30/04/2021 15:35
ផ្សព្វផ្សាយវិធីសាស្រ្តប្រិតសំចៃអគ្គិសនីនៅរដូវក្ដៅ។ រូបថត៖ ថាច់ហ្វាង
លោក ភុងថេម៉ី នាយកអគ្គិសនីចូវថាញ់ ស្ថិតក្រោមឱវាទក្រុមហ៊ុនអគ្គិសនីត្រាវិញបានឲ្យដឹងថា៖ ក្នុង ០៣ ខែ ដើមឆ្នាំ ២០២១ ទូទាំងស្រុកប្រិតសំចៃអគ្គិសនីបាន ៦៩៩.៧៤៤ គីឡូវ៉ាត សម្រេច ២,៥៧% ចំនួនអគ្គិសនីពាណិជ្ជផល។ ទាំង ០៤ មុខសញ្ញា៖ រដ្ឋបាលបុព្វហេតុបំភ្លឺនៅ ទីសាធារណៈ អុជបំភ្លឺក្នុងការប្រជុំជីវភាពធ្វើអាជីវកម្ម សេវាកម្ម ធ្វើអាជីវកម្មផលិតសុទ្ធសឹងប្រិតសំចៃសម្រេចតាមផែនការដាក់ចេញ។
ដើម្បីអនុវត្តសម្រេចកម្រិតផែនការប្រិតសំចៃ អគ្គិសនីក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ អគ្គិសនី ចូវថាញ់បានម្ចាស់ការទប់ទល់ជាមួយនឹងការប្រែប្រួលដោយចៃដន្យរបស់អាកាសធាតុប្រែប្រួល និងធានាការផ្គត់ផ្គង់អគ្គិសនីលំនឹង សុវត្ថិភាពបន្ត បន្ទាប់បម្រើការផលិត ធ្វើអាជីវកម្មនិងប្រជុំជីវភាពរបស់ប្រជាជន។ យោងតាមនោះ អគ្គិសនី ចូវថាញ់បានកសាងរួចផ្សព្វផ្សាយព្រមៗគ្នាបណ្ដាវិធីសាស្រ្តសំដៅធានាការផ្គត់ផ្គង់អគ្គិសនីនៅរដូវ ក្ដៅ ដោយមាន ផែនការអាទិភាពផ្គត់ផ្គង់អគ្គិសនី ឲ្យអតិថិជនសំខាន់ៗ ផ្សព្វផ្សាយវិធីសាស្រ្តបង្ការ ហួសចំណុះនៅបណ្ដាតំបន់ បង្កើនការងារគ្រប់គ្រង បញ្ជាការ តាមដានម៉ត់ចត់ស្ថានភាពបញ្ជូន អគ្គិសនីនិងបណ្ដាម៉ាស៊ីនបំបែរថាមពល ដើម្បីធានា ការផ្គត់ផ្គង់អគ្គិសនីនៅរដូវក្ដៅបំផុតនៅតំបន់ដាំ ដំណាំ ដាំស្រកានាគ ត្រួតពិនិត្យថាមពល បណ្ដា ម៉ាស៊ីនបំ បែរថាមពលមានចំណុះធំលើភូមិសាស្រ្ត ស្រុក បង្កើនការត្រួតពិនិត្យ ជម្នះអស់ចំណុចអន់ ខ្សោយលើបណ្ដាញ អគ្គិសនី ម្ចាស់ការលៃលកប្រ ភពកម្លាំង សម្ភារ វិនិច្ឆ័យទាន់ពេលហានិភ័យ កាត់ បន្ថយដល់កម្រិតទាបបំផុតការដាច់អគ្គិសនី៕ ប្រែសម្រួល៖ ថាច់ហ្វាង