17/01/2023 08:27
តាមប្រភពដំណឹងពីគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ក្នុងការជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើក ៣ កុម្ភៈ ឆ្នាំ ២០២៣ នេះ ក្នុងទូទាំងខេត្តមានបក្ខជនចំនួន ២១០ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស (ឧទ្ទិសជូន ៥ រូប)។
ជាក់ស្តែងនោះគឺ បក្ខភាគស្រុកកាងឡុងមានបក្ខជនបានទទួលសញ្ញាសម្គាល់អាយុបក្សចំនួន ៤៣ រូប បក្ខភាគទីក្រុងត្រាវិញ ៣៨ រូប បក្ខភាគស្រុកកូវង៉ាង ៣០ រូប បក្ខភាគស្រុកចូវថាញ់ ១៩ រូបបក្ខភាគទីផ្សាររួមខេត្តយ្វៀងហាយ ១៧ រូប បក្ខភាគស្រុកទីវកឹង ១៦ រូប បក្ខភាគស្រុកថ្កូវ ១៥ រូប បក្ខភាគស្រុកកូវកែ ១៣ រូប បក្ខភាគផែនបណ្តាស្ថាប័ន និងអាជីវកម្ម ០៨ រូប បក្ខភាគស្រុកយ្វៀងហាយ ០៦ រូប បក្ខភាគគណៈបញ្ជាការដ្ឋានយោធាខេត្ត ០៤ រូប បក្ខភាគគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ០១ រូប។
ក្នុងចំនួន ២១០ បក្ខជនបានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើកនេះ មានបក្ខជន ០១ រូបទទួលសញ្ញាសម្គាល់អាយុបក្ស ៧០ ឆ្នាំ បក្ខជន ០១ រូបទទួលសញ្ញាសម្គាល់អាយុបក្ស ៦៥ ឆ្នាំ បក្ខជន ១២ រូបជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៦០ ឆ្នាំ (ឧទ្ទិស ០១) បក្ខជន ២៥ រូបបានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ (ឧទ្ទិស ០២) បក្ខជន ២២ រូបទទួលសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ៥៧ រូបបានជូន និងឧទ្ទិសជូនទទួលសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ (ឧទ្ទិស ០១) បក្ខជន ៦៤ រូប សញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ៕
ប្រែសម្រួល៖ ថាច់ហៀង
ពិធីជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជន។
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។