09/10/2020 08:52
លោកថាច់ញើង ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើ។
ភូមិត្រពាំងក្រពើ មានគ្រួសារប្រជាជនជាង ២៧០ គ្រួ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៩៨%។ ជីវភាពរបស់ជនរួមជាតិ ខ្មែរនៅទីនោះ ភាគច្រើនពឹងលើរបរកសិកម្ម។ ក្នុងការផលិតកសិកម្ម ទោះបីមានការឥទ្ធិពលច្រើនអំពីតម្លៃទៅតាមរដូវកាល ប៉ុន្តែមា មីងនៅទីនោះនៅតែមានរបៀបធ្វើសមស្របដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ដូច ជា៖ យកខ្លីចិញ្ចឹមវែងពង្រីកការផលិតផ្សារភ្ជាប់ជាមួយការចិញ្ចឹមសត្វ ។ល។ អាស្រ័យហេតុនោះរបរចិញ្ចឹមគោរបស់ជនរួមជាតិខ្មែរក្នុងភូមិបច្ចុប្បន្នមានការរីកចម្រើនបង្គួរ។ លោក ថាច់ញើង ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើបានឱ្យដឹង៖ បច្ចុប្បន្ន ភូមិមានហ្វូងគោជិត ១.០០០ ក្បាលរបស់ ១៧០ គ្រួចិញ្ចឹម។ ជាមួយផ្ទៃដីជាច្រើនសមស្របឱ្យការដាំដំណាំ ម៉្លោះហើយរដ្ឋអំណាចមូលដ្ឋានបានស្នើដល់ផ្នែកពាក់ព័ន្ធអន្ទងអគ្គិសនីចុះទៅកាន់ វាលស្រែបម្រើការដាំដំណាំរបស់មាមីងប្រជាកសិករ។ ផ្តើមពីនោះជួយឱ្យភូមិរក្សាបានផ្ទៃដីរបស់កសិករផង ទន្ទឹមនឹងនោះបង្កបានអនុផលក្រោយពេលប្រមូលផលបម្រើឱ្យការចិញ្ចឹម សត្វផង ញ៉ាំងឲ្យជីវភាពប្រជាជនមានការរីកចម្រើនបង្គួរ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រ ៣៩ គ្រួ គ្រួសារជិតក្រ ៤៥ គ្រួ។ តាមផែនការដល់ចុងឆ្នាំ ២០២០ នឹងកាត់ បន្ថយគ្រួសារក្របន្ថែមជាង ២០ គ្រួ គ្រួសារជិតក្រជាង ២០ គ្រួទៀត។ លោកថាច់ញើង បានឱ្យដឹងបន្ថែមទៀតថា៖ ក្នុងការអនុវត្តន៍ការងារបន្ថយក្រ រដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ដល់ការបន្ថយក្រស្ថិរភាព។ ហេតុនោះបណ្តាប្រភពទុនអាទិភាពសម្រាប់ឱ្យបុលចំពោះមុខសញ្ញាក្រ ជិតក្រ មូលដ្ឋានតែងចលនាបណ្តាគ្រួសារទទួលផលប្រើប្រាស់ត្រូវតាមគោលដៅពង្រីកបានប្រសិទ្ធភាព។ ផ្តើមពីនោះគ្រួសារក្រជាច្រើនដែលទទួលបានផលពីប្រភពទុនអាទិភាពបានចាកផុតក្រស្ថិរភាព។ ជាតួយ៉ាងដូចជាគ្រួសារបងថាច់មិញថាញ់ បានធនាគារគោលនយោបាយសង្គម ស្រុកឱ្យបុលទុន ២០ លានដុងនៅក្នុងឆ្នាំ ២០១២ រួមជាមួយថវិកាប្រិតសំចៃ គ្រួសារបងទិញបានគោមេ ០២ ក្បាលមកចិញ្ចឹម។ គិតមកទល់ពេលនេះ គ្រួសារបងសងបំណុលធនាគាររួចស្រេច ប៉ុន្តែក្នុងគ្រួសារបងនៅមានគោមេដល់ទៅ ០៥ ក្បាល។ នោះជាគំរូមួយក្នុងបណ្តាគំរូចាកផុតក្រស្ថិរភាពរបស់មូលដ្ឋាន។
ដើម្បីគ្រប់គ្រងល្អប្រភពទុន ភូមិបង្កើតក្រុមបុលទុនបាន ០៤ ក្រុមអាស្រ័យតំណាងបណ្តាអង្គការមហាជនមូលដ្ឋានធ្វើជាប្រធានក្រុម។ ក្រុមនីមួយៗមានសមាជិកចូលរួមពី ២០-២៥ នាក់។ សរុបប្រាក់ឱ្យបុលក្នុងបណ្តាគ្រួសារប្រជាជនជាង ២,២ ពាន់លានដុង។ ផ្តើមពីការពង្រីកប្រសិទ្ធភាពប្រើប្រាស់ប្រភពទុន ម៉្លោះហើយស្មារតីទន្ទឹងរង់ចាំការឧបត្ថម្ភរបស់រដ្ឋគ្មាននៅតទៅទៀត គ្រួសារជាច្រើនខិតខំប្រកបកិច្ចការរកទទួលទានដើម្បីកែលម្អជីវភាព។ លោកមាគាងវិញ ប្រជាជនភូមិត្រពាំងក្រពើចែករំលែក៖ និយាយអំពីជីវភាពរបស់ប្រជាជនបើប្រៀបជាមួយកាលពីមុននោះឃើញថាសព្វថ្ងៃមានការខុសប្លែកយ៉ាងឆ្ងាយ។ ទទួលបានប្រភពទុនអាទិភាព ជនរួមជាតិខ្មែរនៅទីនេះបង្កើតបានទម្រង់ចិញ្ចឹមសត្វ មានប្រសិទ្ធភាព។ ក្រៅពីនោះពួកគាត់ស្ម័គ្រចិត្តធ្វើរាល់កិច្ចការលើកលែងតែកិច្ចការណាដែលច្បាប់ហាមប្រាមដើម្បីជីវភាពកាន់តែបានកក់ក្តៅ។ កាលពីមុន ស្ថានភាពពលករខ្វះការងារធ្វើ មនុស្សជាច្រើនតែងជួបជុំគ្នីគ្នាស៊ីផឹកនោះ បច្ចុប្បន្នមានការងារច្រើន ការស៊ីផឹកក៏មានការថយចុះដ៏គួរឱ្យពណ៌នា។ អំឡុងពេលប្រហែលជានៅឆ្នាំ ២០១០ បើនិយាយពីផ្ទះសម្បែងរឹងមាំ ស្កឹមស្កៃមានត្រឹមតែបន្តិចបន្តួច បច្ចុប្បន្នប្រជាជនភាគច្រើនកសាងបានផ្ទះរឹងមាំ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ