02/10/2020 13:06
ចម្ការពោល្យំ។ រូបថតៈ ហឺវហេ្វ
ផ្តើមពីការសម្រេចជោគជ័យរបស់បធានបទ “អនុ វត្តវិធានការចិញ្ចឹមកោសិកាបង្កាត់ពូជដើមឈើ និងកសាងទម្រង់ដាំដើមពោល្យំសន្លឹកល្អិត” នៅខេត្តត្រាវិញ អាស្រ័យវិជ្ជាស្ថានជីវសាស្រ្ត និង ញៀកដើយផ្តើមអនុវត្ត បង្កើតបានប្រភពឱសថដើមពោល្យំសន្លឹកល្អិត។ ពោល្យំសន្លឹកល្អិតជា ប្រភេទរុក្ខជាតិអាចប្រើប្រាស់ធ្វើជាឱសថ។
តាមឈ្មោះបណ្តាប្រភេទឱសថអាចទាញយកផល និងពង្រីកនៅលើទីផ្សារបានក្រសួងសុខា ភិបាលផ្សាយអនុញ្ញាតិ(ថ្ងៃទី ០៤ មករា ឆ្នាំ ២០១២) ដើមពោល្យំជាប្រភេទរុក្ខជាតិមួយក្នុងចំណោម ដើមឈើ ៤០ ប្រភេទមានលទ្ធភាពទាញយក ផលនិងពង្រីក។ ពោល្យំសន្លឹកល្អិតមានលទ្ធភាពជំរុញប្រព័ន្ធសុាំនឹងវីរ៉ូស ធន់នឹងមេរោគ បង្ការ ជំងឺមួល ងាយចុះនោម និងបង្ការបណ្តាជំងឺឆ្លង រាលដាល សម្រាលជំងឺគ្រុន កាត់បន្ថយការឈឺចាប់ ធន់នឹងការដុះស្នឹម ធន់នឹងជំងឺរលាក។
ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុនភូវើុយ បានដក ពិសោធន៍ផលិតបណ្តាផលិតផលពីដើមពោល្យំ សន្លឹកល្អិត និងផលិតជាតែពោល្យំ។ជាពិសេស ក្នុងការចូលរួមផលិតផលឧស្សាហ កម្មជនបទ ឆ្នើមរបស់ខេត្ត ផលិតផលតែពោល្យំបានទទួលលិខិតបញ្ជាក់ជាផលិតផលសម្រេចកិត្តិនាមថ្នាក់ខេត្តឆ្នាំ ២០១៨។ ឆ្នាំ ២០១៩ ផលិតផលបាន ទទួលស្គាល់សម្រេច OCOP ផ្កាយ ៣ នេះជាជំហានសម្រាប់អាជីវកម្មពង្រីកផលិតផលតែពោល្យំចេញទីផ្សារ។ រួមចំណែកលើកកម្ពស់តម្លៃ របស់វត្ថុធាតុដើមពោល្យំ។ ទន្ទឹមនឹងនោះ បើក ទូលាយតំបន់វត្ថុធាតុដើម បង្កការងារធ្វើជូនគ្រួសារកសិករតាមរយៈការចងសម្ព័ន្ធដាំ ច្នៃផលិត ឱសថ។
លោកតូភូវើុយ នាកយក្រុមហ៊ុនបានឲ្យដឹង៖ ក្រោយពេលផលិតផលបានដំណើរការ និងមាន ជំហរលើទីផ្សារ គិតមកទល់ពេលនេះ តែពោល្យំបានក្លាយជាផលិតផលសំខាន់របស់ក្រុមហ៊ុន។ ជាមធ្យមក្នុងមួយឆ្នាំៗ ក្រុមហ៊ុនច្នៃផលិតប្រមាណ ពី ៦០-៧០ តោនវត្ថុធាតុដើមពោល្យំ ជាមួយបរិ មាណផល ផលិតផលតែផលិតបានប្រមាណ ១៨.០០០ ប្រអប់ក្នុងមួយឆ្នាំ។ ក្នុងនោះ ឆ្នាំ ២០១៩ ប្រមាណ ១២.០០០ ប្រអប់ក្នុងមួយឆ្នាំ, ឆ្នាំ ២០២០ កើនឡើង ១៨.០០០ ប្រអប់ក្នុងមួយ ឆ្នាំ និងសន្និដ្ឋានក្រោយពេលផលិតផលបាន ទទួលស្គាល់ OCOP ផ្កាយ ៣ ក្នុងដំណាក់កាល ២០២១-២០២២ តម្រូវការលើទីផ្សារកើនឡើង ប្រមាណ ២០.០០០ ប្រអប់ក្នុងមួយឆ្នាំ និងបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើសំណុំលិខិត ដើម្បីលើកកម្ពស់ឡើង ជាផលិតផល OCOP ផ្កាយ ៤។
បច្ចុប្បន្ននេះ ក្រុមហ៊ុនភូវើុយបានចងសម្ព័ន្ធ និងកសាងតំបន់វត្ថុធាតុដើមជាមួយកសិករបាន ១០ ហិកតា។ ដោយឡែកបណ្តាគ្រួសារខាងក្រៅ ម្ចាស់ការពង្រីកជាង ២០ ហិកតា និងកំពុងដាំ ច្រើននៅស្រុកចូវថាញ់ កូវង៉ាង និងស្រុកថ្កូវ ។ល។ ក្នុងរយៈពេលវិនិច្ឆ័យវត្ថុធាតុដើម៖ សន្លឹក ពោល្យំស្ងួត ០១ គីឡូក្រាមត្រូវការសន្លឹកពោល្យំស្រស់ ១០ គីឡូក្រាម និងផ្ទៃដី ១.០០០ ម៉ែត្រ ក្រឡាប្រមូលផលសន្លឹកបាន ៥០០ គីឡូក្រាម (គិតតាំងពីពេលដាំដល់ប្រមូលផល ១២ ខែ រូប ភាពប្រមូលផលសន្លឹក ០៦ ខែប្រមូលផលម្តង)។ ចាប់តាំងពីឆ្នាំ ២០១៨ ក្រុមហ៊ុនបានចុះកិច្ច សហការជាមួយក្រុមហ៊ុន TM សាយហ្គង ឯក សមាជិកពាណិជ្ជកម្ម -មជ្ឈមណ្ឌល តែស្លឹងគ្រៃនិងសម្ព័ន្ធសហករណ៍សេវាកម្មទីក្រុងហូជី មិញ-សាយហ្គង Co.op។ ក្រុមហ៊ុនភាគហ៊ុន–សេវា អាកាសយានតឹងសើុងញឹក (SASCO)... ផ្គត់ផ្គង់ ផលិតផលតែពោល្យំ៕ ប្រែសម្រួល៖ តឹងង៉ុក