23/11/2021 13:40
អ្នកម្តាយវៀតណាមវីរភាពជាគំរូដ៏វិសេសវិសាលដើម្បីសង្គម ។ រូបថត៖ ទ្រឿងង្វៀង
លទ្ធផលនេះ បញ្ជាក់ឱ្យឃើញថាខេត្តត្រាវិញ អង់អាច ត្រាវិញស័ក្តិសមជាមួយ “ទូទាំងប្រជាជនសាមគ្គីក្រោកឡើងបង្កើតស្នាដៃ” និងកាន់តែបញ្ជាក់ច្បាស់ក្នុងសម័យតស៊ូដ៏យូរអង្វែងទាំង ២ លើក ក៏ដូចជាក្នុងសម័យស្ថាបនា និងការពារ មាតុប្រទេស ដែលទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជនខេត្តត្រាវិញចិត្តមួយថ្លើមមួយតាម ការដឹកនាំរបស់បក្ស តាមអ៊ំហូ។ អ្នកម្តាយវៀតណាមវីរភាពសុទ្ធសឹងជាបណ្តាគំរូដ៏វិសេសវិសាល។ តួយ៉ាងដូចជាអ្នកម្តាយគាងធីហង ជាគំរូមួយរូប ក្នុងបណ្តាគំរូវិសេសវិសាលទាំងនោះដែរ។
នៅក្នុងផ្ទះឧបការគុណប្រកបដោយភាពកក់ក្តៅ ទទួលបដិសណ្ឋារៈយើងខ្ញុំ កូនប្រុសពៅរបស់អ្នកម្តាយ គឺបងគាងអ៊ុក កំពុងរស់នៅទំនុកបម្រុង អ្នកម្តាយគាងធីហងតាំងពីដើមមក។ អ្នកម្តាយបានបរិច្ចាគទាំងអស់សម្រាប់សង្គ្រាមយូរអង្វែង ដើម្បីការពារប្រទេសជាតិទាំង ២ លើក។ សំណួរដំបូងដែលអ្នកម្តាយគាងធីហងសួរមកកាន់ ខ្ញុំកាន់តែធ្វើឱ្យខ្ញុំរំជួលចិត្ត ដូចជាអ្នកម្តាយសួរទៅរកកូនក្រោយពេលធ្វើដំណើរទីឆ្ងាយត្រឡប់មកវិញ “កូនសុខសប្បាយជាទេ?”។
ឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍ និងការបរិច្ចាគរបស់អ្នកម្តាយគាងធីហង ក៏ដូចជាការពលី ដ៏ខ្ពង់ខ្ពស់របស់ប្តីរបស់អ្នកម្តាយ (តាថាច់ទៀក) និងកូនបង្កើត ៣ នាក់ទៀតបានពលីជីវិតដោយអង់ អាចក្លាហាន ប៉ុន្តែដោយអាស្រ័យអាយុច្រើន និង មានជំងឺឈឺក្បាលអូសអន្លាយ បានញាំញីធ្វើឱ្យអ្នកម្តាយឈឺចាប់រាប់សិបឆ្នាំមកហើយ បណ្តាលឱ្យអ្នកម្តាយមិននៅចងចាំបានច្រើនឡើយ។ ពេលដែលបានសួរអំពីដំណាក់កាលចូលរួមធ្វើបដិ វត្តន៍របស់អ្នកម្តាយ របស់ប្តី របស់កូន អ្នកម្តាយ ចាំបាននេះបន្តិចនោះបន្តិច បណ្តារឿងរ៉ាវ ដែលអ្នកម្តាយបាននិទានទាំងអស់ចាប់ពីដំណាក់កាល ធ្វើសកម្មភាពបដិវត្តន៍ក៏ដូចជាបណ្តាការបរិច្ចាគរបស់អ្នកម្តាយ ប្តី និងកូនទាំង ៣ នាក់មានដូចជា៖ ថាច់ឌឹក (កូនប្រុសច្បង) ថាច់ជឹង(កូនប្រុសទី បួន) និងថាច់ខា(កូនប្រុសទីប្រាំមួយ) ឆ្លងកាត់សម័យតស៊ូប្រឆាំងបរទេសឈ្លានពានទាំង ២ លើក បានធ្វើឱ្យអ្នកម្តាយមានការប្រែប្រួលក្នុងឆាកជីវិតយ៉ាងច្រើន។ អ្នកម្តាយមានកំណើត នៅភូមិមេរងចាស់ ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង។ អ្នកម្តាយឆាប់បានភ្ញាក់រលឹកបដិវត្តន៍ និងបានចាត់ចូលជាផ្លូវការធ្វើអ្នកនាំសារកាលពីអាយុ ១៤ ឆ្នាំ។ ពេលអ្នកម្តាយអាយុបាន ១៧ ឆ្នាំ អ្នកម្តាយកសាងគ្រួសារជាមួយនឹង តាថាច់ទៀក ជាប្រធានកងអនុសេនាតូចកងឈ្លបឃុំឡុងវិញ ស្រុកកូវង៉ាង (បច្ចុប្បន្នគឺស្រុកយ្វៀងហាយ)។
ក្នុងបណ្តាខែឆ្នាំរួមជាមួយប្តីធ្វើសកម្មភាពសម្ងាត់ នៅឡុងវិញ ខ្មាំងរឹបត្បិត ចលនាបដិវត្តន៍ជាញឹកញាប់ ម៉្លោះហើយស្រុកខាងប្តីក៏មិនបានសុខសាន្តដែរ ត្រូវរុះរើចុះឡើងជាច្រើនលើកក្នុងបណ្តាភូមិរបស់ឃុំឡុងវិញ។ ក្រោយពេលប្តីរបស់ម្តាយប្តូរ តំបន់ធ្វើសកម្មភាពកន្លែងផ្សេង អ្នកម្តាយបន្តរេផ្ទះ ម្តងទៀតមកឃុំដូងស្វឹង ស្រុកថ្កូវវិញ (បច្ចុប្បន្ន ស្រុកយ្វៀងហាយ)។ ដូងស្វឹងកាលពីសម័យនោះ បានចាត់ជាតំបន់សុវត្ថិភាពបង្គួរ ជាតំបន់ទីតាំងបដិវត្តន៍ ជាកន្លែងមានវត្តខ្មែរច្រើនដែលមានគុណ បំណាចចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ និងស្ថាប័ន អង្គភាពមួយចំនួន។ ដោយហេតុនោះ ជីវភាព និងការធ្វើសកម្មភាពបដិវត្តន៍របស់អ្នកម្តាយបានរក្សា និងពង្រីកជាបន្តទៀត។ ខ្មាំងតាមដានគម្រាមកំហែង ប៉ុន្តែដោយភាពឈ្លាសវៃ ល្បិចកល និងអស់ពីចិត្តជាមួយបដិវត្តន៍ ម៉្លោះហើយអ្នកម្តាយគាងធីហងមិនដែលបាត់ទំនាក់ទំនង ឬក៏ត្រូវបែកការណ៍ឡើយ។ ហើយក៏ក្នុងរយៈពេល នោះដែរ អ្នកម្តាយត្រូវចិញ្ចឹមកូនៗផង ត្រូវធានា ធ្វើសកម្មភាពនាំសារផង។ ដើម្បីរក្សាសម្ងាត់ ម៉ោះហើយអ្នកម្តាយគិតឃើញរបៀបត្រូវជ្រើស យករបរមួយដើម្បី “ចិញ្ចឹមបុព្វហេតុបដិវត្តន៍” ផង ចិញ្ចឹមកូនធំឡើងដើម្បីរួមធ្វើសកម្មភាពជាមួយប្តីផង។
បានការណែនាំរបស់ថ្នាក់ដឹកនាំ អ្នកម្តាយគាងធីហង ក្លាយជាម្ចាស់់សង្រែកនំបញ្ចុក “ពពាយនាយ” លក់នៅឃុំដូងស្វឹង។ ជារៀងរាល់ថ្ងៃ ជាមួយដងសង្រែកលើស្មា ម្ខាងគឺទឹកសម្ល ម្ខាងទៀត ជានំបញ្ចុករបោយ។ អ្នកម្តាយឃ្មាតខ្មីរែកសង្រែក ពីដើមភូមិដល់ចុងភូមិ មានពេលខ្លះអាស្រ័យភារ កិច្ចបានផ្តល់ជូន ត្រូវតភ្ជាប់ដំណឹងឱ្យកម្មាភិបាល នៅឃុំដូងចូវនោះអ្នកម្តាយរែកសង្រែកនំបញ្ចុក “សុខចិត្តទុកឱ្យសល់លក់មិនដាច់” ដើម្បីមានមូលដ្ឋានរែកឆ្លងប៉ុស្តិ៍ បន្ទាយរបស់ខ្មាំងទៅដល់ ឃុំដូងចូវ ក្តាប់ស្ថានភាព រួចរបាយការណ៍ជូនកម្មាភិបាល។
មកឃុំដូងស្វឹង នៅមិនយូរប៉ុន្មាន ប្តីរបស់អ្នក ម្តាយក៏បានពលីជីវិតក្នុងសមរភូមិប្រយុទ្ធនៅឃុំ ថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង។ ពេលឮដំណឹងថាឪពុកពលីជិវិត បងឌឹកកូនប្រុសច្បងរបស់ម្តាយ ទើបបានអាយុពី ១៤ -១៥ ឆ្នាំក៏វេចបង្វេចចេញ ចាកពីគ្រួសារតាមកងទ័ព។
ក្រោយនោះភ្លាម នៅបណ្ដាថ្ងៃជិតដល់បុណ្យសែនដូនតា បងជឹងចេញទៅវាលចាប់ខ្យង ក្តាម ឃើញកងទ័ពយក សពបងឌឹកទើបពលីជីវិតទៅកប់ បងជឹងស្គាល់ច្បាស់ថាជាបងបង្កើតរបស់ខ្លួន ក៏រត់មកផ្ទះ ហើយមិនប្រាប់ដំណឹងដល់គ្រួសារទេ បងជឹងបែរជាសំកុកសំកូវ ព្រួយបារម្ភ មិននិយាយស្តីជាមួយអ្នកណាឡើយ។ ប៉ុន្មានថ្ងៃក្រោយមក បងជឹងក៏សុំម្តាយទៅបំពេញកាតព្វកិច្ចយោធា។ អ្នកម្តាយដាច់ខាតមិនព្រម ពីព្រោះឪពុក ទើបពលីជីវិតបងឌឹក ក៏ពលីជីវិត។ល។ បងខាវិញ ក៏នៅតូច។
ដោយស្តាប់តាមបណ្តាំអ្នកម្តាយ បងជឹងទៅបួស ប៉ុន្តែមិនទាន់បានមួយឆ្នាំផង បងជឹងក៏លាចាកផ្នួសទៅធ្វើយោធា។ ប៉ុន្មានឆ្នាំក្រោយមក ក្នុងសមរភូមិវាយប៉ុស្តិ៍ឡុងវិញ ស្រុកយ្វៀងហាយ បងខាពលីជីវិតទៀត ជាលើកទីបី ដែលអ្នកម្តាយឃ្លាតសាច់ញាតិដោយគ្មានពេលជួបវិញ។ បងជឹង ដឹងដំណឹងថាប្អូនបង្កើត(បងខា)ពលីជីវិត ប្រញាប់រត់មកផ្ទះជូនដំណឹងដល់ម្តាយ ប៉ុន្តែទើបមកដល់ផ្ទះ ពួកទាហាននៅប៉ុស្តិ៍ឡុងខាញ់ព័ទ្ធវាយលុកផ្ទះអ្នកម្តាយ។ ប៉ុន្តែដោយសារបងជឹង រហ័សរហួនរត់រួចខ្លួន រីឯពួកខ្មាំងឆែករកក្នុងផ្ទះ របស់អ្នកម្តាយគ្មានសល់ចន្លោះកន្លែងណាមួយឡើយ។ ជីវភាពចាប់ពីពេលនោះមក កាន់តែលំ បាកជាង។ គ្រានោះអ្នកម្តាយសប្បាយ ទុក្ខព្រួយ លាយបញ្ចូលជាមួយគ្នា សប្បាយពីព្រោះបងជឹង គេចផុតពីទាហានប៉ុស្តិ៍ ព្រួយពីព្រោះតែបងខា ទើបពលីជីវិត។ ក្រោយមក ក្នុងម្តាយទទួលដំណឹងថា បងជឹងបានបញ្ជូនមកបំពេញការងារនៅឃុំឡុងវិញ នឹងជិតផ្ទះ មានលក្ខណៈបានលើកទឹកចិត្តម្តាយ គាត់ត្រេកអរក្រៃលែង។ ប៉ុន្តែស្មានមិនដល់ក្នុងសមរភូមិប្រយុទ្ធនៅប៉ុស្តិ៍ឡុងខាញ់ បងជឹងក៏ទៅតាមឪពុក តាមបង និងតាមប្អូនរបស់ខ្លួនទៀត។
ក្នុងមួយឆាកជីវិត អ្នកម្តាយគាងធីហងខិតខំដើម្បីបុព្វហេតុរំដោះជនជាតិ ត្រូវរងការបាត់បង់ការឈឺចាប់ មានការបរិច្ចាគសម្រាប់បុព្វហេតុបដិវត្តន៍។ ប្តី និងកូនប្រុសទាំង ៣ នាក់ជាយុទ្ធជនពលីព្រោះបុព្វហេតុខឿនឯករាជ្យសេរីភាពរបស់ជនជាតិ។ បច្ចុប្បន្ន អ្នកម្តាយរស់នៅ ជាមួយប្តីប្រពន្ធកូនប្រុសពៅ នៅភូមិថ្នល់ក្រួស។ នៅទីនេះ មានភាពងាយស្រួលជាង ពេលដែលអ្នក ម្តាយចង់ទៅព្យាបាលជំងឺម្តងៗ។
សម្លឹងមើលរូបអ្នកម្តាយ សំណេះសំណាលជាមួយអ្នកម្តាយ ខ្ញុំមានអារម្មណ៍យល់ច្បាស់ពីទុក្ខកង្វល់របស់ម្តាយ។ អ្នកម្តាយបានបញ្ជូនសាច់ញាតិផ្ទាល់ចំនួន ៤ លើក ប៉ុន្តែគ្មានអ្នកណាម្នាក់ បន្សល់ទុករូបថតមួយសន្លឹកឡើយ។ ជាច្រើនឆ្នាំកន្លង ពេលដល់បុណ្យសែនដូនតា ចូលឆ្នាំ ម្តងៗ អ្នកម្តាយតែងរៀបស្ពកបាយសែនថ្វាយ ចំពោះលោកអ៊ំហូ ប្តី និងកូនៗ។ អ្នកម្តាយគាងធី ហងបានស៊ូទ្រាំប្រកបដោយទុក្ខក្រៀមក្រំចំពោះ ការពលីសាច់ឈាមរបស់ប្តីរបស់កូនក្នុងសម័យតស៊ូរក្សាប្រទេសជាតិទាំងពីរលើក។ ការឈឺចាប់ទាំងនោះហាក់ដូចជាបង្កប់ជ្រៅទៅក្នុងក្រឳបេះដូងរបស់អ្នកម្តាយអស់មួយជីវិត៕ ប្រែសម្រួល៖ សម្បត្តិ