• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាលជាមួយមាមីងម្ចាស់ឆ្នោតនៅលើភូមិសាស្ត្រស្រុកចូវថាញ់

15/08/2023 09:05

ចាប់តាំងពីថ្ងៃទី ០៨-១១ ខែសីហា ឆ្នាំ ២០២៣ សមមិត្តគឹមរឿន សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាជលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្តឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ សមមិត្ត ស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតវៀតណាម ខេត្ត-អគ្គនិពន្ធនាយករងកាសែតត្រាវិញ សមមិត្ត គាងធីថាញ់ស្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ គឺជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកចូវថាញ់បានជួបសំណេះសំណាលជាមួយមាមីងម្ចាស់ឆ្នោតជាង ៧០០ រូប របស់បណ្តាឃុំដាឡុក ហ្វាឡើយ ហ្វាមិញ ហ៊ឹងម៉ី លឿងហ្វា អា ង្វៀកហ្វា និងថាញ់ម៉ី ស្រុកចូវថាញ់។

ពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុកចូវថាញ់។

ស្ថិតនៅនឹងបណ្តាកន្លែងជួបសំណេះសំណាល សមមិត្ត ស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតវៀតណាមខេត្ត-អគ្គនិពន្ធនាយករងកាសែត ត្រាវិញបានរបាយការណ៍លទ្ធផលសម័យប្រជុំលើកទី ៩ សម័យប្រជុំលើកទី ១០-ក្រុមប្រឹក្សា ប្រជាជនខេត្ត នីតិកាលទី ១០ និងរបាយការណ៍ អំពីលទ្ធផលបណ្តាស្ថាប័នមានសមត្ថកិច្ចឆ្លើយ សំណើរបស់មាមីងម្ចាស់ឆ្នោតមុនបណ្តាសម័យប្រជុំ។
បន្តពីនោះមាមីងម្ចាស់ឆ្នោតរបស់បណ្តាឃុំ បានស្នើរដ្ឋគប្បីយកចិត្តទុកដាក់វិនិយោគជួសជុល លើកកម្ពស់កំណាត់ផ្លូវភូមិក្វីណុង អា សព្វថ្ងៃត្រូវចុះកម្រិត ដាក់លូបង្ហូតទឹកកំណាត់ប្រឡាយ N៣  ធានាគ្រប់ប្រភពទឹកបម្រើការផលិតកសិកម្ម ផ្នែក អគ្គិសនីគប្បីត្រួតពិនិត្យឡើងវិញ និងផ្លាស់បង្គោល ភ្លើងថ្មីឱ្យបង្គោលដែលទ្រុឌទ្រោមអាចនឹងមានបាតុភូតរលំបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន គប្បីមានវិធានការដោះស្រាយពិន័យស្ថានភាពធ្វើសកម្មភាពសិល្បៈកើតឡើងដោយខ្លួនឯង (karaoke) បណ្តាលឱ្យឥទ្ធិពលដល់ការប្រជុំជីវភាពប្រជាជនតំបន់ប្រជាជនស្នាក់នៅ បណ្ណគាំពារសុខាភិបាលគប្បីត្រូវបំពេញបន្ថែមអាសយដ្ឋាន ភូមិដើម្បីងាយនឹងចែកចាយដល់អ្នកទទួលផល និងគប្បីចងសម្ព័ន្ធជាមួយបណ្តាក្រុមហ៊ុនបណ្តាញ ដើម្បីប្រកាសជូនដំណឹងឱ្យអ្នកបានទទួលផល ពេលដែលបណ្ណគាំពារសុខាភិបាលជិតអស់កំណត់ពេលប្រើប្រាស់ដើម្បីទុកឱ្យប្រជាជនងាយ ក្នុងការម្ចាស់ការទិញបណ្ណគាំពារសុខាភិបាលឡើងវិញ។ ដោះស្រាយបង្កើនការឧបត្ថម្ភប្រាក់ បំណាច់ដល់កម្មាភិបាលអឌ្ឍជំនាញថ្នាក់ឃុំ  គប្បីមានការវាយតម្លៃគុណភាពធ្វើសកម្មរបស់តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ និងរបាយការណ៍ជូនម្ចាស់ឆ្នោតបានជ្រាបពីលទ្ធផលវាយតម្លៃ។ គប្បីពិនិត្យឡើងវិញអំ ពីការប្រគល់ភារកិច្ចឱ្យកម្មាភិបាលអឌ្ឍជំនាញ គណៈឃោសនាអប់រំបក្សឃុំដែលទទួលបន្ថែមការងារគណៈប្រជាចលនានៃគណៈកម្មាធិការបក្សឃុំ ប្រសិនបើប្រគល់ភារកិច្ចឱ្យទទួលបន្ថែម ការងារគប្បីត្រូវបានឧបត្ថម្ភប្រាក់បំណាច់បន្ថែម។  សំណូមពរស្ថាប័នអនុវត្តសាលក្រមប្រញាប់ទទួលយក និងដោះស្រាយសំណុំលិខិតទំនាស់ដីធ្លីទាន់ពេល។ ការកសាងលូរាំងទឹកប្រៃប៉ុន្តែ មិនធានាតាមសំណូមពរនៃការធ្វើដំណើរទៅមក និងផ្តោះប្តូរមុខទំនិញរបស់ប្រជាជននៅភូមិយុងឡឹក ស្នើពេលដែលដំណើការសាងសង់បណ្តាសំណង់គប្បីត្រូវយកយោបល់ប្រជាជននៅទីនោះ។ ស្នើឱ្យបន្ថយអាយុអ្នកមានវ័យចាស់ពី ៨០ ឆ្នាំ ចុះ ៧៥ ឆ្នាំដើម្បីបានទទួលការឧបត្ថម្ភគាំពារការស្រុតបាក់ដីកំណាត់ផ្លូវ ដានភូមិបាទីវ និងជួសជុលលើកកម្ពស់ស្ពាន ហឿងភូសេ ស្ថានភាពពេលដែលមានភ្លៀងច្រើន បណ្តាញខ្សែ Viettel ត្រូវធ្លាក់ចុះបង្កលំបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាជន  រដ្ឋគប្បីមានផែនការវិនិយោគកសាងរបាំងជម្រាលកំណាត់ផ្លូវដានភូមិបាទីវតភ្ជាប់ជាមួយ លូបង្ហូតទឹកដាឡុកដើម្បីជម្នះការស្រុតបាក់  វិនិយោគជួសជុលលើកកម្ពស់កំណាត់ផ្លូវបែក បួនស្រុកចូវថាញ់។ល។  ឆ្លងតាមបណ្តាយោបល់របស់មាមីងម្ចាស់ឆ្នោតរបស់បណ្តាឃុំលើ ភូមិសាស្ត្រស្រុកចូវថាញ់ តែងបានថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំខេត្ត និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកំណត់ត្រា និងបំភ្លឺយ៉ាងត្រឹមត្រូវ តាមច្បាប់កំណត់ចំពោះបញ្ហាក្រៅពីនោះតែងបានតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកំណត់ត្រាផ្ញើជូនដល់បណ្តាស្ថាប័នមានសមត្ថកិច្ចពិនិត្យដោះស្រាយជាបន្ទាន់៕        ដំណឹង-រូបថត៖  រតនា 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.