• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ជូនស្លាកនិមិត្តរូបផ្ទះមហាសាមគ្គី ៣០ ខ្នងនាទិវាមហាសាមគ្គី ទូទាំងប្រជាជាតិនៅភូមិព្រែកលប

15/11/2022 08:50

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិនៅភូមិព្រែកលប ឃុំតឹងហ៊ុង ស្រុកទីវកឹងអំណរអនុស្សាវរីយឆ្នាំទី ៩២ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពមាតុភូមិវៀតណាម - ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ - ១៨/ ១១/២០២២)។ អ្នកស្រីយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រះឧបជ្ឈាយ៍ថាច់អ៊ុត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង និងប្រជាជននៅមូលដ្ឋានជាង ១០០ នាក់និមន្ត និងអញ្ជើញចូលរួម។

លោកផាមតៀកកឿង ជូនស្លាកផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ។

       ឆ្នាំ ២០២២ គណៈការងាររណសិរ្សភូមិព្រែកលប សហការជាមួយបណ្តាអង្គការចាត់តាំងចលនាប្រជាជនក្នុងភូមិបរិច្ចាគដី និងសម្ភារ  សម្រាប់កសាងបណ្តាសំណង់គមនាគមន៍ជនបទ ជួសជុល កសាងថ្មីផ្លូវបេតុង ផ្លូវកៅស៊ូ។ល។ សរុបទឹកប្រាក់ជាង ៩២ លានដុង។ ចលនាសប្បុរសជនជូនអំណោយ ១៧៨ ចំណែក ផ្ទះ ឧបការគុណ ០១ ខ្នង ផ្ទះមេត្តាធម៌ ០២ ខ្នង  ផ្ទះមហាសាមគ្គី ០៤ ខ្នងដល់ជនក្រីក្រក្នុងភូមិ សរុបថវិកាជាង ៥១២ លានដុង។
     ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជូនប័ណ្ណសរសើរ ០១ ច្បាប់ដល់សមូហភាពគណៈការ ងាររណសិរ្សភូមិព្រែកលបដោយមានស្នាដៃ ឆ្នើមក្នុងការអនុវត្តន៍កិច្ចចលនា “ប្រជាជនទាំង មូលសាមគ្គីចូលរួមកសាងជនបទថ្មី  អារ្យធម៌ ទីក្រុង” ជូនស្លាកនិមិត្តរូបផ្ទះមហាសាមគ្គី ៣០ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារលំបាកអំពីលំនៅឋាន សរុបតម្លៃជាង ១,៣ ពាន់លានដុង (ពី មូលនិធិសុខុមាលភាពសង្គមខេត្ត) ជូនអំណោយ ១០ ចំណែកដល់គ្រួសារគោលនយោបាយគ្រួសារអ្នកមានប្រជាប្រិយភាពក្នុងភូមិ។ ប្រធាន គណៈកម្មាធិការប្រជាជនស្រុកទីវកឹងជូនលិខិតសរសើរ ០៤ ច្បាប់ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារ ឧបត្ថម្ភ បណ្តាចលនារណសិរ្សនៅមូលដ្ឋាន និងឧបត្ថម្ភផ្ទះមហាសាមគ្គី ០១ ខ្នង ដល់គ្រួសារក្រីក្រគិត ជាតម្លៃ ៥០ លានដុង។ ប្រធានគណៈកម្មាធិការប្រជាជនឃុំ តឹងហ៊ុងជូនលិខិតសរសើរ ០៤ ច្បាប់ដល់សមូហភាព និងបុគ្គលដែលសម្រេចភារកិច្ចឆ្នើមក្នុងឆ្នាំ ២០២២ និងជូនផ្ទះមហា សាមគ្គី ០១ ខ្នង ដល់គ្រួសារក្រីក្រគិតជាតម្លៃ ៥០ លានដុង៕          ដំណឹង-រូបថត៖ សុជា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.