• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ដំណាំតេតនៅឃុំទ្រឿងឡុងហ្វា

01/01/2021 09:24

ដើម្បីឆ្លើយតបតម្រូវការបណ្តាមុខទំនិញកសិផល បម្រើទីផ្សារតេតតឹងសឺវ ២០២១ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងនិងក្រៅខេត្ត ពិសេសគឺដំណាំស្បៀង គ្រឿងបរិភោគ បច្ចុប្បន្ននេះលើវាលស្រែរបស់ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយ កសិករ បានដាំដំណាំគ្រប់ប្រភេទគ្របដណ្តប់ផ្ជិត ច្រើនបំផុតគឺមើមខ្ទឹមក្រហម ដំឡូងជ្វាជប៉ុន ស្ពៃមើម បិកគក។ល។ នេះជារដូវដំណាំងាយស្រួលបំផុតអំពីទិន្នផល បរិមាណផល និងតម្លៃ កសិករមានក្តីសង្ឃឹមដំណាំ អំណោយផល។

                                                       កសិករប្រមូលផលបន្លែ​។ រូបថត៖ ទ្រឿងហុីវ

     ជាមួយផែនការសេចក្តីសម្រេចចិត្តបានដាក់ ចេញអំពីការពង្រីកសេដ្ឋកិច្ច គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វាបានផ្តុំកម្លាំងដឹកនាំផ្លាស់ប្តូររចនាសម្ពន្ធកសិកម្ម បង្កើនប្រភពចំណូលបង្កជាគ្រឹះធាររឹងមាំដើម្បីសម្រេចផែនការឆ្នាំ ២០២០។ ផ្តើមពីនោះ គណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វា ផ្តុំកម្លាំងដឹកនាំផ្លាស់ប្តូររចនាសម្ពន្ធពូជដំណាំ សត្វចិញ្ចឹមតាមទិសដៅសុវត្ថិភាពទាំងស្រុង សំដៅបង្កើនប្រភពចំណូលឲ្យប្រជាជនសេដ្ឋកិច្ចរីកចម្រើន។
     តាមដំណឹងពី គណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វា យោងលើសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្ស និងក្រុមប្រឹក្សាប្រជាជនឃុំ ទន្ទឹមនឹងនោះយោងលើមូលដ្ឋានស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន គណៈកម្មាធិការប្រជាជនឃុំកសាងផែនពង្រីកសេដ្ឋកិច្ចវប្បធម៌សង្គម ការពារជាតិ សន្តិសុខ និងផ្សព្វផ្សាយចង្អុលការចាត់តាំងអនុវត្តក្នុងឆ្នាំ ២០២០ សម្រេចបានលទ្ធផលសំខាន់ៗ។  ឆ្នាំ ២០២០ ថ្វីត្បិតជះឥទ្ធិពលរបស់អាកាសប្រែប្រួល អាសន្នរោគជំងឺតូវីដ-១៩ ប៉ុន្តែសេដ្ឋកិច្ចរបស់ឃុំបន្តរីកចម្រើន៖ សរុបតម្លៃផលិតឆ្នាំ ២០២០ (តាមតម្លៃ ឆ្នាំ ២០១០) សម្រេច ១.១១៩,៥២ ពាន់លានដុង ល្បឿនកំណើន ១៣,៣៧% បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,៦១%។ ក្នុងនោះ កសិកម្មរុក្ខាកម្ម ជលផល ៦៧២,០៦ ពាន់លានដុង បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,៨៩% ឧស្សាហសិប្បកម្ម និងស្ថាបនា ៣៤៣,៣៣ ពាន់លានដុង បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,០៦% ពាណិជ្ចកម្ម និងសេវាកម្ម ១០៤,១៣ ពាន់លានដុង បើប្រៀប នឹងសេចក្តីសម្រេចចិត្តសម្រេច ១០០,៥៦% ជា ពិសេស ឆ្នាំ ២០២០ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ ឃុំទ្រឿងឡុងហ្វាបន្តរីកចម្រើនត្រូវតាមទិសដៅសមស្របតាមផែនការ៖ តំបន់លេខ ១ ស្រូបយកអត្រា ៦០,០៣% (ជលផល ៤៦,២២% កសិកម្ម ១៣,៣៨% រុក្ខ ០,៤៣%)។ តំបន់លេខ ២ ស្រូបយកអត្រា ៣០,៦៧% (ឧស្សាហសិប្បកម្ម ២,៨៥% ស្ថាបនា ២៧,៨២%)។ តំបន់ លេខ ៣ ស្រូបយកអត្រា៩,៣%។ អាស្រ័យហេតុនោះ បានរួមចំណែកបង្កប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់នៅចុងឆ្នាំ ២០២០ ប៉ាន់ស្មានសម្រេច ៦៦,៧៦ លានដុង បើប្រៀបនឹងឆ្នាំ ២០១៩ កើន ៨,៣៥ លានដុង។
     អាស្រ័យដោយបានដឹកនាំចង្អុលការរចនាសម្ព័ន្ធកសិកម្មឡើងវិញមានប្រសិទ្ធភាពឆ្នាំ ២០២០ សរុបតម្លៃផលិតកសិកម្មសម្រេច ១៤៩,៨ ពាន់លានដុង សម្រេចអត្រា ១០១,៤៩% ផែនការ។  កសិករក្នុងឃុំ ផ្តុំចុះពូជដំណាំគ្រប់ប្រភេទបាន ១.១៦២ ហិកតា សម្រេចអត្រា ៩៥,៥% បើប្រៀបនឹងសេចក្តីសម្រេចចិត្ត បើប្រៀបនឹងរយៈពេលជាមួយនៃឆ្នាំមុនកើន ១៤១,៩ ហិកតា បរិមាណផល ៣៩.៣៥៧,៥ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ១១១,៨%។ ក្នុងនោះ ឪឡឹកចុះពូជបាន ៣៦៤ ហិកតា ទិន្នផលផ្ដល់ ៥៤,៤ តោនក្នុងមួយហិកតាបរិមាណផល ១៩.៧៤០ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ១២០,៥% លក់ជាមួយតម្លៃពី ០២-០៦ លានដុងក្នុងមួយតោន។ មើមខ្ទឹមក្រហម ចុះពូជ ២១៧ ហិកតា (ប៉ាន់ស្មានកសិករកំពុងដាំនៅ រដូវសម្រកប្រមាណ ១៧០ ហិកតា) សម្រេច អត្រា ១០២,២៤% សេចក្តីសម្រេចចិត្ត។ គិត តាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ កសិករ ប្រមូលផលបាន ២១៨ ហិកតា ទិន្នផលផ្ដល់ ១២,៤ តោនក្នុងមួយហិកតា បរិមាណផល សម្រេច ២.៥៨០ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ៩៦,៥៦% លក់ជា មួយតម្លៃពី ១៦-៣៧ លានដុងក្នុងមួយតោន។ ដំឡូងជ្វាចុះពូជបាន ១៤៥ ហិកតា សម្រេចអត្រា ១១១,៥៤% បើប្រៀបនឹងសេចក្តីសម្រេចចិត្ត ទិន្នផលផ្ដល់ ១៤ តោនក្នុងមួយហិកតាបរិ មាណផលសម្រេចបាន ២.០៣០ តោន បើប្រៀប នឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ១១១,៥% លក់ជាមួយតម្លៃពី ៣,៥-៥,៥ លានដុងក្នុងមួយតោន បណ្តាប្រភេទដំណាំផ្សេង ២២៥ ហិកតា បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេចអត្រា ៧៩,២% បើប្រៀបនឹងពេលជាមួយកើន ៦០ ហិកតា ទិន្នផលផ្ដល់ជាមធ្យម ២៥ តោនក្នុងមួយ ហិកតាបរិមាណផលសម្រេចបាន ៥.៦២៥ តោន បើប្រៀបនឹងសេចក្តីសម្រេចចិត្តសម្រេច ៩៩,០៣%។
     លោកង្វៀងវុាំងភឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វាបានឲ្យដឹង៖ ដើម្បីអនុវត្តមានប្រសិទ្ធភាពការផ្លាស់ប្តូររចនាសម្ព័ន្ធឈើដំណាំបង្កឲ្យបណ្តាវាលស្រែលើភូមិសាស្ត្រ ឃុំគ្របដណ្តប់ផ្ជិតដោយដំណាំ ជាពិសេសគឺបម្រើទីផ្សារនិទាឃរដូវដូចបច្ចុប្បន្ននេះ ឃុំបានផ្តុំចង្អុលការឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធផលិតតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស សេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជន ស្តីពីផ្លាស់ប្តូររចនាសម្ព័ន្ធផលិតសន្សឹមៗរួមចំណែកផ្លាស់ប្តូររចនាសម្ព័ន្ធផលិតជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើន។ ស្ថិតលើមូលដ្ឋានស្ថានភាពជាក់ស្តែងរបស់ឃុំ គណៈកម្មាធិការប្រជាជនឃុំចង្អុលការអនុវត្តសហការជាមួយបណ្តាផ្នែកតែងជិតដិតមូលដ្ឋានក្តាប់ ស្ថានភាពផលិតភ្ជាប់ជាមួយផ្សព្វផ្សាយចលនាប្រជាជនឲ្យផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹមមួយចំនួនមានតម្លៃសេដ្ឋកិច្ចខ្ពស់ បង្កើនប្រសិទ្ធភាពផលិត។ ក្រៅពីផ្លាស់ប្តូរនិងជ្រើសបណ្តាប្រភេទដំណាំផ្តល់សេដ្ឋកិច្ចខ្ពស់ឆ្នាំ ២០២០ ឃុំទ្រឿងឡុងហ្វានៅទាំងចលនាប្រជាជនបង្វែរផ្ទៃដី ២២,៥ ហិកតាស្ថិតក្នុងផ្ទៃដីចោលទំនេរមិនផលិតដំណាំមកចិញ្ចឹមបង្កងជើងសដោយបច្ចេកវិទ្យាខ្ពស់ផ្តល់ប្រភពចំណូលជាង ៥០០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ៕     

     លោក ង្វៀងវុាំងភឿង បានចែករំលែក៖ ដើម្បីជួយកសិករដាំដំណាំមានប្រសិទ្ធភាព ឆ្នាំ ២០២០ គណៈកម្មាធិការប្រជា ជនឃុំទ្រឿងឡុងហ្វា បានសហការជាមួយបណ្តាមន្ទីរ ផ្នែកជំនាញផ្តុំកម្លាំង ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស៖ ចាត់តាំងបាន ១៥ ថ្នាក់ហ្វឹកហាត់សិក្ខាសាលាស្ដីពីការដាំដំណាំចិញ្ចឹមជលផលមានមនុស្ស ៣៧២ លើកនាក់ចូលរួម ។ ផ្តុំបើកទូលាយបណ្តាប្រព័ន្ធបណ្តាញ អគ្គិសនីលើភូមិសាស្រ្ត ធានាឆ្លើយតបគ្រប់សុវត្ថិភាពឲ្យប្រជាជនប្រើប្រាស់ ក្នុងការប្រជុំជីវភាពក៏ដូចជាក្នុងការផលិត។ បច្ចុប្បន្ននេះ គ្រួសារប្រជាជន ១០០% មានអគ្គិសនី មានទឹកស្របអនាម័យប្រើប្រាស់មានគ្រួសារ ៦០,៧៨% ប្រើ ប្រាស់ទឹកស្អាត។ ទូទាំងឃុំ មានអណ្តូងស្នប់ ២.៧៥៤ អណ្ដូងធានាគ្រប់ទឹកសម្រាប់ប្រជុំជីវភាពនិងបម្រើក្នុងការផលិតរបស់ប្រជាជន។                ប្រែសម្រួល៖ តឹងង៉ុក

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.