11/12/2020 08:45
ថ្នាក់ដឹកនាំគណៈចាត់តាំងកសាងបក្សខេត្តជូនផ្កាដល់បណ្តាអង្គភាព។ រូបថត៖ ហាថាញ់
សប្តាហ៍កន្លងហើយ គណៈចាត់តាំងបក្សខេត្តត្រាវិញ (តំបន់ប្រឡងប្រណាំងលេខ ០៥) សហការចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារប្រឡងប្រណាំងឆ្នាំ ២០២០ និងដោះដូរបទពិសោធន៍ទម្រង់ថ្មី របៀបធ្វើពូកែក្នុងការងារចាត់តាំងកសាងបក្ស។ អញ្ជើញចូលរួមសន្និបាតមានសមមិត្តង្វៀងក្វាងយឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធាននៃគណៈចាត់តាំងមជ្ឈិមបក្ស សមមិត្តង៉ូជីកឿង លេខាបក្សខេត្តត្រាវិញ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តរួមជាមួយនឹងតំណាងថ្នាក់ដឹកនាំគណៈចាត់តាំងបក្សបណ្តាខេត្ត ទីក្រុងក្នុងតំបន់ប្រឡងប្រណាំងលេខ ០៥។
អនុវត្តផែនការលេខ ០១-KH/CTĐ ចុះថ្ងៃទី ១៦ មីនាឆ្នាំ ២០២០ របស់តំបន់ប្រឡងប្រណាំងលេខ ០៥ (រួមមានគណៈចាត់តាំងបក្ស ១១ ខេត្ត ទីក្រុងដូចជា៖ ត្រាវិញ សុកត្រាំង កាម៉ាវ បាកលាវ ដុងថាប បែនទ្រែ វិញឡុង កឹងធើ ហូវយ៉ាង គាងយ៉ាង អាងយ៉ាង) ស្តីអំពីការបំផុសចលនាប្រឡងប្រណាំងឆ្នាំ ២០២០ គណៈចាត់តាំងបក្សបណ្តាខេត្ត ទីក្រុងក្នុងតំបន់តែងសកម្មធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត ទីក្រុងក្នុងតំបន់ធ្វើលម្អិត និងផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពបណ្តាក្រុមភារកិច្ចសំខាន់ៗរបស់គណៈចាត់តាំងមជ្ឈិមបក្ស បណ្តាសារាចរ សេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុងស្តីអំពីការចាត់តាំងកសាងបក្ស កសាងប្រព័ន្ធនយោបាយ ប្រការសំខាន់ៗនោះគឺការងារធ្វើសេនាធិការផ្សព្វផ្សាយអនុវត្តល្អសារាចរលេខ ៣៥- CT/TW របស់ការិយាល័យនយោបាយស្តីអំពីមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ លទ្ធផលទីក្រុង ខេត្ត មូលដ្ឋានភាគច្រើនមានរបៀបធ្វើល្អពូកែ ច្នៃប្រតិដ្ឋ ជំហានដំបូងសម្រេចបានលទ្ធផលយ៉ាងសកម្មក្នុងការងារចាត់តាំងកសាងបក្ស។
ជាមួយនឹងឯកទេសបទ “ភារកិច្ច វិធានការជម្នះដោយមានប្រសិទ្ធភាពស្ថានភាពបក្ខជនចោលការងារ និងចោលប្រជុំជីវភាពបក្សធ្វើការរកស៊ីនៅទីឆ្ងាយ” ស្ថិតនៅនឹងសន្និបាតនេះ មានបទអន្តរាគមន៍ ០៣ របស់គណៈចាត់តាំងបក្សខេត្តត្រាវិញ គណៈចាត់តាំងបក្សខេត្តអាងយ៉ាង គណៈចាត់តាំងបក្សខេត្តបាកលាវដោះដូរអំពីភារកិច្ច វិធីសាស្ត្រដើម្បីជម្នះដោយមានប្រសិទ្ធភាពស្ថានភាពនេះ រួមចំណែកអនុវត្តល្អល័ក្ខការណ៍ពិន័យបក្ស លើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងតស៊ូរបស់អង្គការចាត់តាំងបក្ស លើកកម្ពស់គុណភាពកងជួរបក្ខជន។
ក្នុងកិច្ចសន្យាប្រឡងប្រណាំង និងចុះកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ ២០២១ មានភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់របស់តំបន់ប្រឡងប្រណាំងលេខ ០៥ នៃផ្នែកចាត់តាំងកសាងបក្សដែលត្រូវបានប្រមូលផ្តុំកម្លាំងអនុវត្តនោះគឺ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សពង្រឹង រៀបចំអង្គការចាត់តាំងយន្តការលំនឹងនៅតាមបណ្តាស្ថាប័ន អង្គភាព មូលដ្ឋានដែលមានការទាក់ទិនដល់ការប្រគល់ភារកិច្ចរបស់សមាជិកគណៈកម្មាធិការបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស អាណត្តិកាល ២០២០-២០២៥ ឲ្យបានត្រឹមត្រូវតាមគម្រោងការបេក្ខជន។ សហការធ្វើសេនាធិការកសាងផែនការអនុវត្តល្អសារាចរលេខ ៤៥- CT/TW ចុះថ្ងៃទី ២០ មិថុនាឆ្នាំ ២០២០ របស់ការិយាល័យនយោបាយស្តីអំពីដឹកនាំការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ផ្សព្វផ្សាយអនុវត្តសារាចរលេខ ៤៦- CT/TW ចុះថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២០ របស់គណៈលេខាមជ្ឈិមបក្សស្តីអំពីដឹកនាំមហាសន្និបាតតំណាងនារីគ្រប់លំដាប់ថ្នាក់ និងមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣។ល។
មានយោបល់ក្នុងអង្គសន្និបាតនេះ សមមិត្តឡឹមមិញដាំងបានសង្កត់ធ្ងន់ថា៖សន្និបាតនេះគឺជាឱកាសសម្រាប់គណៈចាត់តាំងបក្សខេត្តគណៈចាត់តាំងបក្សទីក្រុងដោះដូរ ចែករំលែកបទពិសោធន៍ រៀនសូត្រទម្រង់ថ្មី របៀបធ្វើពូកែមានប្រសិទ្ធភាព អនុវត្តទៅក្នុងការងារអនុវត្តន៍ភារកិច្ចដែលបានប្រគល់ជូនក្នុងពេលខាងមុខ។ អនុលេខាបក្សខេត្តត្រាវិញសង្ឃឹមថា៖ បន្ទាប់ពីសន្និបាតនេះគណៈចាត់តាំងបក្សខេត្ត គណៈចាត់តាំងបក្សទីក្រុងនឹងមានវិធីសាស្ត្រថ្មី ការច្នៃប្រតិដ្ឋថ្មី ទម្រង់ពូកែជាច្រើនបានអនុវត្ត រួមចំណែកធ្វើឲ្យផ្នែកចាត់តាំងកសាងបក្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីក។
ស្ថិតនៅនឹងសន្និបាតនេះដែរ គណៈចាត់តាំងបក្សបណ្តាខេត្ត ទីក្រុងក្នុងតំបន់ប្រឡងប្រណាំងលេខ ០៥ បានជ្រើសរើសនិងឯកភាព ស្នើគណៈចាត់តាំងមជ្ឈិមបក្សស្ងើចសរសើរដល់បុគ្គល ១៣ រូប និងសមូហភាព ០៦ កន្លែង (ស្នើជូនទង់ប្រឡងប្រណាំង ០២ ប័ណ្ណសរសើរ ០៤) ដែលមានស្នាដៃឆ្នើមភារកិច្ចដំណាក់កាល ២០១៦-២០២០។ ស្នើនិងអនុម័តិបោះឆ្នោតតែងតាំងថ្នាក់ដឹកនាំតំបន់ប្រឡងប្រណាំងលេខ ០៥ ផ្នែកចាត់តាំងកសាងបក្សឆ្នាំ ២០២១៖ប្រធានតំបន់គឺគណៈចាត់តាំងបក្សខេត្តសុកត្រាំង អនុប្រធានតំបន់គឺគណៈចាត់តាំងបក្សខេត្តកាម៉ាវ និងគណៈចាត់តាំងបក្សខេត្តគាងយ៉ាង៕
ប្រែសម្រួល៖ រតនា