• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

តំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកចូវថាញ់៖

17/10/2022 08:15

អនុវត្តផែនការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥។ កាលពីថ្ងៃទី ០៥ តុលា ក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ៨០ នាក់ ឃុំសុងឡុក និងឃុំង្វៀកហ្វា ស្រុកចូវថាញ់។ លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រតិភូជំនាញនៃក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ និង បណ្តាតំណាងរដ្ឋសភារួមមាន លោកបេទ្រុងអាញ់ សមាជិក ប្រចាំការក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អ្នកស្រី ហ្វិញធីហាំងង៉ា លេខាគណៈកម្មាធិការបក្សស្រុកកាងឡុង។ អញ្ជើញចូលរួមក្នុងពិធីនេះ នៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត ថ្នាក់ដឹកនាំស្រុកចូវថាញ់ ថ្នាក់ដឹកនាំ ឃុំសុងឡុក និងឃុំង្វៀកហ្វា។

               នៅក្នុងពិធីជួបសំណេះសំណាល អ្នកស្រីហ្វិញធីហាំងង៉ា បានរបាយការណ៍ជូនម្ចាស់ឆ្នោតអំពីការត្រៀមបម្រុងកម្មវិធីរបៀបវារៈសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥។ យោងតាមនោះ សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី១៥ តាមការគ្រោងទុកនឹងបើកអង្គប្រជុំនៅថ្ងៃទី ២០ តុលា ឆ្នាំ ២០២២ និងបិទអង្គប្រជុំនៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២២។

            ក្នុងសម័យប្រជុំនេះ នឹងពិនិត្យ ឆ្លងគម្រោងច្បាប់ចំនួន​ ០៧ គម្រោង សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត​ ០៣ និងបំពេញយោបល់ឲ្យគម្រោងច្បាប់ចំនួន​ ០៧ គម្រោង។ រដ្ឋសភានឹងពិនិត្យ បណ្តាបញ្ហាស្តីពីសេដ្ឋកិច្ច‑សង្គម ថវិការដ្ឋឆ្នាំ ២០២៣ សកម្មភាពសង្កេតពិនិត្យ និងបណ្តាបញ្ហាសំខាន់ផ្សេងៗ របស់ប្រទេស។

            ម្ចាស់ឆ្នោតនៅឃុំទាំង ០២ មានយោបល់ សំណើជាច្រើន ក្នុងនោះ យកចិត្តទុកដាក់ចំពោះបណ្តាបញ្ហាដូចជា៖ តម្លៃលក់ចេញ បណ្តាមុខទំនិញកសិផលដែលចុះថោក បង្កការលំបាកដល់ប្រជាជន គប្បីផ្គុំដាក់ប្រព័ន្ធអំពូលភ្លើងបំភ្លឺលើដងផ្លូវជាតិលេខ ៦០ កំណាត់ផ្លូវពីគណៈកម្មាធិការប្រជាជនឃុំសុងឡុក​ដល់សង្កាត់លេខ ៨ ទីក្រុងត្រាវិញ កសាងប្រព័ន្ធបង្ហូតទឹកនៅតំបន់ប្រជាជនស្នាក់នៅ ផ្គុំដាក់ប្រព័ន្ធទឹកស្អាតបម្រើតម្រូវការរបស់ប្រជាជន បង្កើនកម្រិត ជួសជុលបណ្តាដង ផ្លូវនៅជនបទ។

            ម្ចាស់ឆ្នោតក៏យកចិត្តទុកដាក់ដល់របបគោលនយោបាយសម្រាប់កម្មាភិបាលធ្វើការងារនៅតាមភូមិ អនុសង្កាត់ របបគោលនយោបាយ របបគាំពារសុខាភិបាលសម្រាប់កងទ័ពដែលបានចេញពីកងជួរ មុខសញ្ញាគោលនយោបាយ​ អ្នកមានសគុណចំពោះបដិវត្តន៍ និងរបបគាំពារសុខាភិបាលសម្រាប់ជនជាតិភាគតិច។

            យោបល់ និងសំណើរបស់ម្ចាស់ឆ្នោតទាំងនោះបានថ្នាក់ដឹកនាំមូលដ្ឋាន ថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកខេត្តកត់ត្រារួចអធិប្បាយដោះស្រាយសមហេតុសមផល។

            ថ្លែងយោបល់ក្នុងពេលសំណេះសំណាលជាមួយម្ចាស់ឆ្នោត លោកថាច់ភឿកបិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តន៍ភារកិច្ចពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម របស់មូលដ្ឋានទាំង ០២។ លោកថាច់ភឿកបិញស្នើ៖ បណ្តាយោបល់ សំណើរបស់ម្ចាស់ឆ្នោតដែលស្ថិតក្នុងសិទ្ធិអំណាចរបស់មូលដ្ឋាននោះ ថ្នាក់ដឹកនាំ មូលដ្ឋានគប្បីឆាប់ពិនិត្យរួចដោះស្រាយឱ្យបានសមស្របទាន់ពេល។ បណ្តាសំណើដែលពាក់ព័ន្ធដល់ថ្នាក់ខេត្ត និងរដ្ឋសភា ក្រុមប្រតិភូនិងកត់ត្រាយោបល់ សំណើទាំងនោះ ដើម្បីលាតត្រដាងជូនក្រុមប្រឹក្សាប្រជាជនខេត្ត និងរដ្ឋសភាក្នុងសម័យប្រជុំខាងមុខនេះ៕

គណៈប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ

          កាលពីថ្ងៃទី ០៧ តុលា ក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញបានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទដោយផ្ទាល់ និងផ្សាយបន្តផ្ទាល់ដល់បណ្តាស្រុក ទីផ្សាររួមខេត្ត និងទីក្រុង។

         នៅកន្លែងផ្សាយបន្តផ្ទាល់របស់គណៈកម្មាធិការបក្សខេត្ត អញ្ជើញចូលរួមសន្និបាត ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត មានថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ​ បណ្តាផ្នែក ជាពិសេសគឺផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញរួមមាន លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំបក្សខេត្ត។ លោក ថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រតិភូជំនាញនៃក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ។ លោកបេទ្រុងអាញ់ សមាជិកប្រចាំការក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អ្នកស្រី ហ្វិញធីហាំងង៉ា លេខាគណៈកម្មាធិការបក្សស្រុកកាងឡុង។

           

លោកត្រឹងក្វឹងត្វឹងជំនួសមុខឲ្យតំណាងរដ្ឋភាថ្លែងយោបល់។ ទ្រឿងអង

          អ្នកស្រីហ្វិញធីហាំងង៉ា ជំនួសមុខក្រុមប្រតិភូបានរបាយការណ៍ជូនម្ចាស់ឆ្នោតអំពីការត្រៀមបម្រុងកម្មវិធីរបៀបវារៈសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥។ យោងតាមនោះ សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ តាមការគ្រោងទុកនឹងបើកអង្គប្រជុំនៅថ្ងៃទី ២០ តុលា ឆ្នាំ ២០២២ និងបិទអង្គប្រជុំនៅថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ ២០២២។

           យោងលើខ្លឹមសារ បធានបទនៃសន្និបាតសម្រាប់ម្ចាស់ឆ្នោត ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោកត្រឹងវ៉ាំងយុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជូនជាព័ត៌មានអំពីលទ្ធផលអនុវត្តភារកិច្ចក្នុងរយៈកាល ០៩ ខែ និងភារកិច្ចក្នុងរយៈកាល ០៣ ខែចុងឆ្នាំ ២០២២។ យោងលើមូលដ្ឋាននោះ ម្ចាស់ឆ្នោតតំណាងឱ្យផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅបណ្តាកន្លែងផ្សាយបន្តផ្ទាល់របស់បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត បានស្នើដល់រដ្ឋសភា បណ្តាក្រសួង ផ្នែកមជ្ឈិម។

          ម្ចាស់ឆ្នោតតំណាងឱ្យស្រុកថ្កូវស្នើ៖ គប្បីឆាប់មានគោលនយោបាយអាទិភាពសម្រាប់មាមីងកសិករដែលដាំអំពៅ។ បច្ចុប្បន្នតម្លៃអំពៅប្រមាណ ១.៣០០ ដុងក្នុងមួយគីឡូក្រាម មិនទាន់ធានាបានផលចំណេញជូនកសិករ។ ហេតុនោះផ្ទៃដីដាំអំពៅ​ អាចនឹងត្រូវបន្ថយចុះក្នុងរយៈពេលខាងមុខនេះ។

           ម្ចាស់ឆ្នោតតំណាងឱ្យទីផ្សាររួមខេត្តយ្វៀងហាយសង្ឃឹមថា ឆ្លងតាមរយៈរដ្ឋសភា ស្នើឲ្យរដ្ឋាភិបាល ​បណ្តាក្រសួង បណ្តាផ្នែកមជ្ឈិម លៃលកប្រាក់ទុនដើម្បីអនុវត្តកសាងបណ្តាជម្រាលច្រាំងសមុទ្រនៅឃុំហ៊ីបថាញ់ មានប្រវែងប្រមាណ ០,៩ គីឡូម៉ែត្រ និងឃុំ ត្រឿងឡុងហ្វា មានប្រវែងប្រមាណ ០,៧ គីឡូម៉ែត្រ។ អាស្រ័យនោះជាបណ្តាកន្លែងមានតួនាទីសំខាន់ ឥទ្ធិពលផ្ទាល់ដល់ជីវភាព និងការផលិតរបស់ប្រជាជន។

          ម្ចាស់ឆ្នោតតំណាងឱ្យស្រុកយ្វៀងហាយស្នើ៖ ឃុំឡុងវិញមានគ្រួសារប្រមាណ ៥០​ គ្រួស្ថិតក្នុងគម្រោងផែនការរបស់តំបន់ចិញ្ចឹមបង្កងប្រពលវប្បកម្មកម្រិតខ្ពស់ ប៉ុន្តែមិនទាន់មានអគ្គិសនី។ សង្ឈឹមថា ថ្នាក់មជ្ឈិម ខេត្ត និងផ្នែកអគ្គិសនីវិនិយោគទុនដើម្បីកសាងប្រព័ន្ធអគ្គិសនី។ គប្បីមានគោលនយោបាយស្តីពីប្រាក់ទុនអាទិភាព ដើម្បីជំរុញទឹកចិត្តមាមីងកសិករឲ្យបើកទូលាយផ្ទៃដីចិញ្ចឹមបង្កងប្រពលវប្បកម្មកម្រិតខ្ពស់។

          ម្ចាស់ឆ្នោតតំណាងឱ្យស្រុកចូវថាញ់ និងស្រុកទីវកឹង៖ តម្លៃដូងទុំក្នុងរយៈពេលកន្លងចុះថោក ជះឥទ្ធិពលដល់ប្រភពចំណូលរបស់មាមីងកសិករ។ ដូងជាប្រភេទដើមឈើចម្បង ហេតុនោះស្នើដល់ខេត្តគប្បីពិនិត្យវិនិយោគទុនកសាងរោងចក្រច្នៃបណ្តាផលិតផលពីដូង។

          បណ្តាយោបល់របស់ម្ចាស់ឆ្នោត បានថ្នាក់ដឹកនាំរបស់បណ្តាមន្ទីរ ផ្នែកខេត្ត ឆ្លើយ និងកត់សម្គាល់សមហេតុសមផលក្នុងអង្គសន្និបាត។

          លោកត្រឹងក្វឹកត្វឹង​ ជំនួសមុខក្រុមប្រតិភូ កត់សម្គាល់បណ្តាយោបល់សំណើរបស់ម្ចាស់ឆ្នោត ទន្ទឹមនឹងនោះរបាយការណ៍ជាមួយម្ចាស់ឆ្នោតផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ អំពីគោលការណ៍ គោលមាគ៌ា និងគោលនយោបាយរបស់បក្ស និងរដ្ឋដែលទាក់ទងដល់ “កសិករ កសិកម្ម និងជនបទ”។

          លោកត្រឹងក្វឹកត្វឹងសង្កត់ធ្ងន់ខ្លឹមសារ ០៣ យ៉ាង៖ (១) ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ គប្បីយកចិត្តទុកដាក់ដល់បញ្ហាស្តីពីកសិផលរបស់មាមីងកសិករ៖ គោលដៅឆ្ពោះទៅរកសុវត្ថិភាព និងគុណភាពឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ (២) កសាងកងកម្លាំងកសិកររឹងមាំ ស្នូល រឹងមាំទាំងបរិមាណ និងគុណភាព ប្រសព្វជាមួយវិទ្យាសាស្ត្រ បច្ចេកទេស។ (៣) ដោះស្រាយទីផ្សារលក់មុខទំនិញឱ្យមាមីងកសិករ មិនត្រឹមតែទីផ្សារនៅក្នុងប្រទេស នៅទាំងទីផ្សារនីហរ័ណទៀតផង។

          “ចង់សម្រេចបានខ្លឹមសារទាំង ០៣ យ៉ាងនោះ មិនមែនតែជាការងាររបស់ផ្នែកឬមន្ទីរណាមួយឡើយ គឺត្រូវតែមានការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ។ ក្នុងនោះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរឧស្សាហពាណិជ្ជកម្ម សមាគមកសិករ និងសម្ព័ន្ធ សហករណ៍មានតួនាទីជាម្ចាស់ការ”។ លោកត្រឹងក្វឹកត្វឹង បានសង្កត់ធ្ងន់ថាដូច្នោះ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.