13/01/2023 13:39
លោកមាថាច់ម៉ាញ់ថែទាំត្រឡាច។
មកទស្សនាទម្រង់ដាំដំណាំរបស់លោកមាថាច់ម៉ាញ់ នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ក្នុងបណ្តាថ្ងៃជិតដល់បុណ្យតេតទើបឃើញច្បាស់នូវលទ្ធផលសេដ្ឋកិច្ចដែលទម្រង់នេះផ្ដល់ឲ្យ។
ជាច្រើនឆ្នាំផលិតស្រូវ ប៉ុន្តែគ្រួសារលោកមា ថាច់ម៉ាញ់ មិនអាចឆ្លងផុតពីការលំបាក។ ដោយឃើញមាមីងកសិករជាច្រើននៅក្នុងភូមិបង្វែរដី ផលិតស្រូវមកដាំដំណាំផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ មាម៉ាញ់បានពិភាក្សាយោបល់ជាមួយគ្រួសារ រួចបង្វែរដីផលិតស្រូវ ០៣ កុងមកដាំដំណាំ។ ដោយមានគោលលំនាំ “យកកម្លាំងធ្វើជាចំណេញ” លោកមាខិតខំរកទទួលទាន និងប្រិតសំចៃដើម្បីបើកទូលាយទម្រង់ដាំដំណាំដោយរបៀប ឆ្លាស់បណ្ដាប្រភេទបន្លែ៖ សាលាដ ឃ្លោក ត្រឡាច ម្ទេសដៃ នាង។ល។
លោកមាថាច់ម៉ាញ់ឲ្យដឹងថា៖ គ្រួសារខ្ញុំកំពុងប្រមូលផលម្ទេសដៃនាង ឃ្លោក ត្រឡាច ក្នុងបណ្តា ថ្ងៃជិតដល់បុណ្យតេត ដំណាំមានតម្លៃខ្ពស់ និងបានឈ្មួញមកប្រមូលទិញដល់ចម្ការ។ តម្លៃម្ទេស ដៃនាងពី ២០.០០០-២៥.០០០ ដុងក្នុងមួយគីឡូ ក្រាម ចំណែក ឃ្លោក ត្រឡាច មានតម្លៃ ៥.០០០ ដុងក្នុងមួយគីឡូក្រាម។ ដាំដំណាំយោងតាមតម្លៃ ទីផ្សារ គិតជាមធ្យមក្នុងមួយលើកចុះពូជ ០៣ កុង (រយៈពេលពី ៣០-៣៥ ថ្ងៃ) គ្រួសារខ្ញុំចំណេញ បានពី ១០-២០ លានដុង។
ដោយឃើញលទ្ធផលជាក់ស្តែងពីទម្រង់ដាំដំណាំ និងដើម្បីប្រិតសំចៃជី ថ្នាំការពាររុក្ខជាតិ និងទឹកស្រោចស្រព ក្នុងឆ្នាំ ២០២២ លោកមាថាច់ម៉ាញ់ បន្តវិនិយោគទុនកសាងផ្ទះសំណាញ់ ដើម្បីដាំបន្លែបន្ថែម ២,៥ កុងទៀត។
លោកវុាំងមិញហ៊ឹង ប្រធានសមាគមកសិករ ឃុំង៉ូឡាកឲ្យដឹងថា៖ អាស្រ័យដោយហ៊ានបង្វែរ ដីផលិតស្រូវមកដាំដំណាំ ម៉្លោះហើយ ជីវភាពគ្រួ សារកសិករថាច់ម៉ាញ់បានធូរធា។ ទន្ទឹមជាមួយនោះ ឆ្លៀតយកអនុផលពីការដាំដំណាំ គាត់ចិញ្ចឹម គោបាន ០៣ ក្បាល។ កសិករថាច់ម៉ាញ់គឺជាគំរូ ក្នុងការឆ្លងកាត់ការលំបាក ចេះអនុវត្តបច្ចេកទេសជឿនលឿន ទៅក្នុងការផលិតផ្តល់ទិន្នផលខ្ពស់៕ អត្ថបទ-រូបថត៖ សុខា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។