• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរបុណ្យតេតដល់បណ្តាគ្រួសារគោលនយោបាយ និងបណ្តាស្ថាប័ន អង្គភាព

27/01/2022 16:10

កាលពីថ្ងៃទី ២៥ ខែមករា លោកឡឹមមិញ ដាំង អនុលេខាបក្សខេត្តអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតដល់កម្មាភិបាល និយោជិត ស្ថាប័នកាសែតត្រាវិញ។

 

លោក ឡឹមមិញដាំង អនុលេខាបក្សខេត្តសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតកម្មាភិបាល និយោជិត ស្ថាប័នកាសែតត្រាវិញ។ រូបថត៖ សុជា

     ទទួលបដិសណ្ឋារគណៈប្រតិភូមានលោកស៊ើងហុង លោក ត្រឹងវុាំងភឿង អគ្គនិពន្ធនាយករង និងនិយោជិតកាសែតត្រាវិញ។
     នៅទីនេះ អនុលេខាបក្សខេត្ត ឡឹមមិញដាំង បានសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងប្រសិទ្ធពរ កម្មាភិបាល អ្នកយកសារព័ត៌មានកាសែតត្រាវិញ ទទួលអំណរបុណ្យតេតប្រកប ដោយក្តីរីករាយ សុភមង្គល និងសម្រេចឆ្នើមភារកិច្ចនយោបាយ។ ក្នុងឱកាសនេះដែរ អនុលេខាបក្សខេត្តបានផ្តល់ ព័ត៌មានត្រួសត្រាយអំពីសមិទ្ធផលលេចធ្លោក្នុងការពង្រីកសេដ្ឋកិច្ច សង្គមដែលខេត្តសម្រេចបាន ក្នុងឆ្នាំ ២០២១ និង ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២២ ។ តាមប្រសាសន៍របស់អនុលេខាបក្សខេត្ត សមិទ្ធផលដែលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លង មានការរួមចំណែកយ៉ាងសកម្មរបស់ស្ថាប័នកាសែតត្រាវិញ ក្នុងការផ្សព្វផ្សាយបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ។ អនុលេខាបក្សខេត្ត បញ្ជាក់ថា រយៈកាលកន្លង កម្មាភិបាល និងអ្នកយកសារព័ត៌មានកាសែតត្រាវិញ មិនក្រែងនឹងការលំបាក តែងម្ចាស់ការ ច្នៃប្រតិដ្ឋក្នុងការផ្សព្វ ផ្សាយ ជាពិសេសផ្សព្វផ្សាយបណ្តាសកម្មភាព ក៏ដូចជាគំរូល្អក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ រួមចំណែកជាមួយបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្ត អនុវត្តល្អការងារបង្ការ ទប់ស្កាត់ អាសន្នរោគ និងការងារសុខុមាលភាពសង្គម។ អនុលេខាបក្សខេត្តមានប្រសាន៍បន្តថា ឆ្នាំ ២០២២  ជាឆ្នាំទីពីរ ដែលខេត្តអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត និងមហាសន្និបាតលើកទី ១៣ របស់បក្ស ហើយជាឆ្នាំដែលខេត្តយើងប្រារព្ធពិធីអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើត ខេត្តឡើងវិញ។ ហេតុនោះ អនុលេខាបក្សខេត្ត សង្ឃឹមថា ក្រៅពីបំពេញភារកិច្ចមុខជំនាញរបស់ស្ថាប័ន និងធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត កាសែតត្រាវិញគប្បីជំរុញមាំការងារផ្សព្វផ្សាយបណ្តារូបភាព តម្លាភាព សក្តានុពល គំរូមនុស្សល្អ ការងារល្អក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋានតាមបណ្តាញសារព័ត៌មានរបស់ស្ថាប័នដើម្បីផ្តល់ព្រឹត្តិការណ៍ ក៏ដូចជាឧទ្ទេសនាមជូនដល់មិត្តភក្ភិ ក្នុងប្រទេសនិងអន្តរជាតិបានដឹងពីមាតុភូមិ និង ប្រជាជនត្រាវិញ៕  សុជា
សមមិត្ត យឿងធីង៉ុកធើ ប្រគេនអំណោយដល់ព្រះសង្ឃ។ រូបថត៖ ថាញ់ក្វាង
      កាលពីថ្ងៃទី ២៤ ខែមករា សមមិត្តយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងវុាំងភឿង លេខាបក្ស ប្រធានក្រុមប្រឹក្សា ប្រជាជនស្រុកទីវកឹងអញ្ជើញទៅប្រសិទ្ធពរនិងប្រ គេនអំណោយដល់គណៈអភិបាលពុទ្ធសាសនាវៀតណាម និងគណៈសាមគ្គីសាសនាកាតុលិក ស្រុកទីវកឹង៕
       នគរបាលខេត្តត្រាវិញ៖ជូនអំណោយបុណ្យតេតដល់អ្នកក្រីក្រ
វរសេនីយ៍ឯកត្រឹងស្វឹងអាញ់ ប្រគេនទេយ្យវត្ថុព្រះសង្ឃ។ រូបថត៖ ហូយ៉ាង
     គណៈនាយកនគរបាលខេត្ត រួមមានវរសេនីយ៍ឯកត្រឹងស្វឹងអាញ់ សមាជិកគណៈអចិន្រ្ដៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត នាយកនគរបាល ខេត្ត វរសេនីយ៍ឯកហ្វិញវុាំងទិន នាយករងនគរបាលខេត្តទើបអញ្ជើញទៅជូនអំណោយ ៧០០ ចំណែក (ក្នុងមួយចំណែកៗ តម្លៃ ៥០០.០០០ ដុង) ដល់បណ្ដាគ្រួសារមានស្ថានភាពលំបាក កុមារពិការ កុមារកំព្រាដោយសារជះឥទ្ធិពលអា សន្នរោគកូវីដ-១៩ លើភូមិសាស្រ្ដខេត្ត សរុបថវិកា ២៥០ លានដុង។ ចំនួនអំណោយនេះអាស្រ័យ ដោយវរសេនីយ៍ឯកត្រឹង ស្វឹងអាញ់ ចលនាសប្បុ រសជនឧបត្ថម្ភ។ នគរបាលខេត្តអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយតេតដល់ កុមារកំព្រាដោយសាររងឥទ្ធិពលអាសន្នរោគកូវីដ-១៩ ចំនួន ០៧ ករណីនៅឃុំតឹងសើុង លឺវ ង៉ីបអាញ់(ស្រុកថ្កូវ) ឃុំង៉ាយហ៊ុង ហ៊ុងហ្វា ហ៊ីវ ទ្រុង (ស្រុកទីវកឹង) និងឃុំឡុងឌឹក(ទីក្រុងត្រាវិញ)។
     កាលពីថ្ងៃទី ២០ មករា វរសេនីយ៍ឯកត្រឹង ស្វឹងអាញ់  នាយកនគរបាលខេត្តនិងឧត្ដមសេនីយ៍ ត្រីគាងរិន្ទ នាយករងនគរបាលខេត្តអញ្ជើញទៅ កាន់មជ្ឈមណ្ឌលគាំពារសង្គម (ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់) សួរសុខទុក្ខ រួចជូនអំណោយ ១៨ ចំណែកដល់ កុមារកំព្រានិងពិការ។ នៅឃុំដូងស្វឹង ស្រុកយ្វៀងហាយ វរសេនីយ៍ឯកត្រឹងស្វឹងអាញ់ ជូនអំណោយ ២០០ ចំណែកដល់បណ្ដាគ្រួសារមាន ស្ថានភាពលំបាកលើភូមិសាស្រ្ដឃុំនោះ៕                 លឺវវូ
លោក ថាច់ភឿកបិញ សួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារក្រីក្រ ។ រូបថតៈ  ហុងភុក
      កាលពីថ្ងៃទី ២៣ ខែមករា ក្រុមតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញបានអញ្ជើញទៅជូនអំណោយបុណ្យតេតដល់គ្រួសារ មានស្ថាភាពលំបាក ៥០០ គ្រួនៅបណ្ដាឃុំ៖ តឹបស៊ើង តឹងសើុង លឺវង៉ីបអាញ់ ង៉ាយស្វៀងនិង ថាញ់ស៊ើង ។ អំណោយមួយចំណែកៗ គិតជាតម្លៃ ៦០០.០០០ ដុងអាស្រ័យដោយមូលនិធិទៀងតឹមសម្ព័ន្ធ​ Vingruop ឧបត្ថម្ភ សរុបតម្លៃអំណោយទាំងអស់ ៣០០.០០០.០០០ ដុង៕
សមាគមសហព័ន្ធន៍នារីខេត្ត ជូនអំណោយតេតដល់សមាជិកានារី ។  រូបថតៈ ង៉ុកស្វង
      កាលពីថ្ងៃទី ២២ ខែមករា សមាគមសហព័ន្ធន៍នារីខេត្តសហការជាមួយសមាគមសហព័ន្ធន៍នារីទីក្រុងត្រាវិញ ចាត់តាំងជូនអំណោយ ៥០ ចំ ណែកដល់គ្រួសារនារីក្រីក្រលំបាកនៅលើភូមិសាស្រ្ដទីក្រុង អំណោយមួយចំណែកៗមានតម្លៃ  ៣០០.០០០ ដុង។ ក្រៅពីនោះ សមាគមសហព័ន្ធន៍នារីខេត្តបានជូនធុងចម្រោះទឹកដល់ ០៥ គ្រួសារ កម្មាភិបាលនារី ដែលវិជ្ជមានកូវីដ-១៩ ក្នុងម្នាក់ៗ បានឧបត្ថម្ភ ០១ លានដុង និងប្រគល់ជូនផ្ទះមេត្តាធម៌ ០២ ខ្នង ក្នុងមួយខ្នងៗមានតម្លៃ ៤០ លាន ដុង ដល់សមាជិកានារីនៅសង្កាត់ទី ៧ -ទី ៨។
សម្ព័ន្ធយុវជនខេត្ត ជូនផ្ទះមនុស្សធម៌ដល់គ្រួសារក្រីក្រ ។ រូបថត៖ ង៉ុងស្វង
      សម្ព័ន្ធយុវជនខេត្ត-សមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តចាត់តាំងពិធីសម្ពោធ "សួនបណ្ដុះកូនឈើ" ភ្ជាប់ជាមួយការបំផុសចលនា “បុណ្យតេតដាំដើមឈើដើម្បីរំលឹកគុណអ៊ំហូ”ឆ្នាំ ២០២២ នៅឃុំតឹងបិញ។ “សួនបណ្ដុះកូនឈើ”ជាសំណង់ អាស្រ័យដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញឧបត្ថម្ភថវិកា ១០០ លានដុង។ ដើម្បីឧបត្ថម្ភមូលដ្ឋានក្នុងការបណ្ដុះកូនឈើថែរក្សា និងពង្រីកសួនច្បារ សម្ព័ន្ធយុវជនខេត្តឧបត្ថម្ភទឹកប្រាក់ ០៦ លានដុងសម្រាប់មូលដ្ឋានទិញ និងបណ្ដុះពូជឈើ។ នាឱកាសនេះ កម្មាភិបាលសម្ព័ន្ធ យុជនស្រុកកាងឡុងបានចេញទ័ពដាំដើមឈើតាមសងខាងផ្លូវនៅភូមិតាអោក ឃុំតឹងបិញ ប្រវែង ១,២ គីឡូម៉ែត្រ និងចាត់តាំងប្រគល់ជូនផ្ទះមនុស្សធម៌ ០២ ខ្នងដល់គ្រួសារមីងង្វៀងធីថាវ  នៅភូមិ កូវឌុក និងគ្រួសារមីងផាមធីសាវ ភូមិរ៉ាច់ម៉ាក។ ផ្ទះមួយខ្នងៗមានតម្លៃ ៤០ លានដុង៕      លឺវវូ
TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.