• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឆាប់បញ្ជូនសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគទៅក្នុងជីវភាព

13/11/2020 10:28

ស្ថិតក្នុងមហាសន្និបាតបក្ខភាគខេត្តត្រាវិញ នីតិកាលទី ១១ អាណត្តិកាល ២០២០-២០២៥ តំណាងឲ្យបណ្តាសមមិត្តទើបបានជាប់ឆ្នោតចូលក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្ត សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង បានប្តេជ្ញាចិត្តចំពោះមហាសន្និបាត៖ ជានិច្ចកាលរឹងប៉ឹងគោលជំហរហ្នឹងនគោលដៅ ឧត្តមគតិឯករាជ្យប្រជាជាតិ និងលទ្ធិសង្គមនិយម ស្មោះត្រង់ជាមួយនឹងលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញ និងបុព្វហេតុផ្លាស់ប្តូរថ្មីរបស់បក្ស។ ជានិច្ចកាលរៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជា និងលទ្ធភាពដឹកនាំ គ្រប់គ្រង លត់ដំសីលធម៌អត្តចរិតបដិវត្តន៍និងរបៀបរស់នៅស្អាតស្អំតម្លាភាព ទៀងត្រង់ ទទួលបន្ទុកក្នុងការងារ ប្រតិបត្តិម៉ឹងម៉ាត់បណ្តាល័ក្ខការណ៍ សេចក្តីកំណត់របស់បក្ស។ ជានិច្ចកាលពង្រីកប្រជាធិបតេយ្យ បង្កើន និងរក្សាខ្ជាប់ភាពសាមគ្គីផ្ទៃក្នុងគណៈប្រតិបត្តិការបក្សខេត្ត ធ្វើជាស្នឹងនៃមជ្ឈមណ្ឌលសាមគ្គីក្នុងបក្ខភាគ សាមគ្គីកងទ័ព ប្រជាជន សាមគ្គីបណ្តាជនជាតិ សាសនាក្នុងខេត្ត។ ផ្លាស់ប្តូរថ្មីឥរិយាបថ និងវិធីសាស្ត្រធ្វើការតាមទិសដៅម្ចាស់ការ ផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ ហានគិតហានធ្វើ ហានទទួលបន្ទុកខុសត្រូវចំពោះបក្ខភាគ និងប្រជាជន។ “ប្តេជ្ញាចិត្តលើកស្ទួយត្រាវិញក្លាយជាខេត្តពង្រីកក្នុងក្រុមមុខតំបន់វាលទំនាបទន្លេគឺវឡុង” រួមចំណែករួមជាមួយនឹងទូទាំងប្រទេសអនុវត្តសម្រេចជោគជ័យគោលដៅ “ប្រជាជនសម្បូណ៍ ប្រទេសខ្លាំងពូកែ ប្រជាធិបតេយ្យ សមាសភាព អារ្យធម៌”​តាមគោលដៅសង្គមនិយម។

ក្នុងបាឋកថាបិទមហាសន្និបាត សមមិត្តង៉ូជីកឿងសំណូមពរ “ក្រោយពីមហាសន្និបាតនេះ ទូទាំងបណ្តាអង្គការចាត់តាំងបក្សតាំងពីខេត្តរហូតដល់សាខាបក្សចាត់តាំងសិក្សាស្រាវជ្រាវ ជ្រួតជ្រាបជ្រៅជ្រះសេចក្តីសម្រេចចិត្ត បណ្តាឯកសារមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ក្នុងទូទាំងបក្ខភាគ  និងផ្សព្វផ្សាយទូលំទូលាយដល់ទូទាំងប្រជាជនក្នុងខេត្តស្តីពីលទ្ធផលមហាសន្និបាត។ ប្រញាប់កសាង ផ្សព្វផ្សាយបណ្តាកម្មវិធី ផែនការធ្វើសកម្មភាពដើម្បីជំរុញរហ័សបញ្ជូនសេចក្តីសម្រេចចិត្តមហាសន្និបាតទៅក្នុងជីវភាព បំផុសចលនាបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងជម្រៅទៅក្នុងទូទាំងបក្ស ទូទាំងប្រជាជន ទូទាំង កងទ័ព ប្តេជ្ញាចិត្តអនុវត្តសម្រេចជោគជ័យគោលដៅសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតដាក់ចេញ”។

ដើម្បីទុកឲ្យការបញ្ជូនសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ទៅក្នុងជីវភាពតាមសំណូមពរចង្អុលការរបស់សមមិត្តលេខាបក្សខេត្ត គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងអង្គការចាត់តាំងបក្សគប្បីអនុវត្តនូវបណ្តាវិធីសាស្ត្រដូចខាងក្រោម៖

ទីមួយ, គណៈកម្មាធិការបក្សមូលដ្ឋាន អង្គភាពគប្បីត្រូវបញ្ជាក់ឲ្យបានការងារផ្សព្វផ្សាយ រៀនសូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតគឺជាលើកប្រជុំជីវភាពនយោបាយយ៉ាងជ្រៅទូលំទូលាយដោយមានអត្ថន័យសំខាន់ពិសេសដើម្បីបង្កភាពវិវឌ្ឈន៍អំពីការយល់ដឹង ឯកភាពឆន្ទះ និងធ្វើសកម្មភាពក្នុងទូទាំងបក្ខភាគ និងការយល់ព្រមខ្ពស់ក្នុងប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្ត។ លើកទឹកចិត្តជំរុញទូទាំងបក្ខភាគ ទូទាំងប្រជាជន និងទូទាំងកងទ័ពក្នុងខេត្តពង្រីកខ្ពស់ស្មារតីស្នេហាជាតិ ឆន្ទះខ្លួនទីពឹងខ្លួននិងកម្លាំងមានព្រៀបមហាសាមគ្គីប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្ត អនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាត។

ប្រញាប់ចង្អុលការម៉ឹងម៉ាត់ការចាត់តាំងរៀនសូត្រ ជ្រួតជ្រាបផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតតាមសារាចររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងសេចក្តីណែនាំរបស់គណៈឃោសនាអប់រំបក្សខេត្ត។ លើកកម្ពស់តួនាទីនិងទទួលបន្ទុករបស់គណៈកម្មាធិការបក្ស ពិសេសគឺលេខាបក្សក្នុងការដឹកនាំ ចង្អុលការចាត់តាំងសិក្សាស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តមហាសន្និបាតត្រឹមត្រូវតាមសារាចរលេខ ២៥-CT/TU ចុះថ្ងៃទី ៣០ឧសភាឆ្នាំ ២០១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត​(នីតិកាលទី ៩) “ស្តីពីលើកកម្ពស់ស្មារតីទទួលបន្ទុករបស់អ្នកជាប្រមុខអង្គការចាត់តាំងបក្សក្នុងការសិក្សាស្រាវជ្រាវចាត់តាំងអនុវត្តសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស” បង្កភាពឯកភាពអំពីទស្សនៈ យល់ដឹងនិងប្តេជ្ញាចិត្តខ្ពស់លើមូលដ្ឋានជ្រួតជ្រាបគ្រប់គ្រាន់សេចក្តីសម្រេចចិត្តមហាសន្និបាតនិងកម្មវិធីធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្តអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និ។

យកចិត្តទុកដាក់ដល់ការប្រគល់ការងារឲ្យអ្នករបាយការណ៍សិក្សាស្រាវជ្រាវជ្រៅជ្រះក្តាប់ខ្ជាប់សេចក្តីសម្រេចចិត្តមហាសន្និបាត មានការត្រិះរិះ ទស្សនៈត្រឹមត្រូវ មានឫទ្ធានុភាព ប្តេជ្ញាចិត្ត និងទទួលបន្ទុក មានបទពិសោធន៍ ជំនាញការ លទ្ធភាពធានាផ្សព្វផ្សាយជាក់ច្បាស់ទៀងត្រង់ខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាត សមស្របនឹងមុខសញ្ញាជាក់ស្តែង ដើម្បីទុកឲ្យសេចក្តីសម្រេចចិត្តបានស៊ីជម្រៅទៅក្នុងការយល់ដឹងនិងធ្វើសកម្មភាពរបស់កម្មាភិបាល បក្ខជននិងប្រជាជនគ្រប់រូប។ គណៈឃោសនាអប់រំបក្សខេត្តចាត់តាំងហ្វឹកហាត់កងជួរអ្នករបាយការណ៍ថ្នាក់ខេត្ត ផ្គត់ផ្គង់ឯកសារទាក់ទិនដល់ការរៀនសូត្រជ្រួតជ្រាបនិងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាត។

ទីពីរ,យកចិត្តទុកដាក់ដល់ការចង្អុលការផ្លាស់ប្តូរថ្មីរូបភាពចាត់តាំងរៀនសូត្រជ្រួតជ្រាបសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគតាមសេចក្តីសម្រេចចិត្តលេខ ២៥០-QĐ/TU ចុះថ្ងៃទី​១៤ ធ្នូឆ្នាំ ២០១៥ ​របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត (នីតិកាលទី ១០) ស្តីពី “ការផ្សព្វផ្សាយរៀនសូត្រជ្រួតជ្រាបសេចក្តីសម្រេចចិត្តសារាចររបស់បក្ស”។ អនុវត្តទាំងពីររូបភាពផ្ទាល់ និងផ្សាយបន្តផ្ទាល់(កន្លែងដែលមានលក្ខណៈ)ដើម្បីទុកឲ្យកម្មាភិបាល បក្ខជនបានរៀនសូត្រជ្រួតជ្រាបបានច្រើនរូប។

ទីបី,ចំណុចថ្មីមួយក្នុងមហាសន្និបាតអាណត្តិកាល តាមស្មារតីសារាចរលេខ ១៥-CT/TW របស់ការិយាល័យនយោបាយនោះគឺតំណាងមហាសន្និបាតបានពិភាក្សារួមបំពេញយោបល់ទៅក្នុងសេចក្តីព្រាងកម្មវិធីធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្តដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត។ ហេតុដូច្នោះ ក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តជាក់ស្តែងក្នុងកម្មវិធីធ្វើសកម្មភាព ដើម្បីទុកឲ្យបណ្តាថ្នាក់ បណ្តាផ្នែកបានឃើញច្បាស់នូវភារកិច្ចរបស់មូលដ្ឋាន អង្គភាពក្នុងការងារធ្វើសេនាធិការជូនគណៈកម្មា ធិការបក្សខេត្ត ក៏ដូចជាក្នុងការចាត់តាំងអនុវត្ត។ ទន្ទឹមនឹងនោះ នេះក៏ជាមូលដ្ឋានសម្រាប់កម្មាភិបាល បក្ខជន និងប្រជាជនត្រួតពិនិត្យ ស៊ើបអង្កេតការផ្សព្វផ្សាយ អនុវត្តរបស់បណ្តាថ្នាក់បណ្តាផ្នែក។

ទីបួន,គណៈឃោសនាអប់រំបក្សខេត្តសហការជាមួយនឹងមន្ទីរព័ត៍មាននិងទូរគមនាគមន៍ចង្អុលការការងារផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើកាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ ច្រកទ្វារព័ត៍មានអេឡិចត្រូនិចរបស់ខេត្ត ទំព័រព័ត៍មានរបស់គណៈកម្មាធិការបក្សខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត កសាងមាតិការជំនាញ “បញ្ជូនសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគទៅក្នុងជីវភាព”។គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់ដោយឆ្លងតាមស្ថានីយផ្សាយសម្លេង ដំណាក់ផ្សាយសម្លេង ទំព័រព័ត៍មានរបស់ស្រុក ទីផ្សាររួមខេត្ត ទីក្រុង កងជួរអ្នករបាយការណ៍ ផ្សព្វផ្សាយនិងបណ្តារូបភាពផ្សព្វផ្សាយបន្តផ្ទាល់ភ្នែក ពាក្យស្លោក ផ្ទាំងបដា គំរូរូបប្រកាស បណ្តាសកម្មភាពវប្បធម៌-សិល្បះ ។ល។ ដើម្បីផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន។ ពិសេសគឺ ផ្សព្វផ្សាយជម្រៅទូលាយទៅក្នុងទូទាំងសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម បណ្តាអង្កការមហាជន និងប្រជាជន ជួយឲ្យកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម បណ្តាអង្កការមហាជននិងប្រជាជនយល់បានជ្រៅជ្រះពីខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាត ផ្តើមពីនោះអនុវត្ត និងប្រើប្រាស់ការច្នៃប្រតិដ្ឋទៅក្នុងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន ស្ថាប័ន អង្គភាព បញ្ជូនសេចក្តីសម្រេចចិត្តមហាសន្និបាតទៅក្នុងជីវភាព។

ទីប្រាំ,ដើម្បីទុកឲ្យការរៀនសូត្រ ជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតសម្រេចតាមសំណូមពរ គណៈឃោសនាអប់រំបក្សខេត្តរួមជាមួយនឹងគណៈឃោសនាអប់រំបក្សគ្រប់លំដាបថ្នាក់ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់បង្កើនការងារត្រួតពិនិត្យស៊ើបអង្កេតទាំងក្នុងនិងក្រោយលទ្ធផលផ្សព្វផ្សាយរៀនសូត្រ និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាត។ ខ្លឹមសារត្រួតពិនិត្យស៊ើបអង្កេតលើបណ្តាវិស័យដូចជា៖ ផែនការផ្សព្វផ្សាយ រៀនសូត្រជ្រួតជ្រាបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ របៀបចាត់តាំងបណ្តាសន្និបាតរៀនសូត្រជ្រួតជ្រាបសេចក្តីសម្រេចចិត្ត (ពេលវេលា ខ្លឹមសារ ឯកសារ) គុណភាពអ្នករបាយការណ៍ ចំនួនបក្ខជនចូលរួម ចំនួន គុណភាពអត្ថបទប្រមូលផល ការកសាងគម្រោងការ ផែនការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត (តាមបណ្តាភារកិច្ចដែលបានបញ្ជាក់ក្នុងកម្មវិធីធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត) បណ្តារូបភាពផ្សព្វផ្សាយចេញទៅសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម បណ្តាអង្គការមហាជន និងប្រជាជន។គោលដៅរបស់ការត្រួតពិនិត្យដើម្បីទិតៀនទាន់ពេលបណ្តាចំណេះដឹងខុសឆ្គង ឃេ្លងឃ្លោង ពិសេសគឺភាពត្រដាង “ខ្ជិលរៀនសូត្រគោលការណ៍ គោលមាគ៍ា សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ” កែតម្រង់ រួមបំពេញយោបល់ដល់កន្លែងអនុវត្តមិនទាន់បានល្អ ហើយត្រូវមានរូបភាពវិនិច្ឆ័យបណ្តាសមូហភាព បុគ្គលប្រតិបត្តិមិនម៉ឹងម៉ាត់ចំពោះការរៀនសូត្រសេចក្តីសម្រេចចិត្តមហាសន្និបាត វាយតម្លៃស្ងើចសរសើរចំពោះអង្គការចាត់តាំងបក្សអនុវត្តម៉ឹងម៉ាត់មានគុណភាពក្នុងការរៀនសូត្រជ្រួតជ្រាប និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាត។យកចិត្តទុកដាក់ដល់ការបូកសរុបជាបឋម បូកសរុបដកពិសោធន៍ក្នុងដំណាក់កាលជ្រួតជ្រាប និងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្ត៕ប្រែសម្រួល៖រតនា

TIN CÙNG MỤC

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
  • ០២ ខែដើមឆ្នាំ ២០២៥៖ ខេត្តត្រាវិញប្រិតសំចៃអគ្គិសនីបាន ៥,៦១ លានគីឡូវ៉ាត
Tin Nổi Bật

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.