• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ត្រាវិញ បំផុសចលនាបុណ្យតេតដាំដើមឈើឆ្នាំ ២០២១

16/03/2021 09:27

កាល​ពី​ថ្ងៃ​ទី​ ១០ មីនា សម្ព័ន្ធ​​យុ​វ​ជន​ខេត្ត​​​ត្រា​វិញ​​​​​បំ​ផុស​​​ចលនាបុណ្យ​​តេត​​ដាំ​​ដើម​ឈើ​ឆ្នាំ​ ២០២១ នៅ​​ក្រុម​​ហ៊ុន​ឧណ្ហ​អគ្គិ​ស​​នី​​​យ្វៀង​ហាយ ដោយ​​មាន​​ស​មា​ជិក​​​សម្ព័ន្ធ​​យុ​វ​ជន​ យុ​វ​ជន​​ចំ​នួន​ ១២០​​ នាក់​​​​ចូល​រួម​ជ្រោម​ជ្រែង​​។ អញ្ជើញ​​ចូម​រួម​​មាន​​​លោក ឡេ​​ថាញ់​ប៊ិញ ស​​មា​ជិក​អចិន្ត្រៃយ៍​​នៃគណៈកម្មាធិការបក្ស​​ខេត្ត ​ អ​នុ​​ប្រ​ធាន​​​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត។

         កាលពី ​​៦០​ ឆ្នាំកន្លងហើយ នៅនឹងនិ​ទា​ឃ​​​​រ​ដូវ​​​ឆ្នាំ​ ១៩៦០ អ៊ំ​​ហូ​​បានបំ​​​ផុសចលនាបុណ្យ​​តេត​​ដាំ​​ដើម​ឈើ​​ «ដើម្បី​​ផ​​ល​​ប្រ​​យោជន៍​​ ១០ ​​ឆ្នាំ​​​ដាំ​​ដើម​ឈើដើម្បី​ផល​​​យោជន៍ ​១០០ ​ឆ្នាំ​​បណ្តុះ​បណ្តាល​​ម​នុស្ស»។

         ឆ្លើយ​​តប​​ពាក្យ​អំ​ពាវ​​​នា​វ​របស់​អ៊ំ ច​​ល​នា​​ដាំ​​ដើម​​ឈើ​​នៅ​​​ក្នុង​​ឱ​កាស​​បុណ្យ​​តេត​​ជា​​រៀង​រាល់​ឆ្នាំ​​​​​​​បាន​​​ក្លាយ​ទៅ​ជា​ទម្លាប់​ល្អ​​ប្រ​​ពៃ​​របស់​​ប្រ​ជា​ជន។ ពិ​សេស​​​គឺ​​ក្នុង​​ដំ​ណាក់​​កាល​​នា​​បច្ចុប្បន្ន​នេះ ស្ថាន​​ភាព​បំ​ពុល​បរិ​ស្ថាន អា​​កាស​ធាតុ​ប្រែ​ប្រួល​​បាននិង​កំ​ពុង​​ជះ​​​ឥទ្ធិ​ពល​​ដល់​​បរិស្ថាន​ ជីវភាពរស់​​នៅ ព្រម​ជា​មួយ​​​ការ​​ជំ​រុញ​មាំ​​ឧ​ស្សា​​ហូ​​ប​នី​​យ​កម្ម ភាវូបនីយកម្ម ន​​គ​រូ​ប​​នី​យ​កម្ម​ បានជា​​ការ​​​ដាំ​​ដើម​ឈើ​​​បង្ក​​ព្រៃការ​ពារ​​បរិ​ស្ថាន​​ជា​​​ប្រ​​ការ​សំ​ខាន់​ណាស់​​ ធា​​នា​សម្រាប់​​​​ការ​អ​ភិ​វឌ្ឍន៍​​ប្រ​​កប​​ដោយ​​ចី​​រ​ភាព​​​របស់​​​ប្រ​ទេស​ជាតិ។​

សម្ព័ន្ធយុវជនដាំដើមឈើ។ រូបថត៖ ទូត្រឹង​​​​​​​​​​​

          ថ្លែង​​​នៅ​ក្នុងពិ​ធី​​បំ​​ផុសចលនានេះ​ បងវ៉​​មិញ​ញ៉ឹក អ​នុ​លេ​ខា​​សម្ព័ន្ធ​​យុ​​វ​ជន​ខេត្តបាន​​ឲ្យ​​ដឹងៈ ចាប់​តាំង​ពី​ឆ្នាំ​​​ ២០១២ ​​យុ​​វ​​វ័យ​​ទូ​ទាំង​​ខេត្ត​​​​បាន​​ចេញ​​យុទ្ធ​នា​ការ​ដាំ​​​​ដើម​​ឈើ​​បៃ​តង​​គ្រប់​ប្រ​ភេទបាន​ជាង ០១​ លាន​ដុង ក​សាង​​​បាន​​ច្រើនខ្សែ​​​ផ្លូវ​​​ ដាំ​​ដើម​ឈើ​​បៃ​តង ផ្លូវ​​​ផ្កា​​​យុ​​វ​ជន​​បៃ​​តង-ជ្រះ-ស្អាត រួម​ចំ​ណែក​​​សំ​ខាន់​​ចូល​​ក្នុង​​ការ​កែ​​លម្អ​បរិ​ស្ថាន​​ធម្ម​ជាតិ ដាំ​​ឈើ​​បង្ក​​ព្រៃ ក​សាង​ជន​បទ​ថ្មី ​​និង​អារ្យ​ធម៌​ទី​​ក្រុង។ ក្នុង​​អំ​ឡុង​ពេល​ខាង​​មុខ ស្នើ​​ដល់​​​​សម្ព័ន្ធ​​យុ​​វ​ជន​គ្រប់​លំ​​ដាប់​ថ្នាក់ក្នុង​ខេត្ត​​​ត្រូវ​​ផ្សព្វ​​ផ្សាយ​ទូ​​លំ​ទូ​​លាយ​​​ដោយ​​វិ​ធី​​សាស្រ្ត​ជា​​ច្រើន​​ដល់​​ស​​មា​ជិក​​សម្ព័ន្ធ​​យុ​​វ​ជន  យុ​វ​ជន​​និង​ប្រ​ជា​ជន​អំពី​​អត្ថ​ន័យ​​​របស់​​បុណ្យ​​តេត​​ដាំ​​​ដើម​ឈើ ពី​​តួ​​នា​ទីផល​​ប្រ​​យោជន៍​ទូ​ទៅ យូ​​រអង្វែង​ តម្លៃ​​មនុស្ស​ធម៌​​នៃ​​ការ​​ដាំ​​ដើម​ឈើ ដាំ​ព្រៃ​​រាំង​​ស្កាត់​​​​ការ​​ស្រុត​​​​បាក់​​ដី ក៏​​ដូច​​ជា​​សកម្ម​​​ចូល​រួម​​​​​​ការ​ពារ​ព្រៃ ទប់​​ស្កាត់​ស្ថាន​ភាព​​​កាប់​​​បំ​​ផ្លាញ​ព្រៃ ធ្វើ​អា​ជី​វ​កម្ម​ព្រៃ​​ខុស​​ច្បាប់ រួម​ចំ​ណែក​​​កាត់​បន្ថយ​គ្រោះ​ធម្ម​ជាតិ សម្របសម្រួល​ជា​មួយ​​អា​​​កាស​ធាតុ​ប្រៃ​​ប្រួល និង​​ពង្រីក​សេដ្ឋ​​កិច្ច-សង្គម​​របស់​មូលដ្ឋាន។

         នៅ​ក្នុង​ឱ​​កាស​​នេះ​ សម្ព័ន្ធ​​​យុ​​វជន​​​ខេត្តបាន​​​ជូន​​អំ​ណោយ​​​ ១០ ​ចំ​ណែក​​​​ដល់​​​បណ្តា​​ស​​មា​ជិក​សម្ព័ន្ធ​​យុ​​វ​ជន យុ​វ​ជន​ឆ្នើម។ ទន្ទឹម​នឹង​នោះ គណៈ​​អចិន្ត្រៃយ៍​​សម្ព័ន្ធ​​យុ​​វ​ជន​ខេត្ត​ និង​​គណៈ​​នា​​យក​​​​ក្រុម​​ហ៊ុន​​​​ឧណ្ហ​អគ្គិ​ស​នី​​យ្វៀង​ហាយ ​ បាន​ឯ​ក​ភាព​​​កសាង​​  និង​​ចុះ​​ហត្ថ​​លេ​ខា​​លើ​​កម្ម​​វិ​ធី​ស​​ហ​ការ​​​​ដំ​ណាក់​កាល ២០២១ -២០២២  ដើម្បី​ពង្រឹង​បណ្តា​ស​​កម្ម​ភាព​​គិត​គូរ​​ពី​​ជី​​វ​ភាព​រស់​​នៅ​​​ខាង​សម្ភា​រៈ ​​និង​​ស្មា​រតី​ សិទ្ធិ​​និង​​​ផល​ប្រ​យោជន៍​​ត្រឹម​ត្រូវ​របស់​​​យុ​​វ​ជន​​​កម្ម​ករ​​  កម្ម​​ការិ​នី។

         បន្ទាប់​​ពី​​​​ពិ​ធី​បំ​ផុសចលនាសម្ព័ន្ធ​​យុ​​វ​ជន​​ខេត្ត​​​ និងក្រុម​​ហ៊ុន​​​​ឧណ្ហ​អគ្គិ​ស​នី​​យ្វៀង​ហាយ​​​បាន​​​​រៀប​ចំ​​ដាំ​បាន​​​ជាង ​​​​៣០ ​​ដើម​ឈើ​​បៃ​តង និង ​​​៥០០​​​ ដើម​​ស្ងាវ​​​​​នៅ​​ក្នុង​​បរិ​វេណ​​របស់ក្រុម​​ហ៊ុន​​​​ឧណ្ហ​អគ្គិ​ស​នី​​យ្វៀង​ហាយ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.