17/08/2021 07:44
បណ្តាថ្នាក់ដឹកនាំប្រទេសអញ្ជើញចូលរួមអង្គសន្និបាតលើកដំបូងរបស់រដ្ឋាភិបាល។
ចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្ត លោក ឡេវ៉ាំហាំង អនុលេខាបក្សខេត្ត ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត លោក ង្វៀងហ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក ស្ថាប័នខេត្ត។
ថ្លែងការណ៍បើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញបានសង្ត់តធ្ងន់ថា៖ នេះជាកិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលបន្ទាប់ ពីមហាសន្និបាតលើកទី ១៣ របស់បក្ស និងសម័យប្រជុំទី ១ រដ្ឋសភានីតិកាលទី១៤ បានប្រព្រឹត្តឡើងសម្រេចជោគជ័យដ៏ប្រសើរ។ អាស្រ័យហេតុនោះ កិច្ចប្រជុំមានលក្ខណៈសំខាន់ដើម្បីឯកភាពពីបណ្តាបញ្ហាសំខាន់ៗ សំខាន់បំផុតគឺ ការអនុវត្តន៍មានប្រសិទ្ធភាពសេចក្តី សម្រេចចិត្តមហាសន្និបាតលើកទី១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា នីតិកាលទី១៥ ស្តីពីការពង្រីកសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២១-២០២៥។ ប្តេជ្ញាចិត្តកសាងរដ្ឋាភិបាលនីតិកាលទី១៥ ផ្លាស់ថ្មី សុចរិតទៀងត្រង់ ធ្វើសកម្មភាពប្រសិទ្ធភាព ដើម្បីប្រជាជនបម្រើ។ កិច្ចប្រជុំបានចាត់តាំងឡើងក្នុងមួយថ្ងៃ ដោយមានខ្លឹមសារសំខាន់ជាច្រើន តម្រូវការខ្ពស់ គួរតែមានលក្ខណៈសង្ខេប ជាក់ស្តែង ប្រសិទ្ធភាព។ ពីព្រោះហេតុនេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សំណូមពរដល់តំណាងគ្រប់រូបប្រមូលផ្តុំ បញ្ញា ប្តេជ្ញាចិត្ត ទទួលខុសត្រូវ និងរួមចំណែកឱ្យការសម្រេចជោគជ័យរបស់កិច្ចប្រជុំ។
បន្ទាប់ពីសន្ទរកថារបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខាយ ជូនសេចក្តីរបាយការណ៍អំពីបណ្តាភារកិច្ច វិធីសាស្ត្រសំខាន់ៗរបស់រដ្ឋាភិបាល អាណត្តិកាល ២០២១-២០២៦ នីតិកាលទី១៥ ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីផែនការពង្រីកសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២១-២០២៥។ តំណាងគ្រប់រូបផ្តុំកម្លាំងពិភាក្សាវាយតម្លៃកត់សម្គាល់អំពីរបត់ ព្រឹត្តិការណ៍ ជុំវិញស្ថានភាព ទស្សនៈគោលដៅ ពិភាគ្សាពីភារកិច្ច វិធីសាស្ត្រសំខាន់ៗ ចំនួន ១៣ ជំពូក សំខាន់នោះគឺក្នុងដំណាក់កាល ២០២១ -២០២៥ ដោយមានកម្មវិធី គម្រោងការ ភារកិច្ចជាក់ស្តែងជាង ៤០០ ដើម្បីផ្សព្វផ្សាយអនុវត្ត ១៣ ជំពូក ភារកិច្ច វិធីសាស្ត្រនេះ។
មានយោបល់ក្នុងអង្គប្រជុំនេះ អគ្គលេខាបក្ស ង្វៀងភូត្រុង បានជូនពរនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជីញ បានរដ្ឋសភាបោះឆ្នោតជ្រើសតាំង និងបណ្តាសមាជិករដ្ឋាភិបាល បានរដ្ឋសភាអនុម័តផ្តល់សច្ចាប័នជាមួយនឹងចំនួនសន្លឹកឆ្នោតទុកចិត្តខ្ពស់។ ទន្ទឹមនឹងនោះ អគ្គលេខាបក្សក៏បានវិភាគបណ្តាគោលការណ៍ យន្តការធ្វើសកម្មភាពរបស់រដ្ឋាភិបាលក្នុងការទាក់ទងជាមួយនឹងបណ្តាស្ថាប័នរដ្ឋ ប្រព័ន្ធនយោបាយទាំងមូល ពិសេសគឺសង្កត់ធ្ងន់ដល់បណ្តាសំណូមពរភារកិច្ចសំខាន់ៗ រដ្ឋាភិបាលត្រូវផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត ទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ អគ្គលេខាបក្ស ង្វៀងភូត្រុង សង្ឃឹមថាជាមួយនឹងការខិតខំ ប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ រដ្ឋាភិបាលអាណត្តិកាល ២០២១-២០២៦ នឹងសម្រេចឆ្នើមបណ្តាភារកិច្ច បង្កើតស្នាដៃថ្មីជាច្រើន៕
រតនា (សរុប)