ្តាទង្វើប្រឆាំងជាមួយអ្នកបំពេញកិច្ចការរដ្ឋ អ្នកបំពេញកិច្ចការរដ្ឋ រួមមានបណ្តាអ្នកខាងក្រោម៖ អ្នកបំពេញកិច្ចការជាកម្មាភិបាល បុគ្គលិក និយោជិត នាយទាហាន នាយទាហានរង យុទ្ធជនកងកម្លាំងប្រដាប់អាវុធ ប្រជាជន ដែលបានស្ថាប័ន អង្គការ ឬបុគ្គលមាន សមត្ថកិច្ចប្រគល់សិទ្ធិឲ្យអនុវត្តភារកិច្ច សិទ្ធិអំណាច តាមសេចក្តីកំណត់របស់ច្បាប់ និងបានច្បាប់ការពារ ដើម្បីបម្រើផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងសង្គម។
     អនុប្រយោគទី ២ មាត្រាទី ៣ អនុក្រិត្យលេខ ២០៨/២០១៣/ NĐ-CP បានកំណត់អំពី ទង្វើប្រឆាំងនឹងអ្នកបំពេញកិច្ចការរដ្ឋ ជាទង្វើប្រើហិង្សា ឬគំរាមនិងប្រើកម្លាំងហិង្សា ឬមិនប្រតិបត្តិតាមអាជ្ញា សំណូមពររបស់អ្នកបំពេញកិច្ចការរដ្ឋ កំពុងបំពេញការងារដែលបានប្រគល់ឲ្យឬបង្ខំអ្នកបំពេញកិច្ចការរដ្ឋមិនឲ្យបំពេញការងារដែលបានប្រគល់ឲ្យ។
     អនុប្រយោគទី ៣ មាត្រាទី ៥ អនុក្រិត្យលេខ ២០៨/២០១៣/NĐ-CP បានកំណត់អំពីបណ្តាទង្វើត្រូវហាមឃាត់ចំពោះអង្គការ បុគ្គលដែលមិនប្រតិបត្តិតាមសេចក្តីកំណត់របស់ច្បាប់ មិនប្រតិបត្តិតាមការគ្រប់គ្រង ណែនាំសំណូមពររបស់អ្នក បំពេញកិច្ចការរដ្ឋ ប្រឆាំងតប ឬរាំងស្ទះអ្នកបំពេញកិច្ចការរដ្ឋ ឆ្លៀតយកសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ជំនឿសាសនា ដើម្បីទាក់ទាញញុះញង់អ្នកដ៏ទៃឲ្យប្រឆាំងនឹងអ្នកបំពេញកិច្ចការរដ្ឋ ប៉ះពាល់ដល់អាយុជីវិត សុខភាព កិត្តិយស គុណធម៌ និងទ្រព្យ សម្បត្តិអ្នកបំពេញកិច្ចការរដ្ឋ ប៉ះពាល់ដល់ទ្រព្យសម្បត្តិមធ្យោបាយរបស់ស្ថាប័នរដ្ឋ របស់កងកម្លាំង អនុវត្តកិច្ចការរដ្ឋ បណ្តាទង្វើផ្សេងៗដើម្បីប្រឆាំង នឹងអ្នកបំពេញកិច្ចការរដ្ឋ។
     យោងតាមនោះ ចំពោះអ្នកដែលមិនប្រតិបតិ្តតាមសេចក្តីកំណត់ស្ដីពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ និងមានទង្វើប្រឆាំងជាមួយនឹងអ្នកបំពេញកិច្ចការរដ្ឋ យោងតាមស្ថានភាពនិងកម្រិត របស់ទង្វើ ដែលអ្នកបំពានច្បាប់ អាចត្រូវពិន័យ រដ្ឋបាល ឬពិន័យព្រហ្មទណ្ឌ៖
     កំណត់ពិន័យបំពានរដ្ឋបាល៖
     ប្រសិនជាអ្នកបំពានច្បាប់មានអំពើរាំងស្ទះកិច្ចការត្រួតពិនិត្យ អង្កេត របស់អ្នកបំពេញកិច្ចការរដ្ឋ ក្នុងពេលអនុវត្តសេចក្តីកំណត់អំពីបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ ១៩ ដូចជា៖ មានពាក្យសំដី គំរាមគំហែង ទង្វើប៉ះពាល់ដល់គុណធម៌ ឬប្រើអំ ពើហិង្សាឬគំរាមនិងប្រើកម្លាំងហិង្សា ឬមិនប្រតិបត្តិតាមអាជ្ញា សំណូមពររបស់អ្នកបំពេញកិច្ចការ រដ្ឋ កំពុងបំពេញការងារដែលបានប្រគល់ ឬបង្ខំអ្នកបំពេញកិច្ចការរដ្ឋមិនឲ្យបំពេញការងារដែលបានប្រគល់ឲ្យទង្វើមិនទាន់ដល់កម្រិតពិន័យព្រហ្មទណ្ឌ និងបានពិន័យរដ្ឋបាលតាមមាត្រាទី ២០ អនុក្រិតលេខ ១៦៧/២០១៣/NĐ-CP របស់រដ្ឋាភិបាលកំណត់ពិន័យរដ្ឋបាល ក្នុងវិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គម។ អំពើរាំងស្ទះ ប្រឆាំងការត្រួតពិនិត្យអង្កេតអ្នកបំពេញកិច្ចការរដ្ឋ ឬជូនសំ ណូកដល់អ្នកបំពេញកិច្ចការរដ្ឋ៖
     ត្រូវពិន័យពី ៥០០.០០០-១.០០០.០០០ ដុង ចំពោះទង្វើកំរៃជើងសារ ជំនួយ ណែនាំឲ្យបុគ្គល អង្គការដែលបំពានច្បាប់គេចវេសការត្រួតពិនិត្យ អង្កេតរបស់អ្នកបំពេញកិច្ចការរដ្ឋ។
     ត្រូវពិន័យពី ២.០០០.០០០-៣.០០០.០០០ ដុង ចំពោះបណ្តាទង្វើ៖ រាំងស្ទះកិច្ចការត្រួតពិនិត្យ អង្កេតរបស់អ្នកបំពេញកិច្ចការរដ្ឋ មានពាក្យសំដី អាកប្បកិរិយាគំរាមគំហែង ទង្វើប៉ះពាល់ដល់ គុណធម៌ ឬប្រើហឹង្សាឬគំរាមនិងប្រើកម្លាំងហិង្សា ញុះញង់អ្នកដទៃ ប្រឆាំងអ្នកបំពេញកិច្ចការរដ្ឋ មិនប្រតិបត្តិតាមការត្រួតពិនិត្យអង្កេត របស់អ្នកបំពេញកិច្ចការរដ្ឋ។
ត្រូវពិន័យពី ៣.០០០.០០០-៥.០០០.០០០ ដុងចំពោះបណ្តាទង្វើ៖ ប្រើហិង្សាឬគំរាមនិងប្រើ កម្លាំងហិង្សាប្រឆាំងជាមួយអ្នកបំពេញកិច្ចការ រដ្ឋ បង្កឲ្យអន្តរាយទ្រព្យសម្បត្តិ មធ្យោបាយរបស់ ស្ថាប័នរដ្ឋ របស់អ្នកបំពេញកិច្ចការរដ្ឋ ជូនប្រាក់សំណូក ទ្រព្យសម្បត្តិឬផលប្រយោជន៍ផ្សេងដល់អ្នកបំពេញកិច្ចការរដ្ឋ ដើម្បីគេចវេសការពិន័យ ប្រាក់។
     សេចក្តីកំណត់អំពីទទួលខុសត្រូវ ព្រហ្មទណ្ឌ៖
     ប្រសិនជាអ្នកបំពានច្បាប់ប្រើហិង្សាឬគំរាមនិងប្រើកម្លាំងហិង្សាប្រឆាំងជាមួយអ្នកបំពេញកិច្ច ការរដ្ឋ រាំងស្ទះកិច្ចការត្រួតពិនិត្យអង្កេត របស់អ្នកបំពេញកិច្ចការរដ្ឋ ក្នុងពេលអនុវត្តសេចក្តីកំណត់ អំពីការបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ ទង្វើទាំងនោះគ្រប់កត្តាដើម្បីក្លាយជា “ទោសប្រឆាំងជាមួយអ្នកបំពេញកិច្ចការរដ្ឋ” នោះ អ្នកបំពានច្បាប់នឹងត្រូវពិន័យតាមសេចក្តីកំណត់តាម មាត្រាទី ៣៣០ ក្នុងក្រមច្បាប់ព្រហ្មទ័ណ្ឌ ឆ្នាំ ២០១៥ (កែប្រែបំពេញបន្ថែមឆ្នាំ ២០១៧)។ អ្នក បំពានច្បាប់អាចនឹងត្រូវពិន័យដោយជាប់ពន្ធនា គារដល់កម្រិតខ្ពស់បំផុតគឺ ០៧ ឆ្នាំ៕    ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.