13/01/2023 13:46
ផលិតផលដូងខ្ទិះស្ងួតស្រួយមាន ៥ រសជាតិ។ រូបថត៖ ហ៊ឺវហ្វេ
“ដូងខ្ទិះស្ងួតស្រួយ” បាន VICOSAP ផ្តុំកម្លាំងស្រាវជ្រាវ វិនិយោគក្នុងតំបន់វត្ថុធាតុដើមដូងខ្ទិះនៅខេត្តត្រាវិញ។ តាមរយៈការវិនិយោគច្នៃពីផ្លែដូងខ្ទិះ លើកដំបូងមានមុខនៅវៀតណាម ផលិតផលបានធ្វើឱ្យអតិថិជនមានរសក្លិនប្លែក និងជិតដិតជាមួយ វិសេសផលរបស់ខេត្តត្រាវិញ (ដូងខ្ទិះ)។ ក្នុងនោះ រសក្លិនវិសេសផលរបស់ដូងខ្ទិះបានសាយភាយក្នុងផលិតផល “ដូងខ្ទិះស្ងួតស្រួយ” រក្សា បានរសក្លិន និងជាតិបំប៉នរបស់ដូងខ្ទិះស្រស់។ ជាពិសេស ពេលបរិភោគ អតិថិជននឹងមានអា រម្មណ៍ស្រួយឆ្ងាញ់មាត់។ នេះជាផលិតផលបានផលិតតាមបច្ចេកវិទ្យាធ្វើឲ្យស្ងួតត្រជាក់របស់ជប៉ុន ម៉្លោះហើយអាចរក្សាទុកបានយូរ (១២ ខែ) និងងាយដឹកជញ្ជូន។
លោកត្រឹងយ្វីលិញ នាយកក្រុមហ៊ុនច្នៃដូងខ្ទិះ កូវកែចែករំលែកថា៖ កាលពីមុនដូងខ្ទិះភាគច្រើន បានអ្នកចម្ការលក់ផលិតផលសម្រាប់ធ្វើជាអំណោយ ឬនៅកន្លែងដែលអតិថិជនឈប់សំចតមិនទាន់ មានផលិផលច្នៃពិសេស ទើបតម្លៃលក់មិនសូវបានខ្ពស់ មានពេលខ្លះទីផ្សារប្រែប្រួលតម្លៃដូង ខ្ទិះចុះថោក បណ្ដាលឲ្យអ្នកចម្ការជួបការលំបាក។ ផ្តើមពីនោះ ខ្ញុំបានស្រាវជ្រាវមួយរយៈកាល ទន្ទឹមជាមួយនោះស្វែងរកសម្ភារ រោងច្នៃទំនើប ឆ្លើយតបគ្រប់សម្បទាដូចជា៖ ISO HACCP ។ល។ យក ទៅលក់នៅតាមទីផ្សារ បានអតិថិជនចូលចិត្តប្រើប្រាស់ បញ្ជាក់បានឈ្មោះនិងតម្លាភាពរបស់ VI COSAP អំពីផលិតផលដូងខ្ទិះ។ បច្ចុប្បន្នផលិតផលរបស់ក្រុមហ៊ុន មានមុខនៅតាមបណ្តាទីផ្សារទំនើប ទីផ្សារក្នុងប្រទេស ជាពិសេសគឺក្នុងឆ្នាំ ២០២២ ផលិតផលបានលក់នៅទីផ្សាររបស់ប្រទេសអាមេរិក និង ទ្វីបអឺរ៉ុប។
ដោយបានផ្សព្វផ្សាយវិនិយោគបច្ចេកវិទ្យាទំ នើបរបស់ប្រទេសជប៉ុន VICOSAP បានរួមចំណែកធ្វើឲ្យផលិតផលច្នៃកាន់តែសម្បូរបែប បង្កើនតម្លៃរបស់ដូងខ្ទិះជូនមាមីងកសិករ។ ទន្ទឹមជាមួយនោះ ផលិតផលនីមួយៗបាន VICOSAP នាំចេញទៅ កាន់ទីផ្សារ និងរក្សាបានរសជាតិម្លាន់ពិសេសដែលមានក្នុងផ្លែដូងខ្ទិះ៕ ប្រែសម្រួល៖ សុខា