02/10/2020 13:15
ព្យុះហយាត្រានៅទីក្រុងត្រាវិញអំណរបុណ្យត្រុងធូ។ រូបថតៈង៉ុក ហុង
ជូនសៀវភៅសរសេរដល់សិស្សានុសិស្ស។ រូបថតៈហឺវហ៊ីប
អំណរបុណ្យត្រុងធូ។ រូបថតៈតូវៀង
ជូនអំណោយដល់កុមារកំព្រានៅឃុំតឹងហុង។ រូបថតៈ តូវៀង
កាលពីថ្ងៃទី ២៥ កញ្ញា មន្ទីរពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត សម្ព័ន្ធយុវជនខេត្ត មន្ទីរ អប់រំនិងបណ្តុះបណ្តាលខេត្តសហការចាត់តាំងសកម្មភាពជាច្រើនសម្រាប់កុមារក្រីក្រ អំណរបុណ្យ ត្រុងធូឆ្នាំ ២០២០ ។
ចូលរួមសកម្មភាពអំណរបុណ្យត្រុងធូឆ្នាំ ២០២០ មានកុមារក្រីក្រ សិស្សដែលមានស្ថានភាពលំបាកនៅតំបន់ឆ្ងាយ តំបន់ជនជាតិកំពុងរៀននៅបណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យក្នុងទូទាំង ខេត្តត្រាវិញ។ ក្នុងរយៈពេលពេញមួយថ្ងៃ ប្អូនៗបានចូលរួមសកម្មភាពជាច្រើនដូចជា៖ ចូលរួមពិធីប្រ ឡងធ្វើគោម ពិធីប្រឡងតុបតែងទទួល “ព្រះច័ន្ទ” ចូលរួមកម្មវិធីអប់រំជំនាញក្នុងការរស់នៅ “បង្ការជម្នះអំពើហឹង្សាក្នុងសាលានិងអំពើយាយីភេទកុមារ” “ ល្បែងប្រជាប្រិយ “ ពិធីថ្វាយព្រះច័ន្ទ កម្មវិធី សិល្បៈ “រាត្រីពេញបូណ៌មី “។
ក្នុងឳកាសនេះដែរ មន្ទីរពលកម្មយុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញបានជូនទេយ្ យវត្ថុ ១៨០ ចំណែកដល់សិស្សក្រីក្រ សិស្សមានស្ថានភាពលំបាកនៅតំបន់ឆ្ងាយ តំបន់ជន ជាតិ។ ទេយ្យវត្ថុមួយ ចំណែកៗរួមមាននំ ប្រទីបជ្វាលា សរុបតម្លៃ ៣០០ ពាន់ដុង៕ ង៉ុកហុង-សុជា
* ថ្នាក់ដឹកនាំស្រុកទីវកឹងជូនអំណោយត្រុងធូដល់កុមារកំព្រា ពិការ ១១០ នាក់
កាលពីថ្ងៃទី ២៥ កញ្ញា អ្នកស្រីថាច់ធីសុវឿន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក រួមជា មួយថ្នាក់ដឹកនាំការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់កុមារកំព្រា ពិការ មានស្ថានភាពលំបាក ១១០ នាក់ នៅលើភូមិសាស្រ្តស្រុក។
តាមប្រសាសន៍ថ្នាក់ដឹកនាំការិយាល័យពលកម្មយុទ្ធជនពិការនិងសង្គមកិច្ចស្រុក បច្ចុប្បន្ន នេះ នៅលើភូមិសាស្រ្តស្រុកទីវកឹងមានកុមារ ២៤.១១០ នាក់។ ក្នុងនោះមានកុមារ ៦៥៤ នាក់ ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ កុមារ ១.៨៥២ នាក់ស្ថិតក្នុងក្របខណ្ឌគ្រួសារជិតក្រ។ ប្រការគួរឲ្យយកចិត្តទុកដាក់គឺមានកុមារពិការ ១៧០ នាក់ កុមារកំព្រា ៣៧ នាក់ ។ល។ កុមារទាំងនេះ មិនសូវបានចូល រួមសកម្មភាពសង្គម ក៏ដូចជាចូលរួមលេងកម្សាន្តសប្បាយក្នុងសហគមន៍ប៉ុន្មានឡើយ៕
ទីវកឹង៖ អង្គការចាត់តាំង SCC ចាត់តាំងសកម្មភាពជាច្រើនជូនកុមារអំណរបុណ្យត្រុងធូ
កាលពីថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២០ អង្គការចាត់តាំង SCC (Saigon Chidern) សហការជា មួយការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកទីវកឹង ចាត់តាំងសកម្មភាពជាច្រើនជូនកុមារអំណរបុណ្យត្រុងធូនឹកអ៊ំឆ្នាំ ២០២០ ជាមួយបធានបទ “ រាត្រីពេញបូណ៌មី “ ជូនសិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យជិត ៦០០ នាក់ក្នុងស្រុក។
ក្នុងឳកាសនេះដែរ អង្គការចាត់តាំង SCC បានជូនអំណោយ ៥៣៥ ចំណែកដល់កុមារនិងសិស្សពីកម្រិតបឋមសិក្សាដល់វិទ្យាល័យរបស់ ២២ សាលាក្នុងស្រុក។ អំណោយមួយចំណែកៗ រួមមាន៖ ប្រទីបជ្វាលា នំត្រុងធូ សម្ពៀត ស្ករគ្រាប់។ល។ រុបថវិកាចាត់តាំងបណ្តាសកម្មភាពជិត ២០០ លានដុង៕ តូវៀង-សុជា
* ជូនអំណោយសិស្សក្រីក្រ
កាលពីថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២០ គណៈបញ្ជាការរដ្ឋានយោធាស្រុកកូវង៉ាង សហការជាមួយគណៈចាងហ្វាងសាលាបឋមសិក្សាឡុងសើុង ស្រុកកូវង៉ាង ចាត់តាំងជូនសម្លៀកបំពាក់ ១០០ បន្លាស់ និងសៀវភៅសរសេរ ១.០០០ ក្បាល ដល់សិស្ស ១០០ នាក់ ដែលមានស្ថានភាពលំបាក សរុបទឹកប្រាក់ ១៧ លានដុង អាស្រ័យដោយគណៈបញ្ជាការយោធាស្រុកសហការជាមួយអតីត សិស្សសាលាបឋមសិក្សាឡុងសើុងឧបត្ថម្ភ។ តាមប្រសាសន៍លោកគ្រូថាច់យ៉ា ចាងហ្វាងសាលា បឋមសិក្សាឡុងសើុង៖ បច្ចុប្បន្ន សាលាមានសិស្សរួម ៤២០ នាក់ កំពុងរៀនពីថ្នាក់ទី ១ ដល់ ថ្នាក់ទី ៥ ។ ក្នុងនោះមានសិស្សជាង ២០% ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ។ តាមប្រសាសន៍ វរៈសេនីយ៍ទោង៉ូតឹងញ៉ឹក អ្នកនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាស្រុកឲ្យដឹង៖ ក្រៅពី ជូនសម្លៀកបំពាក់ និងសៀវភៅសរសេរដល់សិស្សនៅឃុំឡុងសើុង គណៈបញ្ជាការដ្ឋានយោធាស្រុកនៅទាំងសហការជាមួយសាលានេះចាត់តាំងសកម្មភាពជូនសិស្សក្រីក្រនៅលើភូមិសាស្រ្តឃុំអំណរបុណ្យត្រុងធូទៀតផង៕
ហ៊ឺវហ៊ីប-សុជា