30/08/2022 05:19
លោកត្រឹងថាញ់ម៉ឹង សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកង្វៀងគីមស៊ើង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងអប់រំ-បណ្តុះបណ្តាល លោកង្វៀងដាក់វិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការវប្បធម៌-អប់រំរបស់រដ្ឋសភាធ្វើជាអធិបតីអង្គសន្និបាត។ ចូលរួមអង្គសន្និបាតនៅមណ្ឌលផ្សាយបន្តផ្ទាល់ត្រាវិញមានលោកឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
បណ្តាតំណាងចូលរួមសន្និបាត។ រូបថត៖ ង៉ុកស្វង
វប្បធម៌សាលារៀនជាកត្តាឥទ្ធិពលផ្ទាល់ដល់ការលើកកម្ពស់គុណភាពអប់រំ ជាបរិយាកាសសំខាន់ដើម្បីលត់ដំបុគ្គលិកលក្ខណៈ អប់រំជំនាន់យុវវ័យ ទឹកចិត្តស្នេហាជាតិ ស្មារតីទទួលខុសត្រូវជាមួយប្រទេសជាតិ និងសហគមន៍។ នៅអង្គសន្និបាតនេះបណ្តាតំណាងបានលើកឡើងវិធីសាស្ត្រជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធអនុវត្តសារាចរលេខ ០៨ ចុះថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីពង្រឹងការផ្សព្វផ្សាយការងារកសាងវប្បធម៌នសាលារៀន។ ក្នុងនោះ បានច្បាមខ្ជាប់ដល់ខ្លឹមសារសំខាន់ៗដូចជា៖ កសាងវប្បធម៌សាលារៀនរួមចំណែកកសាង និងពង្រីកវប្បធម៌ ជនជាតិវៀតណាមឆ្លើយតប តម្រូវការពង្រីកប្រទសជាតិចីរភាព។ ការងារចង្អុលការផ្សព្វផ្សាយរបស់សមាជិក សម្ព័ន្ធយុវជន សមាគមន៍ ក្រុម អំពីបណ្តាវិធានការសហការជាមួយផ្នែកអប់រំក្នុងភារកិច្ចកសាងវប្បធម៌សាលារៀន និងកំណត់គោលដៅមួយចំនួនរបស់ផ្នែកវប្បធម៌ក្នុងកិច្ចសហការផ្សព្វផ្សាយការងារកសាងវប្បធម៌សាលារៀន។
មានយោបល់ក្នុងអង្គសន្និបាត សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា ត្រឹងថាញ់ម៉ឹង កំណត់ត្រា និងវាយតម្លៃខ្ពស់ចំពោះការខិតខំ របស់ផ្នែកអប់រំ-បណ្តុះបណ្តាលកន្លងហើយ។ ពិសេសគឺលើផ្នែកដែលអនុវត្តជាច្រើនវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការអប់រំសីលធម៌ និងលទ្ធភាពរស់នៅ សម្រាប់យុវវ័យ អប់រំយុវវ័យបានអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ លោកត្រឹងថាញ់ម៉ឹង សំណូមពរដល់ផ្នែកអប់រំ-បណ្តុះបណ្តាលព្រមទាំងបណ្តាផ្នែកដែលមានការទាក់ទិនគប្បីត្រូវប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៨ ស្តីពីពង្រឹងការផ្សព្វផ្សាយការងារកសាងវប្បធម៌សាលារៀនមុនឆ្នាំសិក្សាថ្មី។ ចំពោះផ្នែកអប់រំគប្បីបន្តជ្រោងខ្ពស់តួនាទី អត្ថន័យការងារកសាងវប្បធម៌សាលារៀន ពង្រឹងការងារផ្សព្វផ្សាយដើម្បីបង្កើតក្តីទំនុកចិត្តក្នុងសង្គមស្តីពីគុណភាពអប់រំ។ លើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ប្រជាធិបតេយ្យ និងតួនាទីដឹកនាំរបស់កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ។ យោងលើមូលដ្ឋាននោះ សាលារៀនគប្បីប្រមូលផ្តុំកម្លាំងកសាងបណ្តាទម្រង់គំរូ និងពង្រីកទូលាយទម្រង់ល្អពូកែដើម្បីស្តារឡើងវិញប្រវេណីស្នេហាជាតិ លត់ដំសីលធម៌ របៀបរស់នៅក្នុងនិស្សិត សិស្ស យុវជន យុវវ័យ កុមារ ជានិច្ចកាលតាមដាន ដាស់តឿន ជំរុញទឹកចិត្តការងារកសាងវប្បធម៌សាលារៀនដើម្បីកំណត់គោលដៅទាន់ពេល តម្រែតម្រង់សមស្របក្នុងដំណាក់កាលថ្មី៕
ប្រែសម្រួល៖ រតនា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។