• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

តំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបសំណេះសំណាល ជាមួយនឹងម្ចាស់ឆ្នោតស្រុកចូវថាញ់

04/01/2022 15:41

កាលពីថ្ងៃទី ៣០ ខែធ្នូ ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសន្និបាតជួបសំណេះសំណាល​ជាមួយនឹងម្ចាស់ឆ្នោតដើម្បី របាយការណ៍ពីលទ្ធផលសម័យប្រជុំលើកទី ៣-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ នៅនឹងស្រុក ចូវថាញ់។ សន្និបាតបានចាត់តាំងផ្សាយបន្តផ្ទាល់ពីមណ្ឌលគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ដល់បណ្តាមណ្ឌលផ្សាយបន្តផ្ទាល់បណ្តាឃុំហ៊ឹងម៉ី ភឿកហៅ ហ្វាឡើយ ហ្វាធ្វឹង លឿងហ្វា លឿងហ្វា (អា) ស៊ុងឡុក ថាញ់ម៉ី ម៉ីចាញ់ និងដាឡុក ស្រុកចូវថាញ់។

អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់គណៈកម្មាធិការប្រជាជនស្រុកមានលោកឡេ ថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អភិបូជាចារ្យង៉ូវ៉ាំងបែ អនុប្រធានគណៈសាមគ្គីការតូលិកសាសនាខេត្ត លោកស្រីថាច់ធីសាធី អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ លោកស្រីគាងធីថាញ់ស្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ លោកសើងហ៊ុង អនុប្រធានសមាគមអ្នកកាសែតវៀតណាមខេត្ត អគ្គនិពន្ធនាយករងកាសែតត្រាវិញ។

សន្និបាតជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោត។

តំណាងឱ្យក្រុមប្រតិភូ លោកសើងហ៊ុងបាន ធ្វើរបាយការណ៍ពីលទ្ធផលសម័យប្រជុំលើកទី ៣-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ យោងតាមនោះសម័យប្រជុំលើកទី ៣-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ បានប្រព្រឹត្តទៅក្នុង រយៈពេល ២ ថ្ងៃទី ០៧-០៨ ខែធ្នូឆ្នាំ ២០២១។ ជាមួយនឹងស្មារតីធ្វើការយ៉ាងប្រញឹក ម៉ឺងម៉ាត់ ពោរពេញទៅដោយបរិយាកាសពិភាក្សា ចោទ ឆ្លើយប្រជាធិបតេយ្យ ប្រាជ្ញា ទៀងត្រង់ ទទួលបន្ទុក ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ សម្រេចបានទូទាំងកម្មវិធីដែលបានដាក់ចេញ និងសម្រេចជោគជ័យប្រសើរ។

ក្នុងសម័យប្រជុំលើកនេះ យោងលើមូលដ្ឋានបណ្តាសេចក្តីជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្ត យោបល់របស់បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត សម័យប្រជុំបានអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២៧ យ៉ាង (មានសេចក្តីសម្រេចចិត្តអំពីបេក្ខភាព ២)។

បណ្តាយោបល់សំណើស្នើឆ្លុះបញ្ចាំងរបស់មាមីងម្ចាស់ឆ្នោតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់គណៈកម្មាធិការប្រជាជនស្រុក និងមណ្ឌលផ្សាយបន្តផ្ទាល់បណ្តាឃុំបានសម្តែងបង្ហាញនូវក្តីរីករាយ ដាក់ក្តីជំនឿទៅក្នុងសម័យប្រជុំ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនឆាប់បានស៊ីជម្រៅទៅក្នុងជីវភាព។ ទន្ទឹមនឹងនោះសំណើស្នើដល់ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្តជាច្រើនបញ្ហាទាក់ទិនដល់ការជម្នះស្ថានភាពកខ្វក់បរិស្ថាន លើកកម្ពស់កំណាត់ផ្លូវក្នុងការកសាងភូមិ ឃុំជនបទថ្មី បណ្តាគោលនយោបាយអាទិភាព ឧបត្ថម្ភពង្រីកការផលិតកសិកម្ម ចិញ្ចឹមសត្វក្នុងស្ថានភាពជំងឺកូវីដ-១៩ អ្នកត្រូវឆ្លងរោគជំងឺកូវីដ-១៩ និង គោលនយោបាយសុខុមាលភាពសង្គម ម្ចាស់ការដល់ការងារបង្ការប្រឆាំងនឹងគ្រោះអបាយមុខសង្គមនៅតាមបណ្តាភូមិ ឃុំកសាងជនបទ ថ្មីលើកកម្ពស់។ល។

បណ្តាយោបល់ឆ្លុះបញ្ចាំងខាងលើនឹងបានលោកដូមិញតៀងអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ដោះដូរធ្វើឱ្យច្បាស់បន្ថែមខ្លឹមសារមួយចំនួនដែលមាមីងម្ចាស់ឆ្នោតបានយកចិត្តទុកដាក់ និងសំណើស្នើ។

តំណាងឱ្យក្រុមប្រតិភូតំណាងក្រមប្រឹក្សាប្រជាជនខេត្ត លោកឡេថាញ់បិញសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានរបាយការណ៍ជូនបណ្តាតំណាង មាមីងម្ចាស់ឆ្នោត និងប្រជាជនជាឱរ៉ាលអំពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តឆ្នាំ ២០២១ និងភារកិច្ច វិធីសាស្ត្រសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២២ ដើម្បីទុកឱ្យបណ្តាតំណាង មាមីងម្ចាស់ឆ្នោត ប្រជាជនជ្រួតជ្រាបនូវព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ទន្ទឹមនឹងនោះកំណត់ត្រាបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោតដើម្បីឆ្លុះបញ្ចាំងឡើងបណ្តាស្ថាប័នមានសមត្ថកិច្ចឆ្លើយដោះស្រាយ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនឹងផ្ញើដល់បណ្តាស្ថាប័នសារព័ត៌មានមហាជន និងបណ្តាមូលដ្ឋានដើម្បីប្រកាស ផ្សព្វផ្សាយ ដល់មាមីងម្ចាស់ឆ្នោត៕

                    ដំណឹង-រូបថតៈ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.