• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីប្រជុំជនកូវង៉ាង និងឃុំធ្វឹងហ្វា

10/01/2023 09:13

    បណ្តាម្ចាស់ឆ្នោតចូលរួមពិធីសំណេះសំណាល។ រូបថត៖ រតនា

   កាលពីព្រឹកថ្ងៃទី ៣ ខែមករា តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គភាពស្រុកកូវង៉ាង រួមមាន៖ អ្នកស្រី ត្រឹងធីគីមជុង លេខាគណៈកម្មាធិការបក្ស ស្រុកកូវង៉ាង ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក  អ្នកស្រី គាងធីមិញង្វៀក ប្រធានសមាគមសហព័ន្ធន៍នារីខេត្តត្រាវិញ លោកថាច់យ៉ាវ ប្រធានគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្ត អ្នកស្រីត្រឹងធីគីមហ្វាង នាយិកាមជ្ឈមណ្ឌលជំរុញវិនិយោគ  និងឧបត្ថម្ភអាជីវកម្មខេត្ត បានអញ្ជើញទៅជួបសំ ណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ៨០ រូប នៅទីប្រជុំជនកូវង៉ាង និងឃុំធ្វឹងហ្វា (ស្រុកកូវង៉ាង)។
    នៅពេលជួបសំណេះសំណាល បណ្ដាម្ចាស់ឆ្នោត បានស្ដាប់លោក ថាច់យ៉ាវ ប្រធានគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តជូនដំណឹង អំពីលទ្ធផលសម័យប្រជុំលើកទី ៧ សម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២២ នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។ ក្រោយពេលស្ដាប់របាយការណ៍រួច ម្ចាស់ឆ្នោតទីប្រជុំជនកូវង៉ាង និងឃុំធ្វឹងហ្វាបានស្នើឲ្យរដ្ឋសម្រេចប្រព័ន្ធបង្ហូតទឹកតាមសង ខាងផ្លូវដើម្បីកុំឲ្យទឹកជនលិចនៅរដូវវស្សា បណ្ដាល ឱ្យបរិស្ថានបាត់អនាម័យ ងាយកើតមានអាសន្ន រោគ បំផុតគឺជំងឺគ្រុនឈាម។ បង្កើនរបបសម្រាប់កម្មាភិបាលអឌ្ឍេកទេសនៅមូលដ្ឋានរបបឧបត្ថម្ភ ដល់អ្នកសម្រុះសម្រួលនៅមូលដ្ឋាន និងឧបភោគសោធនសម្រាប់កងកម្លាំងនៅនឹងកន្លែងការពារ ប្រជាទីក្រុង។ ច្បាប់ដីធ្លីនៅមានចំណុចខ្វែងគ្នា ជាច្រើនគប្បីកែប្រែឱ្យបានសមស្របជាមួយស្ថានភាពថ្មី។ សេវាកម្មសាធារណៈបន្តផ្ទាល់ទ្វារតែមួយធ្វើការបញ្ចូលប្រើនៅមានការអន់ខ្សោយ  គប្បីបង្កើនរលកបញ្ជូនខ្ពស់ដើម្បីស្រួលរលូនក្នុងការដោះស្រាយបណ្ដាសំណុំលិខិតឲ្យបានទាន់ពេល ជូនពលរដ្ឋ។ ស្នើឲ្យបំពេញបន្ថែមថវិកាសម្រាប់សកម្មភាពមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំ ទីប្រជុំជនដើម្បីឆ្លើយតបទៅនឹងសកម្មភាពបានល្អ ប្រសើរជាង។
   បណ្ដាយោបល់ សំណើរបស់ម្ចាស់ឆ្នោតបានលោកង្វៀងវុាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកបកស្រាយបំភ្លឺ ទទួលយក និងកត់សម្គាល់។ ថ្លែងយោបល់ជាមួយមាមីងម្ចាស់ឆ្នោត ទីប្រជុំជនកូវង៉ាង និងឃុំធ្វឹងហ្វា អ្នកស្រីត្រឹងធី គីមជុង ក៏បានជូនដំណឹងដល់មាមីងម្ចាស់ឆ្នោត អំពីបណ្ដាសមិទ្ធផលលេចធ្លោក្នុងវិស័យសេដ្ឋកិច្ចវប្បធម៌ សង្គមរបស់ខេត្ត របស់ស្រុកក្នុងឆ្នាំ ២០២២។ ជាពិសេសគឺលទ្ធផលកសាងសម្រេចជោគជ័យ ស្រុកជនបទថ្មីក្នុងឆ្នាំ ២០២២៕  ឌិញកាញ់-សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.