• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ចុះកិច្ចសហការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាព

16/05/2023 08:51

     មន្ទីរពលកម្ម យុទ្ធជនពិការ សង្គមកិច្ចនិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញចាត់តាំងពិធីចុះកិច្ចសហការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រស្ថិរភាព ដំណាក់កាល ២០២១-២០២៥ លើ ភូមិសាស្រ្តខេត្ត។

     សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍គណៈបក្សខេត្ត ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តង្វៀងវ៉ាំងអ៊ុក សមាជិកគណៈប្រតិបត្តិ ការបក្សខេត្ត នាយកមន្ទីរពលកម្ម យុទ្ធជនពិការ សង្គមកិច្ចចូលរួមធ្វើអធិបតីនិងអនុ វត្តការចុះកិច្ចសហការ។

ពិធីចុះកិច្ចសន្យាសហការរវាងថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមខេត្ត និងមន្ទីរពលកម្មយុទ្ធជនពិការ សង្គមកិច្ចខេត្ត។ រូបថត៖ ង៉ុកស្វង

     កម្មវិធីចុះកិច្ចសហការសំដៅធ្វើឲ្យជាក់ស្ដែងបណ្ដាភារកិច្ច វិធីសាស្រ្តក្នុងសេចក្ដីសម្រេ ចចិត្តលេខ ០៥-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តស្ដីពីការងារកាត់បន្ថយភាពក្រីក្រស្ថិរភាព ដំណាក់កាល ២០២១-២០២៥ និង កំណត់ទិសដៅដល់ឆ្នាំ ២០៣០ សេចក្ដីសម្រេចចិត្តលេខ ២៤/២០២១/QH១៥ ចុះថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋសភាស្ដីពីការផ្ដល់សច្ចាប័នគោលការណ៍វិនិ យោគកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាព ដំណាក់កាល ២០២១- ២០២៥។ ជំរុញមាំការងារផ្សព្វផ្សាយ ចលនាប្រជាជនលើកកម្ពស់ការយល់ដឹងនិង សកម្មភាពអំពីស្មារតី បន្ទុកចំពោះការងារបន្ថយភាពក្រីក្រស្ថិរភាព កំណត់ការកាត់បន្ថយភាពក្រីក្រស្ថិរភាពរួមចំណែកបង្កជាថាមពលសំខាន់ឲ្យការអភិវឌ្ឍន៍ស្ថិរភាពរបស់ប្រទេសនិងរបស់ខេត្ត។ ទន្ទឹមនឹងនោះ បន្តកសាងនិងពង្រីកទូលាយបណ្ដាទម្រង់ គំរូជឿនលឿនក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរភាពក្នុងសហគមន៍អាសយជន ។ បង្កើនកិច្ចសហការរវាងរណសិរ្សមាតុភូមិវៀតណាម បណ្ដាអង្គការចាត់តាំងជាសមាជិក ផ្នែកពលកម្ម យុទ្ធជនពិការ សង្គមកិច្ចនិងបណ្ដាស្ថាប័នដែលពាក់ព័ន្ធរួមថ្នាក់ ដើម្បីផ្សព្វផ្សាយចលនាប្រជាជនទាំងមូលចូលរួមអនុវត្តនិងសង្កេតការអនុវត្តន៍កម្មវិធី គោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រស្ថិរភាព។ ក្រៅពីនោះ អនុវត្តការងារត្រួតពិនិត្យ សង្កេតការអនុវត្តន៍កម្មវិធី ចាត់តាំងបូកសរុប ស្ងើចសរសើរ ជូនរង្វាន់ ចាត់តាំង សន្និបាត សិក្ខាសាលា ហ្វឹកហាត់ បំពាក់បំប៉នដើម្បីលើកកម្ពស់លទ្ធភាព ចំណេះជំនា ញអំពីការងារបន្ថយភាពក្រីក្រ។ ចាត់តាំងសិក្ខាសាលាស្ដីពីការកសាង ពង្រីកទូលាយ ទម្រង់បន្ថយភាពក្រីក្រ។ល។

     ថ្លែងយោបល់ក្នុងពិធីចុះកិច្ចសហការ ថ្នាក់ដឹកនាំទាំងពីរអង្គភាពបានសង្កត់ធ្ងន់ថា៖ កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាពបានគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តយកចិត្តទុកដាក់យ៉ាងវិសេសសំដៅអនុវត្តល្អការងារ បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាជន កសាងជនបទថ្មី។ ក្នុងដំណាក់កាលអនុវត្តកម្មវិធីសហការ អង្គភាពទាំងពីរយកចិត្តទុកដាក់ដោះស្រាយបញ្ហាលំបាក ផ្ដោត អារម្មណ៍ទៅលើការរំសាយបណ្ដាប្រភពទុនដែលបានឧបត្ថម្ភដល់គ្រួសារក្រីក្រសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាព។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អនុវត្ត ល្អបណ្ដាគោលនយោបាយដើម្បីឧបត្ថម្ភមានប្រសិទ្ធភាពដល់បណ្ដាមុខសញ្ញាដែល ខ្សោយកម្លាំង សម្ដែងឲ្យឃើញលក្ខណៈមនុស្សធម៌របស់បក្ស និងរដ្ឋក្នុងការអនុវត្តន៍បណ្ដាគោលនយោបាយគិតគូរជីវភាពអ្នកក្រ អ្នកដែលមានស្ថានភាពលំបាក៕

     បណ្ដាខ្លឹមសារផ្សព្វផ្សាយអនុវត្តបន្ទាប់ពីបានចុះកិច្ចសហការរួមមាន៖

     (១) ផ្សព្វផ្សាយបណ្ដាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពី ការអនុវត្តកម្មវិធី។

     (២) ប្រមូលប្រភពកម្លាំងឧបត្ថម្ភអ្នកក្រ គ្រួសារក្រីក្របន្ថយភាពក្រីក្រស្ថិរភាព ក្នុងចល នាបណ្ដាអង្គភាព អង្គការចាត់តាំង បុគ្គលឧបត្ថម្ភមូលនិធិ “ដើម្បីអ្នកក្រីក្រ” និងអនុវត្ត បណ្ដាកម្មវិធីសុខុមាលភាពសង្គម ដូចជា៖ ផ្សព្វផ្សាយបណ្ដាសកម្មភាពនាឱកាសខែ កំពូល “ដើម្បីអ្នកក្រីក្រ”  ឧបត្ថម្ភផ្ទះមហាសាមគ្គី សម្ភារសម្រាប់ផលិតដល់អ្នកក្រ សួរ សុខទុក្ខ ជូនអំណោយតេតដល់កុមារក្រីក្រ សមាជិកផ្សេងស្ថិតក្នុងគ្រួសារក្រីក្រ។ សហការចលនាបណ្ដាអាជីវកម្ម អង្គការចាត់តាំង បុគ្គលអនុវត្តបណ្ដាកម្មវិធីសុខុ មាលភាពសង្គម ក្នុងនោះ ផ្ដុំជួយដល់បណ្ដាឃុំដែលមានអត្រាគ្រួសារក្រីក្រខ្ពស់។

     (៣) ផ្សព្វផ្សាយកសាងរួចអនុវត្តបណ្ដាទម្រង់បន្ថយភាពក្រីក្រ ដូចជា៖ ណែនាំមូល ដ្ឋានកសាងបណ្ដាគ្រោងការ ទម្រង់បន្ថយភាពក្រីក្រស្ថិរភាព បន្តពង្រីកបណ្ដាទម្រង់ បន្ថយភាពក្រីក្រដែលមានប្រសិទ្ធភាពសំដៅឧបត្ថម្ភដល់អ្នកក្រឲ្យមានការងារធ្វើ មានប្រភពចំណូលលំនឹង ឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាព។ សហការជាមួយបណ្ដាអង្គការជាសមាជិករបស់រណសិរ្សផ្សព្វផ្សាយចលនាបណ្ដាគ្រួសារក្រីក្រចូលរួមបណ្ដា គម្រោងការ ទម្រង់បន្ថយភាពក្រីក្រដើម្បីរួមគ្នាពង្រីកសេដ្ឋកិច្ច កាត់បន្ថយស្ថានភាពក្រឡើងវិញ និងរួចផុតពីភាពក្រីក្រស្ថិរភាព។ល។

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.