• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ជនរួមជាតិខ្មែរក្នុងខេត្តសកម្មជ្រោម ជ្រែងចូលរួមប្រិតសំចៃអគ្គិសនី

19/11/2021 06:01

បងសើុងថាយយ៉ាង បុគ្គលិកអគ្គិសនីថ្កូវណែនាំព្រះតេជគុណថាច់សា អំពីរបៀបតាមដានប្រាក់អគ្គិសនី
តាមរយៈទូរស័ព្ទចល័ត។ រូបថត៖ ត្រឿងអង

     ដើម្បីអនុវត្តម៉ឹងម៉ាត់ផែនការលេខ ៦០/KH- UBND ចុះថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ របស់ប្រធាន គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការអនុវត្តសារាចរលេខ ២០/CT-TTg ចុះថ្ងៃទី ០៧ ខែឧសភាឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីបង្កើនការប្រិតសំចៃអគ្គិសនីដំណាក់កាល ២០២០- ២០២៥ ក្នុងបណ្ដាឆ្នាំ កន្លង បំផុតចាប់តាំងពីឆ្នាំ ២០១៩ មកទល់ពេល នេះ ទោះបីត្រូវជះឥទ្ធិពលជំងឺកូវីដ-១៩ ក្ដី ប៉ុន្តែ ក្រុមហ៊ុនអគ្គិសនីត្រាវិញ នៅតែរក្សាបណ្ដាវិធីសាស្រ្តផ្សព្វផ្សាយ ចលនាប្រិតសំចៃអគ្គិសនី ប្រើអគ្គិសនីសុវត្ថិភាព និងមានប្រសិទ្ធភាពតាមរយៈ បណ្ដាអង្គការមហាជន ព្រះសង្ឃខ្មែរទាំង ១៤៣ វត្តក្នុងខេត្ត។ ផ្ដើមពីនោះ ស្មារតីអំពីការប្រិតសំចៃអគ្គិសនីរបស់ពុទ្ធបរិស័ទ ក្នុងតំបន់ជនរួមជាតិខ្មែរ មិនបង្អង់កើនឡើង។
នៅវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវទទួលបដិសណ្ធារៈយើងខ្ញុំរួច ព្រះពហុស្សូតថាច់សាបានឲ្យដឹងថា៖ពុទ្ធបរិស័ទអញ្ជើញមកប្រជុំជីវភាពសាសនានៅវត្តស្វាយសៀមចាស់ប្រមាណ ១.០០០ គ្រួសារ ភាគច្រើននៅបណ្ដាភូមិ៖ ស្វាយសៀម ជ្រៃធំ និង ពាមបួន។ បច្ចុប្បន្នមាមីងខ្មែរនៅភូមិទាំង ០៣ នោះសុទ្ធសឹងមានអគ្គិសនីប្រើប្រាស់សុវត្ថិភាព និង  ប្រិតសំចៃ។ ជាពិសេសមាមីងតែងប្រើអំពូល ភ្លើងប្រភេទស៊ីភ្លើងសម្រាប់បំភ្លឺក្នុងការប្រជុំជីវភាព ។ល។
     ថ្មីៗនេះ  យើងខ្ញុំទើបទៅជួបរួចសំណេះសំណាល ជាមួយព្រះតេជគុណថាច់ភឿងថាញ់ ព្រះចៅអធិការវត្តឥដ្ឋ ឃុំហ្វៀងហោយ ស្រុកកាងឡុង ព្រះអង្គបានឲ្យដឹងថា៖ ឆ្លងតាមរយៈបណ្ដាចលនា របស់បណ្ដាអង្គការមហាជន បច្ចុប្បន្ន គ្រួសារ ១០០% ក្នុងភូមិតែងចូលរួមជ្រោមជ្រែងអនុវត្ត បណ្ដាវិធានការប្រើអគ្គិសនីសុវត្ថិភាព និងប្រិតសំចៃ។ ជាពិសេស ជ្រោមជ្រែងចលនាកសាង ភូមិជនបទថ្មី គ្រួសារនីមួយៗបានគបវាល់ប្រាក់  ២០០.០០០ ដុងសម្រាប់កសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺតាមផ្លូវជនបទ ០២ ខ្សែ ប្រវែងជិត ០២ គីឡូម៉ែត្រ។ល។
     សម្រេចបានលទ្ធផលទាំងនោះ គឺអាស្រ័យដោយអនុវត្តការងារផ្សព្វផ្សាយ ណែនាំមាមីងពុទ្ធបរិស័ទ បង្កើនចំណេះដឹងក្នុងការប្រិតសំចៃអគ្គិសនី។ នៅបណ្ដាថ្ងៃសីលព្រះសង្ឃនៃបណ្ដាវត្ត បានឆ្លៀតផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទចូលរួមប្រិតសំចៃអគ្គិសនី បង្កើនការយល់ដឹងអំពីរបៀប ប្រើអគ្គិសនីសុវត្ថិភាព ។
     លោកមាគាងសៅរ៍ នៅភូមិឫស្សីម្គម្ព ឃុំង៉ុកបៀង ស្រុកថ្កូវប្រកបរបរបោះគ្រែឫស្សីជាង ២០ ឆ្នាំកន្លង។ លោកមាបានឲ្យដឹងថា៖ ដោយបាន ទទួលផលពីគម្រោងការ “ផ្គត់ផ្គង់អគ្គិសនីជូនគ្រួ សារប្រជាជនដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ភាគច្រើនគឺជនរួមជាតិខ្មែរខេត្តត្រាវិញ” ចាប់តាំង ពីពេលមានបណ្ដាញអគ្គិសនីជាតិ លោកមាវិនិយោគទុនទិញឧបករណ៍សម្រាប់បម្រើក្នុងរបរបោះគ្រែឫស្សី (ម៉ាស៊ីនអារឈើ ម៉ាស៊ីនរំលីង ភ្នែកឫស្សី ម៉ាស៊ីនស្វានជាដើម)។ អាស្រ័យដោយ មានអគ្គិសនីហើយប្រិតសំចៃអគ្គិសនី លោកមាផលិតគ្រែឫស្សីទទួលបានប្រភពចំណូលជាមធ្យមក្នុងមួយថ្ងៃពី ២៥០.០០០-៣០០.០០០ ដុង៕                      ត្រឿងអង-ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.