10/01/2023 09:08
ពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ។
ក្នុងរយៈពេលពីរថ្ងៃទី ០៤-០៥ ខែមករា ឆ្នាំ ២០២៣ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អង្គភាពស្រុកចូវថាញ់ រួមមានបណ្តា សមមិត្ត គឹមរឿង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្តថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ សឺនហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ អនុប្រធានសមាគមអ្នកកា សែតត្រាវិញ គាងធីថាញ់ស្វឹង អនុប្រធានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ បូជាចារ្យង៉ូវុាំងបែវិហារកាតូលិកភឿកហៅគឺជាតំណាងក្រុមប្រឹក្សា ប្រជាជនខេត្តអង្គភាពស្រុកចូវថាញ់អញ្ជើញទៅជួបសំណេះសំណាលជាមួយមាមីងម្ចាស់ឆ្នោតជាង ៣៥០ រូបនៅបណ្តាឃុំហ្វាមិញ ភឿកហៅ ថាញ់ម៉ី និងលឿងហ្វាអា ។
ក្នុងពិធីនេះ ម្ចាស់ឆ្នោតបានស្តាប់លោកសឺនហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ អនុប្រធានសមាគមអ្នកកាសែតត្រាវិញរបាយការណ៍អំពីលទ្ធផលសម័យប្រជុំលើកទី ៧ សម័យប្រជុំចុងឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។
មាមីងម្ចាស់ឆ្នោតមានយោបល់សំណើស្នើរដ្ឋាភិបាលខេត្ត ស្រុកគប្បីមានគោលនយោបាយឧបត្ថម្ភបណ្ណគាំពារសុខាភិបាលដល់អ្នកមានវ័យចាស់មានអាយុពី ៧០ ឆ្នាំឡើង ឧបត្ថម្ភបណ្ណគាំពារសុខាភិបាលដល់កម្មាភិបាល បុគ្គលិក និយោជិតអ្នកទទួលបន្ទុកការងារមិនប្រចាំការនៅមូលដ្ឋាន ពិសេសគឺអ្នកបំពេញភារកិច្ចអធិការកិច្ចនៅមូលដ្ឋាន ជួលជុលបណ្តាកំណាត់ផ្លូវដែលចុះកម្រិត បណ្តាញអគ្គិសនីឱ្យមជ្ឈមណ្ឌលសិក្សសហគមន៍ឃុំ។ រដ្ឋគប្បីអនុវត្តការពិនិត្យ ឃ្លាំមើល និងលំនឹងតម្លៃបណ្តាមុខទំនិញសម្ភារកសិកម្ម ជលផល បង្កលក្ខណៈសម្រាប់ប្រជាកសិករផលិតបានចំណេញ។ បង្កភាពងាយស្រួលសម្រាប់ប្រជាជនបានបំបែកក្បាលដី ធ្វើកម្មសិទ្ធិដីធ្លី អនុវត្តល្អគោលនយោបាយសម្រាប់អ្នកមានសគុណបានទៅបំប៉នសុខភាពនៅបណ្តារដ្ឋ ពិសេសគឺនៅរដ្ឋធានីហាណូយ ។ល។ ភាគច្រើនបណ្តាយោបល់ស្នើរបស់ម្ចាស់ឆ្នោតបានបណ្តាស្ថាប័នជំនាញខេត្ត និងស្រុកដោះស្រាយសមស្រប ចំណែកបណ្តាយោបល់សំណើស្នើទាក់ទងដល់គោលយោបាយធំៗបានតំណាងក្រុមប្រឹក្សាប្រជាជនខេត្តកត់ត្រាសន្យានាំយកទៅលាតត្រដាងក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តខាងមុខដើម្បីបូកសរុបរបាយការណ៍ជូនរដ្ឋាភិបាល បណ្តាក្រសួង ផ្នែកមជ្ឈិមពិនិត្យផ្តល់សច្ចាប័ន៕ ដំណឹង-រូបថត៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។