• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

តំណាងរដ្ឋសភា នីតិកាលទី ១៥ សំណេះសំណាលជាមួយម្ចាស់ឆ្នោត

14/07/2023 09:32

តំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញសំណេះសំណាលជាមួយម្ចាស់ឆ្នោត។

កាលពីថ្ងៃទី ៦ ខែកក្កដា ក្រុមតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញរួមមានលោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត  លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការ បក្សខេត្ត អនុប្រធានគណៈប្រតិភូជំនាញការគណៈប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ អ្នកស្រីផាមធីហុងយីម នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការនិង សង្គមកិច្ច អ្នកស្រីហ្វិញធីហាំងង៉ា  លេខាបក្សស្រុកកាងឡុងអញ្ជើញទៅជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោតជាង ៨០០ រូបនៅ ស្រុកកាងឡុង ទីវកឹង ចូវថាញ់ កូវង៉ាង យ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ ថ្កូវ និងក្រុងត្រាវិញ។
នៅក្នុងពិធីជួបសំណេះសំណាល តំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញបានប្រកាសលទ្ធផល សម័យប្រជុំលើកទី ៥ រដ្ឋសភា នីតិកាលទី ១៥  ដែលបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ នៅហាណូយ។ បន្ទាប់ពីនោះ មាមីងម្ចាស់ឆ្នោតមាន ១០៨ យោបល់ជុំវិញបញ្ហាសំខាន់ៗមួយចំនួន៖ ស្នើឲ្យវិនិយោគថវិកាបង្កើនកម្រិតផ្លូវស្រុក ផ្លូវខេត្ត។ ស្នើឲ្យរដ្ឋាភិបាលមានវិធីសាស្រ្តទប់ស្កាត់ ការប្រែប្រួល តម្លៃសម្ភារកសិកម្ម ថ្នាំការពាររុក្ខជាតិ បង្កើនការ ចងសម្ព័ន្ធក្នុងការលក់ បណ្ដាមុខទំនិញកសិផល  កសាងរោងចក្រច្នៃកសិផល វិនិច្ឆ័យម៉ឺងម៉ាត់ចំពោះបុគ្គល ដែលមានអំពើទិញ រក្សាទុក ដឹកជញ្ជូន ធ្វើអាជីវកម្មទំនិញក្លែងក្លាយ ខ្វះគុណភាពបណ្ដាលឲ្យជះឥទ្ធិពលដល់សុខភាពរបស់អ្នកប្រើប្រាស់ បំផុតគឺបណ្ដាមុខទំនិញអាហារ ជី ថ្នាំ ការពាររុក្ខជាតិ។ គោលនយោបាយឧបត្ថម្ភគាំពារសុខាភិបាល លំនៅឋាន ប្រាក់ឧបត្ថម្ភ ដល់ប្រពន្ធយុទ្ធជនពលីយកប្ដីម្ដងទៀត អ្នកចូលរួមធ្វើសង្គ្រាមប្រឆាំងនឹងអាមេរិក អ្នកទៅបំពេញកាតព្វកិច្ចយោធាអន្តរជាតិនៅសមរភូមិប្រទេសកម្ពុជា បក្ខជន ដែលមានអាយុ បក្សជាង ៣០ ឆ្នាំនិងរបបឧបត្ថម្ភ បុណ្យសពដល់បណ្ដាមុខសញ្ញាទាំងនេះពេល ទទួលមរណភាព។ ស្នើឲ្យរដ្ឋពិនិត្យបន្ទាបកម្រិតអាយុ ដើម្បីទទួលបានរបបឧបត្ថម្ភសម្រាប់អ្នកមានវ័យចាស់នៅ ៧៥ ឆ្នាំ បង្កើនកម្រិតឧបត្ថម្ភសម្រាប់ កម្មាភិបាលមិនជំនាញការ កម្មាភិបាលស្ដីទីច្រើន តួនាទីនៅថ្នាក់ឃុំ ភូមិ។ល។
ជុំវិញបណ្ដាយោបល់លាតត្រដាង សំណើរបស់មាមីងម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែក ខេត្ត ស្រុកទទួលយករួចបំភ្លឺ។ ទន្ទឹមនឹងនោះផ្ដល់ បន្ថែមនូវព័ត៌មានដែលពាក់ ព័ន្ធដល់បណ្ដាគ្រោង ការ ផែនការវិនិយោគរយៈពេលមធ្យម រយៈពេលយូរដើម្បីឆ្លើយតបតម្រូវការជំរុញមាំការពង្រីក សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
ចំពោះបណ្ដាយោបល់ដែលស្ថិតក្នុងសិទ្ធិអំណាច ដោះស្រាយរបស់ក្រសួង ផ្នែកមជ្ឈិម ក៏បានតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញកត់ត្រាទុកយកទៅលាតត្រដាង ស្នើឲ្យស្ថាប័ន មានសមត្ថកិច្ចពិនិត្យនៅពេលខាងមុខនេះ៕
ប្រែសម្រួល៖ ថាច់ហ្វាង

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.