%20copy.jpg)
តាំងពិព័រណ៍ផែនទី និង ឯកសារ ។ រូបថតៈ ហុងញុ៉ង
តាមរយៈនោះ ដាក់តាំងពិព័រណ៍បណ្តាឯកសារ លិខិតស្នាម ផែនទី រូបថត វត្ថុតាំងតាមវិធីសាស្រ្ត ប្រពៃណីជាង ៣០០ ប្រភេទគួបផ្សំជាមួយវិធីសាស្រ្តដាក់តាំងផ្អែកលើបច្ចេកវិទ្យាជាក់ស្តែងឆ្ពិន ភ្នែក ៣D ដោយរបៀបឧបនីយកម្មលេខឯកសារមានតម្លៃគតិយុត្តិខ្ពស់។ ក្រៅពីនោះ ភ្ញៀវទស្សនានៅទាំងបានសាកការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានលើម៉ាស៊ីនកាំព្យុទ័របន្ទះជាមួយបណ្តាការប្រើប្រាស់ដូចជា៖ ថតរូប«ទ្រឿងសាមួយពព្រិច» ប្លង់លេខ ល្បែងតទល់ «ដំណើរទ្រឿងសា» ទម្រង់កប៉ាល់ ៣D សំដៅបង្កើនបន្ថែមចក្ខុទស្សន៍ រស់រវើក និងជក់ចិត្តនៃពិធីពិព័រណ៍។ តាមរយៈនោះ លើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអំពីបូរណភាពសមុទ្រ កោះវៀតណាម។
នៅក្រោយពេលបើកពិធីតាំងពិព័រណ៍ គណៈចាត់តាំងបានចាក់បញ្ចាំងពិព័រណ៍ ៣D ជាមួយ ពេលវេលាជិត ៣០ នាទី។ ដោយរបៀបអនុវត្តបច្ចេកវិទ្យាព័ត៌មាន ពិព័រណ៍លេខ ៣D បានធ្វើឧបនីយកម្មលេខឯកសារមួយចំនួនមានតម្លៃគតិយុត្តិខ្ពស់ដូចជា៖ បញ្ជីរាយឈ្មោះឯកសារ ផែនទី ទ្វីប ផែនទីបូរាណរបស់វៀតណាម ផែនទីបណ្តាប្រទេសលោកខាងលិច ផែនទីប្រទេសចិន។ល។ ឆ្លងតាមការពិព័រណ៍លេខ ៣D អ្នកមើលអាចយល់បានដោយភាពពេញលេញនិងដំណាក់កាលប្រទេសយើងស្វែងរក កែច្នៃដីទំនេរ រួមបញ្ចូលបូរណភាពដែនដីចំពោះកោះទាំងពីរគឺហ្វាងសា និង ទ្រឿងសា ឃើញបានបណ្តាសាក្សីរួមបញ្ចូលបូរណភាពដែនដីមានតម្លៃគតិយុត្តិខ្ពស់ចំពោះកោះទាំងពីរនេះ។ ទន្ទឹមនឹងនោះ និស្សិតសាលាមហាវិទ្យាល័យត្រាវិញមានឱកាសផ្តោះប្តូរដោយផ្ទាល់ជាមួយអនុសាស្ត្រាចារ្យ បណ្ឌិតង្វៀងជូហូយ អតីតអនុប្រធាននាយកដ្ឋានសមុទ្រនិកោះវៀតណាមអំពីចំណេះដឹងសមុទ្រ កោះ កតិកាសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រ គោលការណ៍របស់បក្ស និងរដ្ឋយើងក្នុងបញ្ហាការពារបូរណភាពសមុទ្រ កោះ៕
ហុងញុ៉ង-សម្បត្តិ