17/09/2021 09:16
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដូស្វឹងត្វៀងធ្វើការជាមួយខេត្តត្រាវិញអំពីការងារបង្ការ ទប់ស្កាត់អាសន្ន
រោគជំងឺកូវីដ-១៩។ រូបថត៖ ម៉ីញ៉ឹង
នោះគឺយោបល់ចង្អុលការរបស់អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដូស្វឹងត្វៀង នៅអង្គសន្និបាត ប្តូរវេនផ្សាយបន្តផ្ទាល់ស្តីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ជាមួយ ១២ ខេត្ត ក្រុង តំបន់តីណាមបូ កាលពីព្រឹកថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០២១។
នៅកន្លែងផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោក ឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយបណ្តាមន្ទីរ ផ្នែកខេត្តមានពាក់ព័ន្ធ។
នៅអង្គប្រជុំ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដូស្វឹងត្វៀង បានសង្កត់ធ្ងន់៖ នៅ ១២ ខេត្ត ក្រុង តំបន់តីណាមបូ ខេត្តតៀងយ៉ាងជាខេត្តមានចំនួនករណីជ្រាបជំងឺកូវីដ-១៩ ច្រើនបំផុត និងទាបបំផុតគឺខេត្តកាម៉ៅ។ ព្រោះហេតុនោះ បណ្តាខេត្ត ក្រុងសម្គាល់ថាជំរុញការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺជាភារកិច្ចយុទ្ធសាស្រ្តសំខាន់ និងយូរអង្វែង មិនទុកឲ្យបណ្តាករណីឆ្លងរាលដាលរោគជំងឺពីខាងក្រៅចូលមកខេត្ត ត្រួតពិនិត្យម៉ត់ចត់ បណ្តាករណីចូលមកប្រទេសដោយខុសច្បាប់ តំបន់ផ្តោះប្តូរមុខទំនិញតាមបណ្តាច្រកព្រំដែនផ្លូវទឹក។ តាមដានម៉តចត់មិនទុកឲ្យអាសន្នរោគជំងឺរីករាលដាលខាងក្នុង និងអាជីវកម្ម។
បណ្តាខេត្ត ក្រុងត្រួតពិនិត្យ កែលម្អផែនការ វិធីសាស្រ្តធ្វើកោសល្យវិច័យសម្រាំងក្នុងសហគមន៍ តំបន់ចត្តាឡីស័កប្រមូលផ្តុំ។ យកចិត្តទុកដាក់ការងារព្យាបាលបណ្តាករណី F0 កាត់បន្ថយខ្ទង់ចំ ណាយសុខាភិបាល កាត់បន្ថយនិន្នាការស្លាប់។ ធ្វើកោសល្យវិច័យសម្រាំងទូទៅ ដើម្បីគម្លាតករណី F0 ក្នុងសហគមន៍។ ផ្សព្វផ្សាយវិធីសាស្រ្តព្យាបាលករណី F0 នៅនឹងផ្ទះ និងជម្លៀសករណី F1 នៅនឹងផ្ទះ។ តាមដានត្រួតពិនិត្យម៉ត់ចត់ បណ្តាពេលសកម្មភាពនៅក្នុងមណ្ឌលជម្លៀសប្រមូលផ្តុំ និងរៀបចំគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺគ្រប់លំដាប់ថ្នាក់។ល។ នៅ អង្គប្រជុំលោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹង៖ ដើម្បីទប់ទល់ជាមួយបណ្តាស្ថានភាពរាតត្បាតរបស់អាសន្នរោគជំងឺ ខេត្តបន្តវាយតម្លៃកម្រិតគ្រោះថ្នាក់ និងអនុវត្តបណ្តាវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគជំងឺក្នុងតំបន់ជម្លៀសប្រមូលផ្តុំ និងចំពោះអា ជីវកម្ម មណ្ឌលឧស្សាហកម្ម។ ចំពោះកម្រិតអាចមាននិន្នាការ ខេត្តវាយតម្លៃកម្រិតអាចមាននិន្នា ការគ្រប់មូលដ្ឋានក្នុងខេត្ត។ វាយតម្លៃទ្រង់ទ្រាយ ដល់ភូមិ អនុសង្កាត់ តំបន់ជម្លៀសប្រមូលផ្តុំ និង ស្នើបំពេញបន្ថែមវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្ន រោគជំងឺនៅតំបន់ជម្លៀសសុខាភិបាល។ល។ ចំពោះបណ្តាតំបន់ជម្លៀសសុខាភិបាលបានសម្គាល់ ដូចជាតំបន់អាចមាននិន្នាការខ្ពស់ យកសំណាកតេស្តរហ័សគួបផ្សំ ០៣ គំរូឬធ្វើកោសល្យវិច័យ PCR គួបផ្សំ ១០ គំរូនៅថ្ងៃដំបូងក្រោយពេល ជម្លៀស អនុវត្តបន្តបន្ទាប់ ០៣ លើក ក្នុងមួយលើកៗគម្លាតពីគ្នា ០៣ ថ្ងៃ។ ជំរុញការងារត្រួតពិនិត្យតំបន់ជម្លៀសបង្ការ ទប់ស្កាត់ការចម្លងខ្វែង គ្នានិងគ្នាក្នុងបណ្តាតំបន់ជម្លៀសប្រមូលផ្តុំ។ ចំពោះអាជីវកម្ម និងតំបន់ឧស្សាហកម្មអនុញ្ញាតឲ្យបណ្តាអាជីវកម្មធ្វើសកម្មភាពពេលធានាគ្រប់គ្រាន់បណ្តាលក្ខឋានស្តីអំពីវិធីសាស្រ្ត “០៣ នៅនឹងកន្លែង”៕
ចាប់តាំងពីថ្ងៃទី ២០ កក្កដា ឆ្នាំ ២០២១ ដល់អស់ថ្ងៃទី ៣១ មករា ឆ្នាំ ២០២២៖ ទទួលសំណុំលិខិតឧបត្ថម្ភពលករត្រូវផ្តាច់កិច្ចសន្យាសហការពលកម្ម ប៉ុន្តែមិនគ្រប់លក្ខណៈទទួលឧបភោគសោធនបាត់អាជីព
មជ្ឈមណ្ឌលសេវាកម្មការងារធ្វើខេត្តត្រាវិញ ទើបប្រកាសទទួលសំណុំលិខិតឧបត្ថម្ភពលករត្រូវផ្តាច់កិច្ចសន្យាសហការពលកម្មប៉ុន្តែមិនគ្រប់ លក្ខណៈទទួលឧបភោគសោធនបាត់អាជីពតាមសេចក្តីសម្រេចចិត្តលេខ ២៣/២០២១/QĐ-TTg ចុះថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
មុខសញ្ញាបានឧបត្ថម្ភគឺពលករធ្វើការនៅនឹង អាជីវកម្ម សហករណ៍ អង្គភាពបុព្វហេតុរដ្ឋបង្កើត ធានាចំណាយជាប្រចាំឬចំណាយវិនិយោគ និងចំណាយជាប្រចាំដោយខ្លួនឯង មូលដ្ឋានអប់រំ កម្រិតពន្លក មតេ្តយ្យ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មូលដ្ឋានអប់រំវិជ្ជាជីវៈត្រូវផ្អាកសកម្មភាពតាមសំណូមពររបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ចដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ចាប់តាំងពីថ្ងៃទី ០១ ឧសភា-៣១ ធ្នូ ឆ្នាំ ២០២១។ ពលករបានឧបត្ថម្ភលុះត្រាមានគ្រប់លក្ខណៈ (១) កំពុងចូលរួមគាំពារសង្គមដោយចាប់បង្ខំនៅបន្ត បន្ទាប់មុនពេលពលករផ្តាច់កិច្ចសន្យាសហការពលកម្ម។ (២) ផ្តាច់កិច្ចសន្យាសហការពលកម្ម ក្នុងរយៈពេលចាប់ពីថ្ងៃទី ០១ ឧសភាដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ ប៉ុន្តែមិនគ្រប់លក្ខណៈទទួលឧបភោគសោធនបាត់អាជីព (លើកលែងករណី ពលករផ្ដាច់កិច្ចសន្យាសហការពលកម្មខុសច្បាប់ ទទួលបៀវត្សចូលនិវត្តន៍ ឧបត្ថម្ភបាត់កម្លាំងពល កម្មប្រចាំខែ)។
ពលករបានឧបត្ថម្ភ ០១ លើក ម្នាក់ៗបានឧបត្ថម្ភ ៣.៧១០.០០០ ដុងស្រ្តីកំពុងមានគភ៌បានឧបត្ថម្ភ បន្ថែមម្នាក់ៗ ១.០០០.០០០ ដុង។ ពលករកំពុង ចិញ្ចឹមកូនបង្កើត កូនចិញ្ចឹមឬថែទាំជំនួសកុមារមិនគ្រប់អាយុ ០៦ ឆ្នាំបានឧបត្ថម្ភបន្ថែមម្នាក់ៗ ១.០០០.០០០ ដុងចំពោះកុមារមានវ័យមិនទាន់ គ្រប់ ០៦ ឆ្នាំ (ឧបត្ថម្ភតែម្នាក់គឺម្តាយ ឬឪពុក ឬអ្នកថែទាំកុមារជំនួស)។
ពលករធ្វើសំណុំលិខិតស្នើឧបត្ថម្ភតាមគំរូលេខ ០៧ បានផ្ញើតាមទំព័រ Zalo និង Facebook របស់មជ្ឈមណ្ឌលសេវាការងារធ្វើខេត្តត្រាវិញ និងលិខិតមានពាក់ព័ន្ធតាមសេចក្តីកំណត់។ រយៈពេលគបសំណុំលិខិតស្នើឧបត្ថម្ភរហូតដល់អស់ ថ្ងៃទី ៣១ មករា ឆ្នាំ ២០២២ តាមរយៈប្រៃសនីយ៍ ដោយស្រោមសំបុត្រធានាដល់មជ្ឈមណ្ឌលសេ វាការងារធ្វើខេត្តត្រាវិញ អាសយដ្ឋានលេខ ៥៤២ វិថីគាងធីញ៉ឹង អនុសង្កាត់លេខ ៤ សង្កាត់ទី ៧ ទីក្រុងត្រាវិញ ខេត្តត្រាវិញ៕