17/11/2022 14:26
អញ្ជើញចូលរួមមានសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំផ្នែកត្រួតពិនិត្យ តុលាការអនុវត្តសាលក្រម និងបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជន។
ទិដ្ឋភាពអង្គប្រជុំ។ រូបថត៖ គីមឡង
សម័យប្រជុំនឹងបានត្រៀមបម្រុងចាត់តាំងឡើងក្នុងរយៈពេល ០៣ ថ្ងៃ ចាប់តាំងពីថ្ងៃទី ៦-៨ ខែធ្នូ ឆ្នាំ ២០២២ បានស្ថានីយវិទ្យុ-ទូរទស្សន៍ផ្សាយបន្តផ្ទាល់ក្នុងពេលបើកសម័យប្រជុំ សម័យចោទសួរដេញដោល និងសម័យបិទអង្គប្រជុំ និងផ្សាយបន្តផ្ទាល់នៅមណ្ឌលទាំង ០២ របស់ស្រុកកូវកែ និងស្រុកថ្កូវ។
សម័យប្រជុំលើកទី ៧ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ពិនិត្យវាយតម្លៃឆ្លងសេចក្តីរបាយការណ៍ចំនួន ៣០ ច្បាប់ សេចក្តីប្រកាស ០២ ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ២០។
ថ្លែងយោបល់សន្និដ្ឋានអង្គប្រជុំ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគឹមង៉ុកថាយសំណូមពរអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តពេញលេញភារកិច្ច សិទ្ធិអំណាច ម្ចាស់ការសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិនត្រៀមបម្រុងល្អបណ្តាខ្លឹមសារជម្រាបជូនសម័យប្រជុំ។ ទន្ទឹមនឹងនោះ ត្រូវម្ចាស់ការព្រាងឯកសារស្ថិតក្នុងសមត្ថកិច្ចបានប្រគល់ជូនដើម្បីបម្រើសម័យប្រជុំធានាត្រឹមត្រូវតាមពេលវេលានិងផែនការបានដាក់ចេញ។
អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត គប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុក អនុវត្តគ្រប់ភារកិច្ច សិទ្ធិអំណាចក្នុងការត្រៀមបម្រុងឱ្យសម័យប្រជុំ។ គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាផ្នែកមានការជាប់ទាក់ទងគប្បីត្រៀមល្អខ្លឹមសារសម្រាប់សម័យប្រជុំ។ ការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និង ក្រុមប្រឹក្សាប្រជាជនខេត្ត យោងតាមសមត្ថកិច្ច ភារកិច្ច សិទ្ធិអំណាចដែលបានប្រគល់ជូន ធ្វើសេនាធិការជួយការងារ និងបម្រើអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ត្រៀមបម្រុង និងចាត់តាំងសម្រេចជោគជ័យសម័យប្រជុំចុងឆ្នាំ ២០២២៕
រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។